ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុមពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារបូរីថ្មគោល

2018-07-27

ខេត្តបាត់ដំបង  ឥទ្ធិពលកម្ពុជា   យោងតាមឯកសារមាន៥សន្លឹកបានសរសេរថាភាគី(ក)ភាគី(ខ)បានចុះកិច្ចព្រមព្រាងគ្នាក្នុងការសម្អាត ប្រមូល សម្រាមទីផ្សារបូរីថ្មគោល ឲ្យបានទៀងទាត់តែការសន្យានោះភាគីខាងក្រុមហ៊ុនពន់ ជេស្ជ ហាក់មិនបានយកចិត្តទុកដាក់មកលើបញ្ហានេះទេ។

លោកអៀម សារ៉នប្រធានគ្រប់គ្រងទីផ្សារបូរីថ្មគោលបាននិយាយថា នៅក្នុងឯកសារនោះបានធ្វើកិច្ចព្រមព្រាងអស់ហើយ បើភាគីណាបញ្ឈប់មុនពេលកំណត់ភាគីនោះនិងត្រូវទទួលខុសត្រូវលើកិច្ចសន្យាទាំងនោះ មកទល់ពេលនេះមិនទាន់ដល់ការកំណត់សន្យាក្នុងឯកសារនោះ។

             យោងតាមឯកសារក្នុងមាត្រា២ បានសរសេរថា ភាគី (ខ) មានសិទ្ធិម៉ៅការផ្ដាច់មុខ និងទទួលបន្ទុកអនុវត្ត ធ្វើសេវាកម្មសម្អាត  ប្រមូល និងដឹកជញ្ជូន សេវាទីលានដាក់សម្រាម សំណល់រឹង រយៈពេល១០ (ដប់)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខា លើកិច្ចសន្យា រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ប្រភពរាយការណ៏នៅទីនោះមកថា គំនរសម្រាមទុកឲ្យនៅច្រើនថ្ងៃជុំវិញទីផ្សារបូរីថ្មគោលនេះក្រុមអាជីវកនិយាយថា ក្លិនចេញមកពីគំនរនេះស្អុយខ្លាំងណាស់ គេមិនយកចេញទេ ទុកឲ្យនូវច្រើនថ្ងៃទើបឃើញគេមកម្ដងៗ រីឯការ យកភាស៊ីវិញគឺតែរាល់ថ្ងៃមិនលោះថ្ងៃណាឡើយ។

លោកអភិបាលស្រុកថ្មគោលបានដឹងរឿងនោះដែរ តែមិនដឹងធ្វើយ៉ាងណា ព្រោះលោកបានធ្វើការសម្របសម្រួលមកលើភាគីទាំងពីរច្រើនលើកច្រើនសារណាស់មកហើយ ៗក៏មិនទាន់ដល់កិច្ចសន្យាទ្វេភាគីត្រូវបញ្ចប់ដែរ។

               ចាប់តាំងពីក្រុមហ៊ុនពន់ ជេស្ជ  អិនធីឌី មិនសូវមកប្រមូលសំរាមឲ្យបានទៀងទាត់នៅទីលានផ្សារថ្មគោលបានកើតឡើងនូវចោរកម្មផ្សេងៗ មានដូចលួចកាច់កម៉ូតូនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤:៥០នាទីព្រឹក នៅ ថ្ងៃទី២១  ខែកក្កដា ២០១៨ វេលាម៉ោង  ១០ៈ00នាទី មានករណីចោរលួចកាបូបអាជីវៈក  លក់ត្រីនៅក្នុងផ្សាខាងលើអស់ទឹកប្រាក់ចំនួន  ៥៨០០០០០រៀល(ប្រាំលានប្រាំបីសែនរៀល)។

ហេតុការណ៏នេះបានកើតឡើងផ្ទួនៗយ៉ាងនេះក្រុមអាជីវកលក់នៅទីផ្សារបាននិយាយថា ប្រហែលជាមានបុគ្គលណាមួយក្នុងចំណោមក្រុមហ៊ុននោះចង់មានបំណងមិនល្អដើម្បីមួលបង្កាច់ដល់ភាគីទាំងពីរទេដឹង ព្រោះថាកាលកន្លងមកក្រុមហ៊ុនប្រមូលសំរាមមកធ្វើការទៀងទាត់ណាស់ពីបញ្ហាប្រមូលកាក់សំណល់ចោលទាំងនោះ។

                ព័ត៌មាននេះ ឥទ្ធិពលកម្ពុជា មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន ពន់ ជេស្ជ  អិនធីឌី បានទេដោយទូរស័ព្ទចូលអ្នកលើកថាច្រឡំលេខ។

ដោយឡែកសន្តិសុខប្រចាំទីផ្សារថ្មគោល  ឥទ្ធិពលកម្ពុជា   មិនអាចទំនាក់ទំនងបានទេពីបញ្ហាមានចោរកម្មឆកលួចយកម៉ូតូនិងបាត់លុយពីក្រុមអាជីវកលក់ដូរនៅទីនោះ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បន្ទះក្ដារឈើចំបក់ពីរគោយន្ដកន្រ្ដៃបានដោះលែងដោយលោក ភ័ក្រកូនចៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អានបន្ត...

(2018-08-10)


លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យកំពុងត្រូវដងត្រូវផ្លែជាមួយមេល្បែងកត់កន្ទុយលេខ អនឡាញ អានបន្ត...

(2018-08-05)


លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង គ្មានសមត្ថភាពលុបបំបាត់បទល្មើស ក្នុងស្រុកបានទេ អានបន្ត...

(2018-08-02)


សត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងបឹងត្រកួនជាញឹកញាប់ អានបន្ត...

(2018-08-01)


ក្រុមហ៊ុមពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារបូរីថ្មគោល អានបន្ត...

(2018-07-27)


ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)