ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់?

2020-10-22

ឥទ្ធិពលកម្ពុជា យោងតាមប្រព័ន្ធផ្សាយបានបង្ហាញថា »ប៊ីចេងត្រូវបានរកឃើញ ក្នុងឆ្នាំ ១៩០៨ ដោយជនជាតិជប៉ុនម្នាក់។ ប៊ីចេង គឺជា អំបិលរបស់ទឹកអាស៊ីត ហ្គូតាមិក (Glutamic Acid) បូកផ្សំជាមួយនឹងម៉ូណូសូដ្យូម អេល-ហ្គូតាមេត (Monosodium L-Glutamate) ចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ ដូចជាសារាយសមុទ្រ ផ្សិត សណ្ដែកសៀង ទឹកដោះគោ ទឹកអំពៅ និងបន្លែផ្សេងៗ ។ ប៉ុន្តែ មានមនុស្សជាច្រើន បាននិយាយតៗគ្នា ពីផលប៉ះពាល់របស់ប៊ីចេងចំពោះសុខភាព ដែលអាចបណ្តាលឲ្យពុកឆ្អឹងជាដើម បានធ្វើគេខ្លាចរអា មិនហ៊ានប្រើប៊ីចេងក្នុងការធ្វើម្ហូបអ្វីឡើយ ។

          បើយោងតាម លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ « ការទទួលទានម្ហូបដែលមានប៊ីចេង មិនមានផលប៉ះពាល់ដល់សុខភាព ដូចដែលគេបាននិយាយតគ្នានោះទេ»។ លោកឧកញ៉ា វេជ្ជបណ្ឌិតបានបន្តទៀតថា ៖ «តាមពិតអំបិល និងស្ករទេ ជាឃាតកលាក់មុខ ដែលបានចូលទៅបង្កជាជំងឺជាច្រើន ប្រសិនបើអ្នកទទួលទានច្រើនពេក។ ការទទួលទានប្រៃ និងផ្អែមពេក អាចបង្កជាជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម លើសឈាម គាំងបេះដូង ទឹកនោមប្រៃ និងជំងឺស្លាប់មួយចំហៀងខ្លួន»។

          លោកឧកញ៉ា វេជ្ជបណ្ឌិតបានពន្យល់ទៀតថា ការយល់ច្រឡំនេះចាប់ផ្តើមនៅពេលដែលជនជាតិចិនមួយក្រុម បានទៅនៅប្រទេសអាមេរិក ហើយក៏មានអ្នកស្រាវជ្រាវម្នាក់បានបញ្ជាក់ថាការបរិភោគអាហារដែលមានសារជាតិប៊ីចេង បានធ្វើឲ្យប៉ះទង្គិចដល់ខួរក្បាល ដោយការសន្និដ្ឋាននេះ កើតឡើងពីការចាក់ប៊ីចេងចូលទៅក្នុងសត្វកណ្តុរ ក្នុងបរិមាណច្រើន។ បន្ទាប់ពីបានឃើញសភាពមិនប្រក្រតីនៃសត្វកណ្តុរ ទើបបានជាគេសន្និដ្ឋានថាសារធាតុប៊ីចេង បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែលបណ្តាលឲ្យជនជាតិអឺរ៉ុបខ្លាច រអាក្នុងការប្រើប្រាស់ប៊ីចេងក្នុងម្ហូប។

          ប៉ុន្តែ ការពិសោធន៍នេះគេមិនបានពិសោធន៍ទៅលើមនុស្សពិតប្រាកដទេ ហើយក៏គ្មានអ្នកណាដឹងអំពីបរិមាណប៊ីចេងដែលបានចាក់ចូលទៅ ថាវាច្រើនកម្រិតណា ព្រមទាំងគេមិនបានដឹងថាអ្នកស្រាវជ្រាវនោះបានយកម្ហូបដែលមនុស្សញ៉ាំមានសារធាតុរួមបញ្ចូលគ្នា ទាំងប៊ីចេង ស្ករ អំបិល ឬក៏អ្នកស្រាវជ្រាវនោះបានយកប៊ីចេងសុទ្ធចាក់ចូលទៅក្នុងសត្វកណ្តុរនោះក៏មិនដឹងទេ។

          ជាការពិតទៅ ផលប៉ះពាល់របស់សារធាតុប៊ីចេងមានត្រឹមតែ ១% ទៅ ២% ប៉ុណ្ណោះ មិនដូចស្ករ និងអំបិល ដែលមានប្រតិកម្មសឹងតែ ១០០% នោះទេ។ លោកឧកញ៉ា វេជ្ជបណ្ឌិតបានណែនាំឲ្យផ្លាស់ប្តូររបបអាហារ ដោយការកាត់បន្ថយស្ករ និងអំបិល មកប្រើប្រាស់ប៊ីចេង ក្នុងកម្រិតធម្មតាវិញ។ ការប្រើប្រាស់ប៊ីចេងក្នុងកម្រិតសមល្មម អាចធ្វើឲ្យអាហាររបស់អ្នកមានរសជាតិឆ្ងាញ់ជាងការប្រើប្រាស់អំបិល និងស្ករច្រើន។ ចំពោះអ្នកដែលចង់ថែទាំសុខភាព គួរណាបរិភោគអាហារមានរសជាតិសាបល្មម មិនផ្អែមពេក ហើយក៏មិនប្រៃពេកដែរ និងញុំាបន្លែបៃតងឲ្យបានច្រើន៕អត្ថបទដកស្រង់

Capture.PNGយក២Capture.PNGយក_1

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)