ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ក្រុមគ្រួសារលោកម៉ោញអំត្រូវបានប្ដីលោកជំទាវលីអ៊ុំអេងវៃធ្វើបាបក្រោមការចោទប្រកាន់ពីការទាមទាយកដី

2019-10-24

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា លោកម៉ោញអំជាប្រជាពលរដ្ឋរស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០១៩ ក្រុមគ្រួសារលោកបាននាំគ្នាទៅឆ្ការគម្ពោតដុបដីស្រែចម្ការរបស់ខ្លួនមានប្រមាណ១៣ហិតាដែលមានព្រំដីជាប់និងដីជំទាវលីអ៊ុំអេង។

         គ្រួសារនេះបានប្រាប់ថា នៅថ្ងៃកើតហេតុរូបលោកនិងកូនៗបានឆ្ការគម្ពោតដុបនៅពេលព្រឹកម៉ោងប្រមាណ៩ ដល់១១ថ្ងៃត្រង់ ត្រូវនិងថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ ស្រាបតែលិចមុខបុរសនាក់មកប្រាប់ឲ្យពួកគាត់ឈប់សម្រាកក្នុងរោងខ្ទមរបស់ខ្លួនសិនរងចាំម្ចាស់ដីថ្មីមក គ្រួសារមួយនេះមានការយល់ដឹងតិចតួច ក៏បានសម្រាកតាមពាក្យសម្ដីរបស់បុរសនោះទៅ។

         លោកអៀន រិតត្រូវជាកូនលោកម៉ោញអំបានប្រាប់បន្តក្នុងអង្គហេតុនេះថា បុរសដែលហៅឲ្យគ្រួសារលោកមកសម្រាកនោះមានឈ្មោះD H ត្រូវជាមេការមើលការខុសត្រូវដីជំទាវលីអ៊ុំអេង។ការសម្រាកបានអូសបន្លាយយូរម៉ោងទើបបានម្ចាស់ដីនោះមក ម្ចាស់ដីនោះបានពាក់អៅខោជាទាហ៊ានបើកទ្វាររថយន្តចុះមក។

         បុរសដែលចុះពីរថយន្តនោះគឺគ្រួសារលោកជំទាវលីអ៊ុំអេង ការអះអាងពីគ្រួសារនេះថា បានវៃទាត់ធាក់ជាច្រើនធ្វើឲ្យគ្រួសារមួយនេះភ័យបាក់ស្បាត តែអ្វីដែលគួរឲ្យខ្លាចនោះគឺប្ដីលោកស្រីបានដកកាំភ្លើងគំរាមទៅលើគ្រួសារមួយនេះទាំងអំណាច។

         ក្រោយពេលដែលត្រូវប្តីជំទាវវៃទាត់ធាក់បោចសក់បោកទៅនិងដីនោះរួចមក គ្រួសារមួយនោះបានរត់ស្វែងរកអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយ ដំបូងសមត្ថកិច្ចនិងជួយក្រុមគ្រួសារលោកម៉ោញអំដែរ តែគ្រាន់លឺការរៀបរាប់ពីគ្រួសារនេះពីដំណើររឿងប៉ះទង្គិចគ្រួសារលោកជំទាវភ្លាម សមត្ថកិច្ចមូលដ្ឋានព្រឹលសក់ក្បាលខ្ញាកៗតែម្ដង។

         សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនពាក្យបណ្ដឹងពីគ្រួសារនេះចេញពីមូលដ្ឋានជាបន្ទាន់ភ្លាមទៅកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីយ៉ាងប្រញាប់ប្រញាល ពេលទៅដល់អធិការស្រុកបន្ទាយស្រីលោកអធិការស្រុកពុំហ៊ានដោះសំណុំរឿងនោះឡើយហើយបានបញ្ជូនសំណុំរឿងនោះទាំងភ័យខ្លាចទៀតផងទៅកាន់ស្នាក់ការកងរាជអាវុធហត្ថស្រុកបន្ទាយស្រី។

         លោកវរៈសេនីយ៏ត្រីគឺ សំប៊ុនមេបញ្ជាការប៉េអឹមស្រុកបន្ទាយស្រីបានប្រាប់ ឥទ្ធិពលកម្ពុជា តាមរយៈTelegram កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ថា រឿងនោះបានបញ្ចប់ហើយដកពាក្យបណ្ដឹងរៀងខ្លួនរួចហើយ លោកថា រឿងនោះជាការផនច្រឡំនិងមានមេធាវីកាពារក្ដីរៀងៗខ្លួនហើយដែរ ចំណែកក្រុមគ្រួសារលោកម៉ោញអំថា មកពីការភ័យខ្លាចខ្លាំងពេកទើបដកពាក្យប្ដឹងពីរឿងនេះ។

         លោកជំទាវលីអ៊ុំអេងបានប្រាប់ ឥទ្ធិពលកម្ពុជាតាមរយៈTelegram ក្នុងថ្ងៃដដែល មកថា ក្មេងដែលនិយាយតាមឃ្លីបវីដេអូរនោះនិយាយផ្ដេសផ្ដាសហើយ អាក្មេងនេះនិយាយពន្លើសហើយ លោកជំទាវថា ចង់ហៅទៅស្បត គាត់ថា មិនបានទៅសម្រួលបញ្ចប់រឿងនោះទេ មានតែគ្រួសារនេះទេសុំបញ្ចប់រឿងដោយខ្លួនឯង លោកជំទាវបានចោទទៅលើគ្រួសារនេះថា បានយកខ្វែវ ប្រគាក់ មកកាប់ព្រៃលើដីគាត់ លោកជំទាវថា មានភស្ថុតាងនៅនិងដៃ បើប្ដឹងទៅតុលាការក៏បានដែរ លោកជំទាវកំដរទៅតាម។

         ទោះជាយ៉ាងណា ជនរងគ្រោះដាក់ពាក្យប្ដឹងហើយ ដកពាក្យប្ដឹងនោះចេញមកវិញ ថែមទាំងគ្មានសំណង តើមានភាពយុត្តិធម៏ដែរឬទេ?។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



barbie Island Princess Greek Audio អានបន្ត...

(2019-11-16)


លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រឆាំងលក្ខណៈសម្បត្តិ ភូមិ ឃុំមានសុវត្ថិភាព៩ចំណុច អានបន្ត...

(2019-11-13)


មន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ស្រុកសំឡូត អានបន្ត...

(2019-11-09)


លោកឧត្តមសេនីយ៏ត្រី ម៉ក់ ធារ៉ា ស្នងការរងបញ្ជាឲ្យលោកវរៈសេនីយ៏ទោ ទោ ម៉េងសំណាងនាយរងចុះបង្រ្កាបបទល្មើសព្រៃឈើ អានបន្ត...

(2019-10-26)


ក្រុមគ្រួសារលោកម៉ោញអំត្រូវបានប្ដីលោកជំទាវលីអ៊ុំអេងវៃធ្វើបាបក្រោមការចោទប្រកាន់ពីការទាមទាយកដី អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរាចុះអនុវត្តច្បាប់លើដងផ្លូវជាតិលេខ៦ថាការសង់តូបលក់ដូរចិញ្ចើមផ្លូវប៉ះពាល់ដល់បេតិកភ័ណ្ឌជាតិ អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តមិនគួរមើលរំលងលោក ឃន់ សុខន ធ្វើរបងគ្រឹះព័ន្ធជុំវិញទួលប្រាសាទត្រពាំងហែផ្កា អានបន្ត...

(2019-10-24)


ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)