ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ការបែកធ្លាយលោកផាត់ សុផារី អធិការរងស្រុកឯកភ្នំចុះអនុវត្តន៏ច្បាប់បង្រ្កាបប្រឆាំងគ្រឿងញៀន ខុសបច្ចេកទេស

2020-08-16

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ការបែកធ្លាយឃ្លីបវីដេអូចេញពីហេតុការណ៏ចុះបង្រ្កាបគ្រឿងញៀនពីលោកផាត់ សុផារី អធិការរងស្រុកឯកភ្នំនេះ ក្រោយពេល ឥទ្ធិពល កម្ពុជា បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅហើ្យនោះ ស្រាបតែលេចឮចេញមកតាម ឃ្លីបវីដេអូ មួយនេះ មកដល់អង្គភាព ឥទ្ធិពល កម្ពុជា ឲ្យដឹងកាលពីថ្ងៃសៅរ៏ ទី១៥ ខែសីហា ឆ្នាំ២០២០ ក្នុងអត្ថន័យនៃការផ្សាយព័ត៌មាននោះ។

          អ្នកស្រី ភុង ភារម្យ និងអ្នកស្រី ឆាយ ឆៃយ៉ា ទាំងពីរនាក់រស់នៅភូមិព្រៃកត្រប់ ឃុំព្រៃកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានផ្ដល់បទសម្ភាសន៏ដល់អ្នកយកព័ត៌មានក្នុងស្រុកតាមន័យនោះថា លោកផាត់ សុផារី និងបក្ខពួកមានគ្នាបួននាក់ចូលមកឆែកឆេរផ្ទះរបស់អ្នកស្រីដោយគ្មានដីកាពីតុលាការ និងពាក់ឯកសណ្ឋានជាស៊ីវិល ប្រដាប់ដោយអាវុធសម្រុកចូលធាក់ទ្វារធ្វើឲ្យខូចសោផ្ទះរបស់អ្នកស្រី និងបានរុករករើកកាយសម្ភារៈនៅក្នុងផ្ទះទាំងកំរោល អ្នកទាំងពីរថា ការចុះអនុវត្តន៏ច្បាប់នោះជារឿងអយុត្តិធម៏មកលើក្រុមគ្រួសារពួកគាត់ បានសំណូមពរដល់ថ្នាក់ជាតិជួយរកដំណោះស្រាយជូនគ្រួសារពួកគាត់។

          អ្នកស្រីបានបន្ដក្នុងន័យនេះថា លោកផាត់ សុផារី ពីមុនត្រូវបានយកអ្នកស្រីធ្វើបងប្អូនធម៏និងគ្នា ក្រោយមកបានបង្គាប់ឲ្យអ្នកស្រីរកអ្នកលក់ថ្នាំញៀនឲ្យ។  អ្នកស្រីភុង ភារម្យ បានរកអ្នកលក់ឲ្យ តែការលក់ចែកចាយនោះត្រូវបានលោកផាត់ សុផារី យកលុយខែមិនប្រក្រតី ក្នុងខែដំបូង យកបីរយដុល្លារ (៣០០$) បានពីរ បីខែ លោក បានឡើងថ្លៃ ក្នុងមួយខែបួនរយដុល្លារ  ដោយការប្រែប្រួលពាក្យសម្ដីលោកផាត់ សុផារីនិងអ្នកស្រី ភុង ភារម្យ ទើបការទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានផ្អាក អ្នកស្រីថា ដោយហេតុនេះហើ្យទើបលោកមានការគុំកួន។

          អ្នកស្រី ភុង ភារម្យ និយាយភាសាខ្មែរមិនសូវច្បាស់ តែហេតុផលក្នុងន័យនេះបានបញ្ជាក់ថា ថ្នាំញៀនត្រូវបានដាក់លក់នៅលើទីផ្សារក្នុងស្រុកឯកភ្នំ គឺសុទ្ធសឹងចេញពីប្រភពលោក ផាត់ សុផារី អធិការរងស្រុកនេះទាំងអស់ ពេលណាលោកចង់ធ្វើស៊ីនរណាមួយហើ្យ លោកបានស្គាល់មុខសញ្ញាអ្នកលក់និងអ្នកសែប ពេលណាលោកចង់ចាប់នរណាហើ្យ អ្នកនោះមិនងាយរួចខ្លួនឡើយ នេះជាការរៀបចំរបស់លោក។

          អ្នកស្រីបន្ដបន្ថែម ទាំងការឈឺចិត្តថា នៅមានរឿងអាស្រូវជាច្រើនដែលអ្នកភូមិចង់ទាមទាររកយុត្តិធម៏ឲ្យពួកគេដែលកំពុងរងគ្រោះព្រោះគ្រឿងញៀន ដែលបានសាបព្រោះពីអធិការរងស្រុកឯកភ្នំ អ្នកភូមិចង់បានថ្នាក់ដឹកនាំណាចេះគោរពវិន័យមន្រ្តីរាជការល្អ អ្នកភូមិបានរងគ្រោះគ្រឿងញៀននេះយូរមកហើ្យ។

          ការទម្លាយអាថ៏កំបាំងបែកធ្លាយពីពលរដ្ឋនេះកម្រឲ្យអ្នកសារព័ត៌មានដឹងណាស់ ពីរឿងជួញដូរគ្រឿងញៀន ច្រើនឃើញអ្នកសារព័ត៌មាន ចុះផ្សាយពីស្នាដៃនគរបាលចុះទៅបង្រ្កាបបទល្មើសប្រឆាំងគ្រឿងញៀនជាក់ស្ដែង តាមបណ្ដាញសង្គមដោយទទួលបានផ្លែផ្កាជាវិជ្ជមាន ត្រង់ថា ព័ត៌មានបែកធ្លាយមួយនេះអ្នកពាក់ព័ន្ធរឿងនេះពិបាកទទួលយកព័ត៌មាននេះខ្លាំងណាស់!!។

           លោកឡុង យោធាវីរៈអធិការស្រុកឯកភ្នំ ឥទ្ធិពលកម្ពុជា បានទំនាក់ទំនងតាមរយៈទូរស័ព្ទ តែលោកមិនបានឆ្លើយតប។

          ចំណែកលោក ផាត់ សុផារី ឥទ្ធិពលកម្ពុជា បានទូរស័ព្ទចូលច្រើនដងដែរ លោកមិនព្រមទទួល ចំពោះព័ត៌មានពីការចោទប្រការខ្លឹមសារខាងលើនេះបានថាយ៉ាងណានោះទេ។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)


ម្ចាស់រថយន្តដឹកស្រូវបានរិៈគន់ស្ថានីយ៏ថ្លឹងពីរកន្លែងថាមានភាពមិនប្រក្រតីក្នុងការទទួលយកសំណូក អានបន្ត...

(2020-08-24)


លោកស្រីម៉េង សុខច្រិប ស្វែងរកការទាមទារដីចំការស្វាយពីរកន្លែងក្នុងហេតុផលប្រពន្ធចុង អានបន្ត...

(2020-08-17)


ការបែកធ្លាយលោកផាត់ សុផារី អធិការរងស្រុកឯកភ្នំចុះអនុវត្តន៏ច្បាប់បង្រ្កាបប្រឆាំងគ្រឿងញៀន ខុសបច្ចេកទេស អានបន្ត...

(2020-08-16)


ភាពមិនប្រក្រតីចេញពីស្រុកបវេលថាបានលក់ដីចំណីផ្លូវឲ្យទៅពលរដ្ឋ អានបន្ត...

(2020-08-09)


លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)