(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធលួចក្របីបីក្បាលនៅថ្ងៃអង្គារ៏ទី០៧ ខែកក្កដា ឆ្នាំ២០២០នៅចំនុចភ្នំជីមូស ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនពាក់ព័ន្ធ ញឹង ញ៉ន បានឲ្យដឹងថា »ក្រុមលោកមានគ្នាបួននាក់បានលួចក្របីបីក្បាលយកមកចងទុកនៅផ្ទះលោកញឹង ឌុល នៅភូមិជីអាប់ឲ្យលោក ពៅ តាញ់យកទៅលក់បានជួលរ៉ឺម៉កលោក ម៉ាន់ មួតឲ្យដឹកចេញពីកន្លែងចងលាក់ទុក យកទុកផ្ទះឈ្មោះ ញុក សុង ចំណែកអ្នកជួយដេញក្របីឡើងរ៉ឺម៉ក មានលោកឌុល លោក ពីន«។
មនុស្សពាក់ព័ន្ធខាងលើនេះត្រូវបានម្ចាស់ក្របីតាមរកដល់ផ្ទះញុក សុង ទើបដឹងថាមនុស្សទាំងនេះបានលួចក្របីអ្នកស្រុកលក់។
ជនសង្ស័យចំនួនបួននាក់ត្រូវបានឃាត់ខ្ឡួននៅថ្ងៃព្រហស្បត៏ទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ជនសង្ស័យរួមមានឈ្មោះ ១.ឈ្មោះ ញឹង ញ៉ន, ២.ឈ្មោះ ពៅ តាញ់, ៣.ឈ្មោះ ម៉ាន់ មួត, ៤.ឈ្មោះ ញុក សុង។នេះតាមព័ត៌មានដែលបានផ្ដល់មក
លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឲ្យដឹងថា» ពលរដ្ឋទម្លាប់ តែងតែលែងក្របីចោល រាប់ខែ មិនដែលនឹកនានោះទេ ធ្វើឲ្យមានករណីចោរលួចជាញឹកញយ លុះដល់ពេលកើតហេតុ អ្នកភូមិបានប្រទះឃើញគេលួចដឹកក្របី ដោយស្គាល់ម្ចាស់ក៏មកប្រាប់ថា មានគេលួចដឹកក្របី តាមផ្លូវទើបម្ចាស់តាមរកឃើញនិងប្ដឹងសមត្ថកិច្ចឲ្យចាប់ និងចាប់បានអ្នកពាក់ព័ន្ធជាបន្ដបន្ទាប់«។
លោក តាន់ ម៉េង ឆាង ប្រធានពេទ្យសត្វខេត្តកំពង់ធំបានផ្ដល់បទសម្ភាសន៏តាមទូស័ព្ទនៅល្ងាចថ្ងៃសុក្រទី ១០ ខែ កក្កដាឆ្នាំ២០២០ ថា »ការលួច ក្របី មិនពាក់ព័ន្ធនិងកាប់ក្រៅសត្វឃាតដ្ឋាបទេ លោកថា លោក ញុក សុង ជាអាជីវកររកស៊ី ដឹកគោក្របីទៅលក់នៅប្រទេសវៀតណាមយូរមកហើយ គឺជាអ្នកជាប់ពាក់ព័ន្ធក្នុងរឿងនេះ។ជនសង្ស័យទាំង៤នាក់ត្រូវាបានសមត្ថកិច្ចចងក្រងសំនុំរឿងដើម្បីអនុវត្តនិតិវិធីបន្ត។
លោក ញុក សុង បានបដិសេដថា »លោកមិនមែនជាអ្នកទទួលទិញក្របីចោរលួចនោះទេគឺ ក្របីនេះត្រូវបានគេដឹកឡើងឡាន ដោយច្រឡំយកក្របីអ្នកស្រុក«។ ពលរដ្ឋថា លោក ញុក សុងជាឈ្មួញរកស៊ីដឹកគោ ក្របីយូរឆ្នាំហើយ។!!នៅមានត
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)