(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តកណ្តាល ឥទ្ធិពលកម្ពុជា ការក្ដីក្ដាំតាមផ្លូវច្បាប់បានបញ្ចប់រួចរាល់អស់ហើ្យ អំពីរឿងទំនាស់វិវាទរបស់ក្រុមគ្រួសារលោកកូប សាឡេះ រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល តាមផ្លូវច្បាប់នេះមិនមានភាពយុត្តិធម៏នៅឡើយ។
ខ្លឹមសារនៃការទាមទារពីក្រុមគ្រួសារលោកកូប សាឡេះ លោកបានបញ្ជាក់ថា មានឯកសារប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពីមេភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល យោងតាមកំណត់ហេតុអង្កេតចុះថ្ងៃទី៣១ ខែ០៣ ឆ្នាំ១៩៩៣ សំរេចដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជំនួសប្រធាននាយកដ្ឋាន សុរិយោដី គ ត ប អនុប្រធានការិយាល័យសុរិយោដីខេត្តកណ្ដាល មានបោះត្រាដោយលោកហួត សារ៉េត មិនបានផលសម្រាប់ក្រុមគ្រួសារគាត់ឡើយ។
ក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមានឈ្មោះទាំ ទ័រ និងនាង ឯល សាស់ ខ្មែរឥស្លាម មានសមាជិក៦នាក់ ទីលំនៅបច្ចុប្បន្ន ភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ មានប្រភេទដីលំនៅដ្ឋាន ទំហំដី(២) ០០ហិតា ០១ អា ៦២ សង្ទីអា បោះត្រាដោយលោកហ៊ិន សារិន ប្រធានការិយាល័យកសិកម្មស្រុកពញាឮនិងលោកកង សៀនប្រធានគណៈកម្មាធិការប្រជាជនស្រុកពញាឮ ខេត្តកណ្ដាល។
យោងតាមប័ណ្ណបញ្ជាក់ព្រំប្រទល់ដី ខាងជើងទល់នឹង ឯល ពៅ ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងទីបច្ឆា(ផ្នូ) ខាងលិចទល់នឹងផ្លូវជាតិ(៣០ម៉ែត្រ) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះមានលេខk7 0692 ធ្វើនៅឆ្នាំ១៩៩៣។
យោងតាមឯកសារខាងលើនេះលោកកូប សាឡេះថា បញ្ជីដីនេះឪពុកម្ដាយលោកប្រគល់មកឲ្យលោកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ មានរឿងនិងគ្រួសារឈ្មោះទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ឈ្មោះទាំងពីរ ភេទស្រី ខ្មែរឥស្លាម រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
លោកកូប សាឡេះបានប្រាប់ថា មានមេឃុំមកកាន់តំណែងថ្មីក្នុងឆ្នាំ២០១២គឺនាក់ស្រីហេងម្លប់ មកជំនួសលោកមេឃុំចាស់ គឺលោកចាន់ ហុន ក្នុងឆ្នាំ២០០៦។ចំណែកឯ មេភូមិទី៧ឈ្មោះម៉ាត់ លី ក្នុងឆ្នាំ២០០៦ដែរ។បានធ្វើឲ្យទំនាស់ដីមួយកន្លែងនោះកើតមានឡើង។ លោកមេឃុំ ចាន់ ហុន បានលួចធ្វើគល់បញ្ជីក្បាលដីឲ្យទៅគ្រួសារទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ក្នុងឆ្នាំ២០១១ ។ការលួចធ្វើនោះហើ្យទើបមានទំនាស់ទាស់ទែងរវាងភាគីម្ខាងៗបានកើតឡើងនៅ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១៕នៅមាន(ត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)