ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ

2018-07-18

ខេត្ត រតនៈគិរី   ឥទ្ធិពលកម្ពុជា    ភាពវឹកវរក្នុងការបង្រា្កបបទល្មើសព្រៃឈើកើតឡើងឥតស្រាកស្រាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លើទឹកដី ខេត្តរតន:គីរី។

 លោក ទន់ វីរភាព នាយរងផ្នែករដ្ធបាលព្រៃឈើ ស្រុកអូរជុំ បានឲ្យដឹងថា វេលាម៉ោង៣ៈ៣០នាទី រសៀល តាមផ្លូវជាតិលេខ៧៨Aត្រង់ចំណុចលើទួលអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម  ក្រុងបានលុង  ជាអ្នកចុះចាប់ផ្ទាល់ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ការចុះបង្រ្កាបនេះគាត់បានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម ២A-៥៥៨៨ ពណ៌ស ផ្ទុកឈើធ្នង់ ពេញរថយន្តនោះ បំណងយកទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ។                                                                                                                                                                                                                                                    លោកទន់ វីរៈភាព  ធ្លាប់បង្រ្កាបបទល្មើសនៅស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស កន្លងមកបានជោគជ័យ  តែនៅពេលនេះ លោកត្រូវប្តូរមក ស្រុកអូរជុំ តាមការចាត់តាំង។  ក្រុមពួកឈ្មួញរកស៊ីដឹកឈើមិនទាន់ស្គាល់ច្បាស់ក៏ធ្វើការតវ៉ាដោយប្រើពាក្យមិនសមរម្យមកលើលោក ទន់ វីរៈភាពយ៉ាងចាស់ដៃ ពេលនោះលោកខឹងអត់ទ្រាំពុំបាន បានយកដែកស្រួចចាក់បំបែកកង់រថយន្តបទល្មើស កាលពីថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកបរកែវ ។

                 ក្រុមឈ្មួញជាច្រើននាក់ មកចាប់រារាំងរុញទ្រូងគាត់ឲ្យផ្ងារក្រោយ ដោយបក្សពួកឈ្មួញឈើកាន់បំពង់ទីប គំរាមវ៉ៃគាត់ទៀតផង  ពេលនោះក្រុមឈ្មួញ បានដូរកង់រថយន្ត រត់ទៅមុខបន្តទៀត ឃើញដូច្នោះមេព្រៃបានបើករថយន្តម៉ាកលុចសិស៣៣០កាក់រថយន្តនោះ ពេលនោះក្រុមឈ្មួញ យករថយន្តសេរីទំនើប ២គ្រឿងបន្ថែម មកគៀររថយន្តមេព្រៃ ហេតុការណ៍នេះធ្វើឲ្យ មជ្ឍដ្ឋានទូទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះរថយន្តលោកមេព្រៃ រងការខូចខាតយ៉ាងដំណំដោយសាររថយន្តបទល្មើសមានប្រៀបជាង។

                 រថយន្តដឹកឈើរត់គេចបានតែជាង២០គីឡូម៉ែត្រ ក៏ចាប់បានវេលាម៉ោង៧យប់ ក្នុងថ្ងៃដដែល ត្រង់ចំណុចភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ  បច្ចុប្បន្ន វត្ថុតាងឈើ និងរថយន្តយកមករក្សាទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ។

                 លោក ទន់ វីរភាព បានបន្តទៀតថា មុននឹងឈានដល់ការបង្រ្កាបរថយន្តដឹកឈើនេះបានមានការលំបាកខ្លាំងណាស់ ដោយមានបទបញ្ជាពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបន្ថែមកម្លាំងមេព្រៃ ៧ទៅ៨នាក់ទៀត ទើបចាប់បាន ហើយបានអះអាងថា មេឈ្មួញដែលជាម្ចាស់ឈើ និងរថយន្ត មានឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតន:គីរីពេលនេះគ្មានតទៅទៀតទេ៕

 

Captureyy    Captureyyyyy

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



កិច្ចប្រជុំពិភាក្សាត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អានបន្ត...

(2019-03-14)


សហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងជាទីឋានកម្សាន្តគយគន់សត្វស្លាបទិដ្ឋភាពព្រៃបៃតង អានបន្ត...

(2019-03-07)


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបប្រជុំផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូក អានបន្ត...

(2019-03-02)


ស្ពានបេតុងមួយកន្លែងនៅដងស្ទឹងកោះស្លាត្រូវបានកសាង អានបន្ត...

(2019-03-01)


ការដ្ឋានកកាយយកដីខ្សាច់ទទួលបានការឃុបឃិតជាមួយមន្ទីររ៉ែនិង ថាមពលខេត្តសៀមរាប អានបន្ត...

(2019-02-19)


រដ្ឋបាលក្រុងសៀមរាបជូនដំណឹងដល់អ្នកអភិវឌ្ឈន៏ដីឡូត៏និងអ្នកប្រើប្រាស់បញ្ជីក្បាលដី អានបន្ត...

(2019-02-10)


អ្នកស្រុករំភើបចិត្តបន្ទាប់ពីបានរកឃើញថ្មបុរាណបានបាត់យូរឆ្នាំ អានបន្ត...

(2019-02-09)


ប្រជាពលរដ្ឋភូមិអន្លង់ពីរបិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមចូលចាក់ អានបន្ត...

(2019-02-08)


លោកចៅសង្កាត់ជ្រាវមានការខ្នះខ្នែងបង្កើតសហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំង អានបន្ត...

(2019-02-07)


ក្រុមហ៊ុនដុងណាយទទួលបានសិទ្ធកាប់បំផ្លាញព្រៃឈើពីរាជរដ្ឋាភិបាលយ៉ាងស្របច្បាប់ អានបន្ត...

(2019-02-03)


អ្នកសារព័ត៌មានតែងទទួលបានកញ្ចប់លុយកាក់ពីលោកឧកញ្ញ៉ាគង់ ក្រឹងមេជំនួញឈើដ៏ធំនៅខេត្តក្រចេះ អានបន្ត...

(2019-01-23)


លោហ្គូ(LOGO)ប្រើភាសាចិនដាក់ជាផ្លូវការនៅក្រុងសៀមរាបមន្ទីរវប្បធម៏និងវិចិត្រសិល្បៈបានដឹងទេ អានបន្ត...

(2019-01-23)


បុគ្គលិកអង្គការការពារបរិស្ថាននិងអភិវឌ្ឈន៏ត្រូវបានជនមិនស្គាល់មុខសម្លាប់ សមត្ថកិច្ចវែកមុខមិនឃើញ អានបន្ត...

(2019-01-20)


សម្តេចតេជា ហ៊ុន សែនបានពង្រឹងវិស័យព័ត៌មាន ផ្ដល់អនុសាសន៍សំខាន់ ៨ចំណុច ដាក់ឲ្យអនុវត្ត អានបន្ត...

(2019-01-12)


ក្រុមហ៊ុន ប្ល៊ូហ៊ីវិននៅតែបន្តដឹកឈើយ៉ាងសកម្មមានការគាំទ្រពីលោកអភិបាលខេត្តព្រះវិហារ អានបន្ត...

(2019-01-06)