ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនកិនថ្មពីរកន្លែងគឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ បំផ្លាញផ្លូវច្រើនឆ្នាំ អភិបាលស្រុក រុញដាក់គ្នា

2020-06-07

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា  ក្រុមហ៊ុនកិនថ្មពីរកន្លែងនេះនៅស្រុកអង្គរជុំ ខណៈពេលក្រុមហ៊ុនពីរកំពុងតែបំភ្លេចបំផ្លាញធនធានធម្មជាតិ (ភ្នំព្រៃបាំង) ស្ថិតនៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ក្រុមហ៊ុនទាំងពីរនេះធ្វើសកម្មភាពដឹកជញ្ជូនថ្មភ្នំ(ភ្នំព្រៃបាំង) យូរឆ្នាំជិតអស់ ធ្វើឲ្យផ្លូវថ្នល់ពីរខ្សែរខូចទាំងស្រុង។

           ពលរដ្ឋថា ផ្លូវពីរខ្សែនោះ ខ្សែទីមួយគឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។

         លោក វុទ្ធី មេការក្រុមហ៊ុនថៃ ថាការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ លោកថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀត ហើ្យក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។

       ពលរដ្ឋបានលីការនិយាយចេញពីមាត់លោក វុទ្ធីមេការនេះធ្វើឲ្យពលរដ្ឋនៅតាមដងផ្លូវជំទាស់ថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់។ហេតុអីបានចោទថារថយន្ត គោយន្តកន្រ្តៃ រទេះគោបានបំផ្លាញថ្នល់នោះទៅវិញ។ពលរដ្ឋទាំងនោះថា លោកអភិបាលស្រុកទាំងពីរគ្មានទទួលការខុសត្រូវចំពោះរឿងនេះចេះតែបណ្តោយឲ្យក្រុមហ៊ុនដឹកតាមទំនើងចិត្ត។

        ពាក់ព័ន្ធនិងករណីនេះលោក លុក ផុស អភិបាលស្រុកអង្គរជុំថា លោកនឹងជុំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវនិងផលប៉ះពាល់មកលើពលរដ្ឋ ធ្វើដំណើរ។

        ទោះយ៉ាងណាពលរដ្ឋនៅតាមដងផ្លូវដែលខូចខ្ទេចនេះនៅតែមិនជឿពាក្យសំដីលោកអភិបាលទេ ព្រោះថា ផ្លូវនេះខូចហិនហោចយូរណាស់មកហើ្យ ចេះតែដោះស្រ័យបានតែមាត់។

       ពលរដ្ឋទាំងនោះបានចោទសួរថា លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការខេត្តសៀមរាប ទើបមកកាន់តំណែងថ្មីបានដឹងជ្រួតជ្រាបផ្លូវពីរខ្សែស្ថិតក្នុងភូមិសាស្ត្រខាងលើនេះដែរឮទេ ។

       រីឯលោកមាស ជូរានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានដឹងទាំងអស់ពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ យូរហើ្យ តែពុំបានទទួលការខុសត្រូវក្នុងការដឹកជញ្ជូនថ្មពីក្រុមហ៊ុននោះទេ ថាមានការខូចខាតផ្លូវនេះ។នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)