(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា យោងតាមការផ្សព្វផ្សាយក្នុងបណ្ដាញថាឈ្មួញឈើពីរនាក់ដែលល្បីល្បាញថាដឹកជញ្ជូនឈើយូរណាស់មកនោះត្រូវបានកម្លាំងចម្រុះខេត្តព័ទ្ធចាប់យកទៅដាក់អធិការស្រុកប្រាសាទបាគងឃាត់ខ្លួនរួមនឹងវត្ថុតាងគឺមានឈើ២,៩២ម៉ែត្រគូបនឹងរថយន្តមួយគ្រឿងម៉ាកREVO។ហើ្យបានបញ្ជូនវត្ថុតាងទៅដាក់នៅផ្នែករដ្ឋ បាលព្រៃឈើព្រះដាក់រងចាំពិន័យអន្តរកាល។
រថយន្តនោះសមត្ថកិច្ចបានបង្ក្រាប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥ៈ៣០នាទី ព្រឹក ដោយសហការកម្លាំងអធិការ ស្រុកប្រាសាទបាគង រថយន្តនោះបានបើកមកដល់នៅលើដងផ្លូវភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។យោងតាមរបាយការណ៍របស់សមត្ថកិច្ចថាបានឃាត់ខ្លួនមនុស្សពីរនាក់ផងដែរ។
ទី១ឈ្មោះកែវ ឧត្ដមហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចបានបង្ក្រាប រថយន្តម៉ាក REVO ពណ៌សសេរីឆ្នាំ២០១៦ចំនួន១គ្រឿង ឈើផ្ចឹក ចំនួន២,៩២ម៉ែត្រគូប។បណ្ដាញសារព័ត៌មាន មួយចំនួន បានធ្វើការផ្សព្វផ្សាយ ថាបានដឹកជញ្ជូនឈើយូរណាស់មកហើ្យការដឹកនោះបានដឹកចេញពីភូមិត្រពាំងថ្ម ពីភូមិអូរអាកុក ស្រុកស្វាយលើ ខេត្តសៀមរាប ចូលទៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ ទីមួយមុខស្នាក់ការព្រៃពូជរបស់លោករិទ្ធដែលគេហៅថាតាលេន ទីពីរស្នាក់ការបរិស្ថានក្បាលប្រើស ទីបីស្នាក់ការកងរាជអាវុធហត្ថស្រុកស្វាយលើ ទីបួនស្នាក់ការមន្រ្តីបរិស្ថានអូរថ្មដាប់ ទីប្រាំគឺសង្កាត់រដ្ឋបាលព្រៃឈើដើមស្រឡៅដែលមានលោកម៉ែនវទ្ធី(ហៅឡយ)ជាប្រធាននិងជាច្រើនស្ថាប័នទៀត មិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ទើបតែលើកនេះ ។
ករណីនេះមន្ត្រីសមត្ថកិច្ចម្នាក់តាមដងផ្លូវបង្ហើបថាឈ្មួញឈើខាងលើតែងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងពីខេត្តព្រះវិហារចូលមកខេត្តសៀមរាបឆ្លងកាត់ស្ថាប័នជាច្រើនតែលើកនេះមានសមត្ថកិច្ចផ្សេងដេញតាមពីក្រោយទើបបែកការក៍ឈានដល់ការបង្ក្រាប។មានមហាជនខ្លះបានលើកឡើងជាចម្ងល់ថា ចុះបើឈ្មួញរូបនេះដឹកឆ្លងកាត់ជាច្រើនកន្លែងមកហើយតែមិនអីចុះហេតុអីក៏មកជាប់ដៃរបស់អធិការស្រុកប្រាសាទបាគងទៅវិញ?តើមានអាថ៌កំបាំងអ្វីជុំវិញករណីនេះ?។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថាឈើនិងរថយន្តបានយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ស្រុកបន្ទាយស្រី។ចំណែកមនុស្សដែលឃាត់ខ្លួន គឺអនុវត្តច្បាប់ស្តីពីព្រៃឈើ តាមមាត្រា៩៦ មិនបានបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែយើងទុករយៈពេល៣០ថ្ងៃឲ្យពួកគាត់ចូលបង់ពិន័យជាអន្តរកាល ប្រសិនបើ៣០ថ្ងៃមិនចូលមកទទួលពិន័យ នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)