ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានផ្ទុះឆ្លងរាលដាលចូលតើប្រធានមន្ទីរកសិកម្មខេត្តសៀមរាបមានវិធានការដែរទេ

2019-07-10

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា ប្រភព បាននិយាយថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលមកប្រទេសកម្ពុជា តាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាមខាងកើតបានឆ្លង ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ។

            ប្រភពដដែលនិយាយថា មន្ត្រីជំនាញកំពុងតែពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លងនោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ហើយការអនុវត្តន៏មិនទាន់បានដឹងពីលទ្ធិផលថាយ៉ាងណានោះទេ។

            ប្រភពផ្សាយតាមបណ្ដាញសង្គម បានលើឡើងថាពាក់ព័ន្ធនឹងករណីនេះ ត្រូវបានឧត្តមសេនីយ៍ឯក ហ៊ុន ជា បានធ្វើការប្រតិកម្មសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលើមន្ដ្រីយោធាមួយក្រុមតូចដែលកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលក្នុងខេត្ដស្វាយរៀង ដែលបណ្តាលឲ្យខេត្តស្វាយរៀងផ្ទុះនូវជម្ងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ។

            ប្រភពផ្សាយនោះបានបន្ដថា ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានសរសេររៀបរាប់ថា (ខ្ញុំបាទ និងប្រជាពលរដ្ឋទូទៅនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋខេត្ដស្វាយរៀង សូមថ្កាលទោសយ៉ាងខ្លាំងចំពោះ មន្ដ្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលក្នុងខេត្ដស្វាយរៀង ដែលជាហេតុនាំអោយជ្រូកឈឺ និង ងាប់មានអត្រាខ្ពស់ដល់ ១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើងនៅភូមិឬស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង)។

            បើយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាឲ្យផ្អាកបណ្ដោះអាសន្ន តើការផ្អាក ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក របស់បងប្អូនអាជីវករនៅតំបន់នោះ រងការខាតបង់ប៉ុន្មាន? ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានប្រកាសដែលថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។

            ប្រជាពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធចំពោះបញ្ហានេះមេត្តាចាត់វិធានការចំពោះជនប្រព្រឹត្តល្មើសទៅតាមច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្ម និងធ្វើការផាកពិន័យឲ្យធ្ងន់ធ្ងរ ។

            ការព្រួយបារម្ភពីពលរដ្ឋនៅទីនោះក៏ដូចការព្រួយបារម្ភពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាបដែរ!! ថាតើវាអាចឆ្លងរាលដាលជម្ងឺប៉េស្ដជ្រូកនេះមកដល់ខេត្តសៀមរាបដែររឺទេ? បើចរាចរណ៏ក្នុងការធ្វើដំណើរនិងមធ្យោបាយដឹកជញ្ជូនបច្ចុប្បន្នទំនើបលឿនទាន់សម័យ ៕012 24 45 99

kkk-5[1]Capture8u

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ការដ្ឋានលោកជៀន ថូ បើកាយយកអាចម៏ដីលក់នៅព្រៃមោកបានការគាំទ្រពីលោកផេង វុធ ប្រធានមន្ទីររ៉ែ អានបន្ត...

(2019-12-05)


ពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា អានបន្ត...

(2019-11-23)


barbie Island Princess Greek Audio អានបន្ត...

(2019-11-16)


លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រឆាំងលក្ខណៈសម្បត្តិ ភូមិ ឃុំមានសុវត្ថិភាព៩ចំណុច អានបន្ត...

(2019-11-13)


មន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ស្រុកសំឡូត អានបន្ត...

(2019-11-09)


លោកឧត្តមសេនីយ៏ត្រី ម៉ក់ ធារ៉ា ស្នងការរងបញ្ជាឲ្យលោកវរៈសេនីយ៏ទោ ទោ ម៉េងសំណាងនាយរងចុះបង្រ្កាបបទល្មើសព្រៃឈើ អានបន្ត...

(2019-10-26)


ក្រុមគ្រួសារលោកម៉ោញអំត្រូវបានប្ដីលោកជំទាវលីអ៊ុំអេងវៃធ្វើបាបក្រោមការចោទប្រកាន់ពីការទាមទាយកដី អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរាចុះអនុវត្តច្បាប់លើដងផ្លូវជាតិលេខ៦ថាការសង់តូបលក់ដូរចិញ្ចើមផ្លូវប៉ះពាល់ដល់បេតិកភ័ណ្ឌជាតិ អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តមិនគួរមើលរំលងលោក ឃន់ សុខន ធ្វើរបងគ្រឹះព័ន្ធជុំវិញទួលប្រាសាទត្រពាំងហែផ្កា អានបន្ត...

(2019-10-24)


ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)