ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ការបែកធ្លាយលោកម៉ែន រីម អធិការស្រុកសំឡូត បានកាន់តំណែងថ្មីៗសើមៗបានឃុបឃិតជាមួយឈ្មួញលក់គ្រឿងញៀន

2020-09-28

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា ឈ្មួញលក់គ្រឿងញៀនឈ្មោះ រិទ្ធ ឈ្មោះ ភឹម ផាន់ណា ហៅ(ង៉ែត) ជនទាំងពីរនេះរស់នៅភូមិស្រែជីពៅ ក្រុមទី១៦ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ឈ្មោះរិទ្ធ ជាជនលក់គ្រឿងញៀន រីឯ ភឹម ផាន់ណា ហៅ(ង៉ែត)ជាជនសែបគ្រឿងញៀន អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង(១៥.៥០នាទីល្ងាច)សមត្ថកិច្ចបង្រ្កាបនៅចំណុចផ្ទះរិទ្ធ ក្រោមការបង្គាប់បញ្ជាពីលោកម៉ែន រីម អធិការស្រុកសំឡូត សហការជាមួយលោកគឹម រិទ្ធ អធិការរង លោកលី លាបនាយផ្នែកបង្ក្រាបគ្រឿងញៀន។សូមបញ្ជាក់ថា លោកម៉ែន រីម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំឡូត ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្តីទុកចិត្តតែងតាំង ជាអធិការរដ្ឋាននគរបាលស្រុកសំឡូត(ស.ស.យ.ក)

Capture.PNGsngkar

          ការបែកធ្លាយនេះបន្ទាប់ពីមានទំនាស់ផ្ទៃក្នុង ហើ្យបានផ្ដល់ដំណឹងនេះឲ្យ ឥទ្ធិពលកម្ពុជា ដឹងកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា លោកម៉ែន រីម អធិការស្រុកសំឡូត បានជំរិតលោក គឹម រិទ្ធ អធិការរង និងលោកលី លាប នាយរងផ្នែកបង្រ្កាបគ្រឿងញៀន។សូមបញ្ចាក់ថា លោកលី លាប អតីតកាលជាប្រធានហិរញ្ញវត្ថុ

Capture.PNGម៉ែនរីមCapture.PNGឹឆ

          ក្នុងហេតុការណ៏នេះ សមត្ថកិច្ចចាប់បានគ្រឿងញៀនចំនួន២ជី ពីឈ្មោះភឹម ផាន់ណា និងឈ្មោះរិទ្ធ ព្រមទាំងម៉ូតូមួយគ្រឿងសេរី ២០១៥ ហើ្យបានបញ្ជួនទៅស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បានតែមួយនាក់ទេគឺឈ្មោះភឹម ផាន់ណា ហៅ(ង៉ែត) ដោយឡែក ឈ្មោះរិទ្ធ ម្ចាស់ថ្នាំញៀនមិនដឹងស៊ីលុយប៉ុន្មានទេ ហើ្យដោះលែងឲ្យមានសេរីភាពដើម្បីលក់បន្ដ រីឯ ឈ្មោះភឹម ផាន់ណា ហៅ(ង៉ែត) ត្រូវបានសមត្ថកិច្ចជំរិតទាលុយប្រាំបីរយដុល្លារ(៨០០$)ខាងម្ដាយឪពុកជនរងគ្រោះរកលុយដោះបានតែ២លានរៀល។ លោកហឿនត្រូវជាឪពុកឈ្មោះ(ង៉ែត)បាននិយាយប្រាប់ឥទ្ធិពលកម្ពុជាថា បានប្រគល់ឲ្យទៅសមត្ថកិច្ចមួយលានហុកសិបម៉ឺនរៀល (១.៦០០០០០៛)ដើម្បីយកម៉ូតូមកវិញ។

Capture.PNGលីលាភCapture.PNGឆាសដ

          ការបែកធ្លាយភាពមិនប្រក្រតីនេះភាគច្រើនចេញពីខេត្តបាត់ដំបង រវាងសមត្ថកិច្ចស្រុកនិងអ្នកលក់ ហើ្យបានដើរតួជាមនុស្សបង្កប់ខ្លួនក្នុងរឿងនោះដើម្បីសាបព្រោះពូជក្នុងការរៀបចំស៊ីមនុស្សសម័យថ្មីនៅក្នុងស្រុក ភូមិ ឲ្យក្លាយជាខ្លាសេដ្ឋកិច្ចរបស់ជំនាញ។

          ពាក់ព័ន្ធឯកសារខាងលើនេះលោកម៉ែន រីម អធិការស្រុកសំឡូត ហាក់ស្ទាក់ស្ទើរពីព័ត៌មាននេះ លោកបានបដិសេធ ចំណែកលោកគឹម រិទ្ធ បាននិយាយថា មេទើបឡើងថ្មី ហើ្យរឿងហ្នឹងបានបញ្ជូនទៅស្នងការខេត្តរួចហើ្យ តែមិនបានបញ្ជាក់ប៉ុន្មាននាក់នោះទេ លោកថា ដោយការបង្រ្កាបឃើញមានគ្រឿងញៀន១០.៥២ លោកបន្ថែមថា មានតែឈ្មោះង៉ែត ជាអ្នកចែកចាយ ដោយឡែកឈ្មោះរិទ្ធ មិនមានទេ លោកថា រឿងនេះគេមួលបង្កាច់ឲ្យខុសរឿងពិត។នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)