ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ក្រុមគ្រួសារលោក កូប សាឡះ ខ្មែរឥស្លាមចង់ឲ្យអាជ្ញាធរស្រុកពញាឭប្រគល់ដីកេរ្តិ៏កោះឳពុកម្ដាយមកវិញ

2021-01-10

ខេត្តកណ្តាល ឥទ្ធិពលកម្ពុជា ការក្ដីក្ដាំតាមផ្លូវច្បាប់បានបញ្ចប់រួចរាល់អស់ហើ្យ អំពីរឿងទំនាស់វិវាទដីលំនៅដ្ឋានរបស់ក្រុមគ្រួសារលោកកូប សាឡះ រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ការក្ដីក្ដាំតាមផ្លូវច្បាប់នេះធ្វើឲ្យក្រុមគ្រួសារលោកកូប សាឡះ មិនសុខចិត្ត ព្រោះដីនោះច្បាប់បានកាត់យោងដោយសារមេភូមិឡើងថ្មីបានធ្វើឯកសារទៅឲ្យឈ្មោះទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ។

          ខ្លឹមសារនៃការទាមទារពីក្រុមគ្រួសារលោកកូប សាឡះ លោកបានបញ្ជាក់ថា មានឯកសារប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពីមេភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល  យោងតាមកំណត់ហេតុអង្កេតចុះថ្ងៃទី៣១ ខែ០៣ ឆ្នាំ១៩៩៣ សំរេចដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជំនួសប្រធាននាយកដ្ឋាន សុរិយោដី គ ត ប អនុប្រធានការិយាល័យសុរិយោដីខេត្តកណ្ដាល មានបោះត្រាដោយលោកហួត សារ៉េត។

          ក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមានឈ្មោះទាំ ទ័រ និងនាង ឯល សាស់ ខ្មែរឥស្លាម មានសមាជិក៦នាក់ ទីលំនៅបច្ចុប្បន្ន ភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ មានប្រភេទដីលំនៅដ្ឋាន ទំហំដី(២) ០០ហិតា ០១ អា ៦២ សង្ទីអា បោះត្រាដោយលោកហ៊ិន សារិន ប្រធានការិយាល័យកសិកម្មស្រុកពញាឮនិងលោកកង សៀនប្រធានគណៈកម្មាធិការប្រជាជនស្រុកពញាឮ ខេត្តកណ្ដាល។

          យោងតាមប័ណ្ណបញ្ជាក់ព្រំប្រទល់ដី ខាងជើងទល់នឹង ឯល ពៅ ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងទីបច្ឆា(ផ្នូ) ខាងលិចទល់នឹងផ្លូវជាតិ(៣០ម៉ែត្រ) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះមានលេខk7  0692  ធ្វើនៅឆ្នាំ១៩៩៣។

          យោងតាមឯកសារខាងលើនេះលោកកូប សាឡះថា បញ្ជីដីនេះឪពុកម្ដាយលោកប្រគល់មកឲ្យលោកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ មានរឿងនិងគ្រួសារឈ្មោះទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ឈ្មោះទាំងពីរ ភេទស្រី ខ្មែរឥស្លាម រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

          លោកកូប សាឡះបានប្រាប់ ឥទ្ធិពលកម្ពុជា ឲ្យដឹងកាលពីថ្ងៃអង្គារ៏ ទី១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងន័យខាងលើនិងបានប្រគល់ឯកសារយ៉ាងច្រើន ឯកសារទាំងនោះបានបញ្ចាក់ពីតុលាកំពូលឲ្យលោក កូប សាឡេះចាញ់ក្ដី ទើបលោកមិនសុខចិត្ត ព្រោះថា ការប្ដឹងតាំងពីសាលា ខេត្តកណ្ដាល១លើក លោកកូប សាឡះឈ្នះក្ដី ភាគីម្ខាងទៀតមិនព្រម បានប្ដឹងទៅសាលាឧទ្ធរណ៏២លើក សាលាឧទ្ធរណ៏បានកាត់ក្ដីឲ្យលោកកូប សាឡះឈ្នះក្ដីទៀត  ភាគីម្ខាងមិនសុខចិត្តបានប្ដឹងទៅសាលា កំពូល១លើក សាលាកំពូលបានរុញសំណុំរឿងមកឲ្យសាលាឧទ្ធរណ៏វិញ ដោយទាញហេតុផលផ្ទាល់មាត់ សាលាឧទ្ធរណ៏បានរុញទៅបានឲ្យលោក កូប សាឡះឈ្នះរឿងក្ដីនេះ ដល់ទៅសាលាកំពូលលើទី៥ (មានន័យថា រុញចុះរុញឡើង)បែរឲ្យលោកចាញ់ក្ដីវិញ ត្រង់ចំណុចនេះហើ្យ បានឲ្យសារព័ត៌មានជួយចុះផ្សាយពីដំណឹងនេះ។

          រហូតដល់ពេលនេះក្រុមគ្រួសារលោកបានសុំកិច្ចអន្តរាគមន៏គ្រប់ស្ថាប័នដើម្បីជួយរកយុត្តិធម៏និងបានសុំឲ្យអាជ្ញាធរស្រុកពញាឭជួយប្រគល់ដីមួយកន្លែងនោះជូនគាត់វិញ។តែអាជ្ញាធរបានកោះហៅដោះស្រាយជូនច្រើនលើកហើ្យតែមិនបានសម្រេច!!នៅមាន(ត)

Capture.PNGកូបphoto_2021-01-10_09-35-36photo_2021-01-10_09-35-28photo_2021-01-10_09-34-48photo_2021-01-10_09-34-34_1

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)