ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ

2021-06-07

 ខេត្តឧត្តរមានជ័យ ឥទ្ធិពលកម្ពុជា ឈ្មួញឆាយម៉េងហុងរកស៊ីដឹកជញ្ជូនឈើសិប្បកម្មកែច្នៃយ៉ាងសកម្មជារៀងរាល់យប់ រាល់ថ្ងៃ សិប្បកម្មទាំងនោះបានដឹកចេញពី ខេត្តព្រះវិហារ ឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានដឹកឆ្លងកាត់ទីស្នាក់ការជំនាញជាច្រើនកន្លែង។

ឆាយ២ឆាយ៧ឆាយ៨

          ឈ្មួញរូបនេះបានដឹកដោយរលូនមិនឃើញមន្រ្តីជំនាញពាក់ព័ន្ធណាធ្វើការទប់ស្កាត់ចាប់បង្រ្កាបបានម្ដងណាទេ ដោយបណ្ដោយឲ្យឈ្មួញរូបនេះរកស៊ីដោយសេរីទៀតផង។

            យោងតាមហេតុការណ៏ជាក់ស្ដែងមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ នៅជាហូរហែតាមដងផ្លូវ មិនដែលធ្វើការចាប់បង្ក្រាបសោះ ហាក់ដូចជាមានការត្រូវរ៉ូវគ្នាជាមួយមេឈ្មួញរូបនេះ។

            អ្នកផ្ដល់ព័ត៌មាននៅប្រចាំស្រុកត្រពាំងប្រាសាទបានឲ្យដឹងមកថា នៅតាមដងផ្លូវជាតិលេខ៦៧តែងឃើញមេឈ្មួញរូបនេះបានទៅទំនាក់ទំនងមន្រ្តីពាក់ព័ន្ធប្រចាំទីស្នាក់ការនីមួយៗរួចហើ្យបានធ្វើការបើកដឹកសិប្បកែច្នៃទៅបានដោយសេរីគ្មានទើសដំណើរ។

          លោកឆាយ ម៉េងហុង បាននិយាយថា «លោកមានរថយន្តដឹកស៊ីឈ្នួលគេទេលោកគ្មានរោងសិប្បកម្មដូចគេនិយាយនោះទេ លោកតែងដឹកស៊ីឈ្នួលម្ចាស់អីវ៉ាន់ណាដែលហៅលោកដឹក ព្រោះអ្នករត់តាក់ស៊ីបើគេហៅត្រូវថ្លៃត្រូវតែដឹកបើមិនដឹកមានគេដឹកដែរ ព្រោះនៅស្រុកអន្លង់វែងនៅតាមផ្លូវជាតិលេខ៦៧មានរថយន្តស៊ីឈ្មួលច្រើនណាស់ លោកបន្តថាគេហៅដឹកសិប្បកម្មនោះព្រោះមានគេទិញប្រើ ដូច្នេះដឹកឲ្យគេដាក់តាមផ្ទះ»។

          លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ បាននិយាយថា លោកឆាយ ម៉េងហុង មិនមែនជាឈ្មួញរកស៊ីឈើសិប្បកម្មអត់ច្បាប់ទេ គ្រាន់តែអ្នករត់តាក់ស៊ី ស៊ីឈ្នួលដឹកឲ្យគេតែប៉ុណ្ណោះ៕

          កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)