ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ឈ្មួញនៅតែបន្តដឹកឈើខុសច្បាប់ជំនាញពាក់ព័ន្ធសំងំឈឹង

2020-02-20

   ខេត្តកំពងធំ ឥទ្ធិពលកម្ពុជា ក្រុមឈ្មួញឈើបំផ្លាញធនធានធម្មជាតិបានកក្រើកឡើងបន្ទាប់ពីស្ងាត់មួយរយៈ ជាក់ស្ដែងឈើចេញពីឃុំទំរីង ស្រុកសណ្តាន់ ត្រូវបានជាប់អន្ទាក់មេព្រៃកំពង់ថ្មក្រោមការបង្រ្កាបពីសំណាក់កងរាជអាវុធហត្ថ បានទទួលនូវបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ គេសង្កេតឃើញថា ការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅតែធ្វើសកម្មភាពខ្លាំងខ្លាដដែលៗ។

          ឈ្មួញរុន រ៉ាម៉ូ រស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកឈើប្រភេទលេខ២បំប្រុងលោតឆ័ត្រតែត្រូវបានលោក មុំ ផល នាយផ្នែករដ្ឋបាលព្រៃឈើកំពងថ្មដឹកនាំកម្លាំងបង្រ្កាបបាន។នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហមនៅចំនុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ  ។

          លទ្ធផលនៃការបង្រ្កាបបានឈើអាលេខ២(ឈើទាល)ចំនួន៤៥សន្លឹកនិង រថយន្តម៉ាកហ៊ីយ៉ុនដាយចំនួន០១គ្រឿងចំណុះ២តោនកន្លះពណ៌ ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3E-6575  រួមទាំងគោយន្ដកន្រ្តៃចំនួន០១គ្រឿង ដឹកឈើមិនទាន់គ្រប់អាយុ កាត់ជាកង់ធ្វើអុសម៉ែត្រ ចំនួន០៦ស្ទែរ វត្ថុតាងល្មើសខាងលើ យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

              តាមសេចក្តីរាយការណ៍ពីសកម្មភាពយ៉ាងសកម្មនិងជាឈ្មួញដុះស្លែ ក្នុងការយកលុយធ្វើជាធ្នាក់ទាក់ទាញប្រជាពលរដ្ឋឲ្យចូលព្រៃកាប់បំផ្លាញ់ព្រៃឈើក្នុងព្រៃឡង់ដោយខុសច្បាប់ប្រឈមនឹងគុក ច្រវាក់ ដើម្បីយកឈើ មកលក់ឲ្យខ្លួនជាឈ្មួញកណ្តាលដែលត្រូវបានគេស្គាល់ឈ្មោះ ចែ រើម រស់នៅ ភូមិសំអោង ស្រុកសណ្ដាន់ខេត្តកំពង់ធំ  និងលោក ធា ជាប្រធានសហគមន៍ជាំស្វាយ ឃុំមានរិទ្ធ មិនបង្រ្កាបនិងថែរក្សាព្រៃឈើតែបែរជាក្លាយខ្លួនជាអ្នកប្រមូលទិញឈើដោយខុសច្បាប់លាក់ទុកក្រោយសាលារៀន ដើម្បីទុកលក់ទៅវិញ ។

          មហាជនបានអស់សំណើចខណៈពេលដែលបទល្មើសព្រៃឈើបានដឹកចេញពីចំនុចភូមិ៩៩ ឃុំមានរិទ្ធ ឆ្លងកាត់មុខស្នាក់ការមេព្រៃ ឃុំទំរីង  និងស្នាក់ការបរិស្ថាន រួមទាំងកម្លាំងសមត្ថកិច្ចមួយចំនួនបានដោយរលូន ដោយមិនរំខានដល់ការអនុវត្តច្បាប់ របស់លោក មេព្រៃឃុំទំរីង និង កម្លាំងបរិស្ថានឡើយ  ធ្វើឲ្យរថយន្តដឹកបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃឆ្លងកាត់ឃុំបាក់ស្នា ឃុំកំពង់ថ្ម ឆ្ពោះទៅដាក់ដេប៉ូឈើ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានបានអោយដឹងទៀតថា សមត្ថកិច្ចមេព្រៃ ឃុំទំរីង និងមេព្រៃស្រុកសណ្តាន់ ដែលមានស្នាក់ការ នៅតាមដងផ្លូវ

 រកស៊ីមានបានរីកធំធាត់ដល់សព្វថ្ងៃនេះក៏ដោយសារតែបានឈ្មួញដុះស្លែបំផ្លិចបំផ្លាញព្រៃឡង់ចិញ្ចឹមផ្តល់លាភសក្ការៈជាថ្នូរនិងមិនបង្រ្កាប។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)