ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

គ្រួសារលោកជុន ស្រប អ្នកស្រី មឿន សុផលរងការបំផ្លាញផលដំណាំពីលោកសិត ឈូវមេភូមិត្រឡោកលិច

2020-06-05

ខេត្តបន្ទាយមានជ័យ  ឥទ្ធិពលកម្ពុជា  គ្រួសារលោកជុន ស្រប  មឿន សុផល រស់នៅភូមិត្រឡោកខាងត្បូង ឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ បានចោទ លោក សិត ឈូវ មេភូមិត្រឡោកខាងលិច យកគ្រឿងចក្រ មកឈូសឆាយដីដាំដំណាំអាស្រ័យផលប្រចាំថ្ងៃរបស់គ្រួសារមួយនេះចោលអស់ គ្មានសំណងអ្វីឡើយ។

លោក ជុន ស្រប  អ្នកស្រី មឿន សុផល ថា ដីដែលបានអាស្រ័យផលនេះមានក្បាលដី៣០ម៉ែត្រ បណ្ដោយ១២០ម៉ែត្រ បានអាស្រ័យផល តាំងពីឆ្នាំ២០០៦ បានបង្កបង្កើនផលរហូតរៀងមក ទើបតែថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ត្រូវបានលោកសិត ឈូវ មេភូមិត្រឡោកខាងលិច យកគ្រឿងចក្រមកឈូសឆាយដំណាំគាត់អស់ក្រោមលេះថា ដីនៅទីនោះប៉ះពាល់ផ្លូវក្នុងការអភិវឌ្ឍន៏។

លោក ជុន ស្រប  អ្នកស្រី មឿន សុផល អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តារកដំណោះស្រាយសំណងជូនឲ្យបានសមរ្យក្នុងការបំផ្លាញទ្រព្យសម្បត្តិមានដូចបង្គោលក្រាករបងចំនួន១៧ដើម ខ្សែលួសព័ទ្ធជុំវិញ ដុតបំផ្លាញផលដំណាំ ឈូសឆាយផលដំណាំកំពុងទទួលផលប្រយោជន៏ប្រចាំថ្ងៃដូចដែលបានឃើញក្នុងឃ្លីបវីដេអូ។

ចំណែកលោកសិត ឈូវ មេភូមិត្រឡោកខាងលិចបានប្រាប់ឲ្យឥទ្ធិពលកម្ពុជា ដឹងកាលពីថ្ងៃព្រហស្បត៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងន័យអះអាងថា «ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្រ្តខាងលិចជាច្រើនគ្រួសារបានសំណូមពរឲ្យលោកយកដីនោះធ្វើជាផ្លូវសាធារណៈមានទទឹង១០ម៉ែត្រ លោកថា ពលរដ្ឋមួយគ្រួសារនោះបានកាន់កាប់ដីជើងភ្នំសំព័រនេះជាដីរបស់រដ្ឋហើ្យការកាន់កាប់របស់គ្រួសារមួយនេះមិនស្របច្បាប់ទេ លោកបានប្រាប់ច្រើនលើកច្រើនសារមកហើ្យដែរ ហើ្យបុគ្គលមួយគ្រួសារនេះមិនព្រមឈប់ ទើបលោកអនុវត្តន៏តាមគោលការច្បាប់ពីអាជ្ញាធរចុះឈូសឆាយដើម្បីពង្រីកផ្លូវបន្ថែម »

លោកឈៀនមេភូមិត្រឡោកខាងត្បូង បានប្រាប់ថា »ឈ្មោះ ជុន ស្រប  អ្នកស្រី មឿន សុផល ជាពលរដ្ឋរស់នៅភូមិត្រឡោកខាងត្បូង តែងអាស្រ័យផលការដាំដុះលើដីនោះច្រើនឆ្នាំមកហើ្យៗអាជ្ញាធរឃុំក៏បានហៅគ្រួសារនោះទៅសួរនាំពីបញ្ហានោះ តែអ្វីគួរឲ្យមានសំណងសមរម្យមកលើកម្លាំងពលកម្មអាស្រ័យផលនោះអាជ្ញាធរគ្មានដំណោះស្រ័យនោះទេ គឺចង់ឲ្យគ្រួសារនោះចេញពីដីអាស្រាយផលទទេៗ ទើបគ្រួសារនេះសម្រាចចិត្តទៅដាក់ពាក្យបណ្ដឹងដល់សាលាដំបូងខេត្តបន្ទាយមានជ័យតែម្ដង។ ពេលថ្មីៗនេះ ត្រូវបានលោកសិត ឈូវមេភូមិ យកគ្រឿងចក្រមកបំផ្លាញផលដំណាំគាត់ចោលអស់ បើទោះជាមានការអនុវត្តន៏ច្បាប់ក៏មិនគួរធ្វើបែបនឹងដែរ»

លោក អែម ណុយ មេឃុំភ្នំលៀបបានប្រាប់ឥទ្ធិពលកម្ពុជាថា »ដីនៅទីនោះទុកធ្វើផ្លូវ ចំណែកពលរដ្ឋមួយគ្រួសារនេះមិនបានឲ្យធ្វើទេហើ្យក៏បានដកបង្គោលរបងព័ទ្ធជុំវិញពលរដ្ឋនោះតែទុកដីឲ្យពលរដ្ឋមួយគ្រួសារនោះខាងលើ តែតាមពិតរឿងនេះលោកមិនគួរលូកដៃចូលទេព្រោះដីនោះបានដល់ដៃតុលាការហើ្យមិនបានឆ្លងកាត់គាត់ឡើយ»

ពលរដ្ឋជាច្រើននាក់បានបង្ហាញពីភាពមិនប្រក្រតីទៅលើលោកសិត ឈូវ មេភូមិត្រឡោកខាងលិច ថាបានប្រើអំណាចបុគ្គលខ្លួនមកធ្វើបាបដល់ពលរដ្ឋស្លូតត្រង់និងបំពានសិទ្ធរស់រានមានជីវិតប្រចាំថ្ងៃមកលើគ្រួសារមួយនេះ។ពលរដ្ឋជាច្រើនបានប្រាប់ថាមានផ្លូវចាស់សម្រាប់ធ្វើដំណើរក្បែរដំណាំគាត់រួចហើ្យដែរ។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះថា» រឿងនោះតុលាការចុះអនុវត្តហើ្យ លោកថា ពលរដ្ឋមួយគ្រួសារនោះបានអាស្រ័យផលលើដីរដ្ឋ អាជ្ញាធរបានហៅគ្រួសារនេះមកដោះស្រ័យ លោកថា មិនដោះស្រ័យទេព្រោះគ្រួសារនេះដាំដំណាំលើដីរដ្ឋ។ លោកធ្លាប់ប្រាប់អ្នកយកព័ត៌មានកាលកន្លងមកថា ពលរដ្ឋនោះដូច(រឿងឆ្កែកូន) លោកថា ពលរដ្ឋនោះមានផ្ទះហោះផ្ទះហើរបានធ្វើរបងព័ទ្ធដាំបន្លែដាំគល់ស្លឹកគ្រៃបានពីបីគុម្ព។!!នៅមាន(ត)

     រូបចាស់                                                                                                                         រូបមេភូមិ                                                រូបថ្មី

រររូបឃ្លីបវីដេអូនេះចាស់ក្រោយអាជ្ញាធរយកទៅលប់មិនអស់។ថតឆ្នាំ២០១៩\១១\២០

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)