ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់

2020-09-03

ខេត្តកណ្តាល ឥទ្ធិពលកម្ពុជា ការក្ដីក្ដាំតាមផ្លូវច្បាប់បានបញ្ចប់រួចរាល់អស់ហើ្យ អំពីរឿងទំនាស់វិវាទដីលំនៅដ្ឋានរបស់ក្រុមគ្រួសារលោកកូប សាឡេះ រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ការក្ដីក្ដាំតាមផ្លូវច្បាប់នេះធ្វើឲ្យក្រុមគ្រួសារលោកកូប សាឡេះ មិនសុខចិត្ត ទើបស្វែងរកឲ្យព័ត៌មានជួយផ្សព្វផ្សាយតាមបញ្ដាញសង្គម ដើម្បីស្វែងរកភាពយុត្តិធម៏ជូនពួកគាត់សាឡើងវិញ។

          ខ្លឹមសារនៃការទាមទារពីក្រុមគ្រួសារលោកកូប សាឡេះ លោកបានបញ្ជាក់ថា មានឯកសារប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពីមេភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល  យោងតាមកំណត់ហេតុអង្កេតចុះថ្ងៃទី៣១ ខែ០៣ ឆ្នាំ១៩៩៣ សំរេចដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជំនួសប្រធាននាយកដ្ឋាន សុរិយោដី គ ត ប អនុប្រធានការិយាល័យសុរិយោដីខេត្តកណ្ដាល មានបោះត្រាដោយលោកហួត សារ៉េត។

          ក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមានឈ្មោះទាំ ទ័រ និងនាង ឯល សាស់ ខ្មែរឥស្លាម មានសមាជិក៦នាក់ ទីលំនៅបច្ចុប្បន្ន ភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ មានប្រភេទដីលំនៅដ្ឋាន ទំហំដី(២) ០០ហិតា ០១ អា ៦២ សង្ទីអា បោះត្រាដោយលោកហ៊ិន សារិន ប្រធានការិយាល័យកសិកម្មស្រុកពញាឮនិងលោកកង សៀនប្រធានគណៈកម្មាធិការប្រជាជនស្រុកពញាឮ ខេត្តកណ្ដាល។

          យោងតាមប័ណ្ណបញ្ជាក់ព្រំប្រទល់ដី ខាងជើងទល់នឹង ឯល ពៅ ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងទីបច្ឆា(ផ្នូ) ខាងលិចទល់នឹងផ្លូវជាតិ(៣០ម៉ែត្រ) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះមានលេខk7  0692  ធ្វើនៅឆ្នាំ១៩៩៣។

          យោងតាមឯកសារខាងលើនេះលោកកូប សាឡេះថា បញ្ជីដីនេះឪពុកម្ដាយលោកប្រគល់មកឲ្យលោកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ បានកើតទំនាស់និងគ្រួសារឈ្មោះទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ឈ្មោះទាំងពីរនេះ ភេទស្រី ខ្មែរឥស្លាម រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

          លោកកូប សាឡេះបានប្រាប់ ឥទ្ធិពលកម្ពុជា ឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងន័យខាងលើនិងបានប្រគល់ឯកសារយ៉ាងច្រើន ឯកសារទាំងនោះបានបញ្ចាក់ពីតុលាកំពូលឲ្យលោក កូប សាឡេះចាញ់ក្ដី ទើបលោកមិនសុខចិត្ត ព្រោះថា ការប្ដឹងតាំងពីសាលា ខេត្តកណ្ដាលលើកទី១  បានឲ្យលោកកូប សាឡេះឈ្នះក្ដី ភាគីម្ខាងទៀតមិនព្រម បានប្ដឹងទៅសាលាឧទ្ធរណ៏លើកទី២ សាលាឧទ្ធរណ៏បានកាត់ក្ដីឲ្យលោកកូប សាឡេះឈ្នះក្ដីទៀត  ភាគីម្ខាងមិនសុខចិត្តបានប្ដឹងទៅសាលា កំពូលលើកទី១ សាលាកំពូលបានរុញសំណុំរឿងមកឲ្យសាលាឧទ្ធរណ៏វិញ ដោយទាញហេតុផលផ្ទាល់មាត់ សាលាឧទ្ធរណ៏បានរុញទៅឲ្យលោក កូប សាឡេះឈ្នះរឿងក្ដីនេះម្ដងទៀត ដល់ទៅសាលាកំពូល ជាលើកទី៥ បានឲ្យលោកកូប សាឡេះចាញ់ក្ដី (មានន័យថា រុញចុះរុញឡើង)បែរឲ្យលោកចាញ់ក្ដីវិញ ត្រង់ចំណុចនេះហើ្យ បានឲ្យសារព័ត៌មានជួយចុះផ្សាយពីដំណឹងនេះ។

          ភ្នាក់ងារព័ត៌មានបានចុះទៅយកព័ត៌មានដល់ផ្ទះឈ្មោះទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ត្រូវបានក្រុមគ្រួសារនេះកំញើញដោយសម្លេងរញីរញ៉ាយធ្វើឲ្យអ្នកយកព័ត៏មានភ័យទាំងបាស់សក់ខ្លបខ្លាច កាលពីថ្ងៃអង្គារ៏ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគ្រួសារនេះស្ដីបន្ទុះរករឿងក្នុងន័យមិនល្អ ហើ្យបានបង្វែរឲ្យភ្នាក់ងារព័ត៌មានទៅសួរដល់តុលាការ គ្រួសារនោះថា មានប័ណ្ណសំគាល់ត្រឹមត្រូវ ។!!នៅមាន(ត)

Capture.PNGកូបCapture.PNGកូប១Capture.PNGកូ២

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)


ម្ចាស់រថយន្តដឹកស្រូវបានរិៈគន់ស្ថានីយ៏ថ្លឹងពីរកន្លែងថាមានភាពមិនប្រក្រតីក្នុងការទទួលយកសំណូក អានបន្ត...

(2020-08-24)


លោកស្រីម៉េង សុខច្រិប ស្វែងរកការទាមទារដីចំការស្វាយពីរកន្លែងក្នុងហេតុផលប្រពន្ធចុង អានបន្ត...

(2020-08-17)


ការបែកធ្លាយលោកផាត់ សុផារី អធិការរងស្រុកឯកភ្នំចុះអនុវត្តន៏ច្បាប់បង្រ្កាបប្រឆាំងគ្រឿងញៀន ខុសបច្ចេកទេស អានបន្ត...

(2020-08-16)


ភាពមិនប្រក្រតីចេញពីស្រុកបវេលថាបានលក់ដីចំណីផ្លូវឲ្យទៅពលរដ្ឋ អានបន្ត...

(2020-08-09)


លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)