(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងប្រតិបត្តិការសឹករងកំពង់ធំនិងសហគមន៍អូក្រញ៉ូងចុះទៅបង្ក្រាបឃាត់ចាប់ឈើដែលឈ្មួញដាក់លាក់ទុកនៅក្នុងព្រៃនឹងគោយន្តកន្ត្រៃមួយ គ្រឿងដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីព្រៃឡង់មកដល់ចំណុច យូធីអឹម លេខ(៥៤៧៩២..១៤៤៤១៧២) ជាប់នឹងព្រំសហគមន៍អូក្រញ៉ូង។
ស្ថិតនៅក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រតិបត្តិការក្នុងការបង្ក្រាបនេះនៅវេលាម៉ោង០៦ នឹង៣០នាទីល្ងាច បើតាមការបញ្ជាក់របស់លោកឈៀតនាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងថាឈើទាំងអស់នេះគឺដឹកជញ្ជូនចេញពីព្រៃឡង់ តាមច្រកស្នាក់ការបរិស្ថានព្រះអាទិត្យ ហើយដឹកយកមកលាក់ទុកជាប់នឹងព្រៃសហគមន៍ទើបសមាជិកសហគមន៍មកជំនាញរដ្ឋបាលព្រៃឈើសង្កាត់ទំរីង។
នៅពេលដែលទទួលព័ត៌មានពីសមាជិកសហគមន៍រួចមកទើបឈានដល់ការបង្ក្រាបក្នុងនោះមានការដឹកនាំការបង្ក្រាបដោយលោក ឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងរួមទាំងកំលាំងប្រតិបត្តិការសឹករងកំពង់ធំនិងកម្លាំងសហគមន៍អូរក្រញ៉ូងចំណែកវត្ថុតាងត្រូវយកមករក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើទំរីង។
ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការមួយចំនួនដែលមិនប៉ះពាល់នឹងបទល្មើសព្រៃឈើបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថាឈ្មោះចែ គង់ ដែលរស់នៅក្នុងភូមិសំអោងឃុំមានរិទ្ធ ស្រុកសណ្ដាន់ នេះរកស៊ីបទល្មើសព្រៃឈើជាយូរឆ្នាំមកហើយ ទើបតែពេលនេះចែ គង់ បានជាប់អន្ទាក់របស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើហើយ៕
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)