ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដីជើងភ្នំសំព័របានបំផ្លាញអស់រួចកសាងអភិវឌ្ឍន៏ថ្មីប៉ះពាល់ដល់ពលរដ្ឋតវ៉ា

2020-06-04

ខេត្តបន្ទាយមានជ័យ  ឥទ្ធិពលកម្ពុជា  គ្រួសារលោកជុន ស្រប  មឿន សុផល រស់នៅភូមិទ្រលោកខាងត្បូង ឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ បានចោទថា លោក សិត ឈូវ មេភូមិទ្រលោកខាងលិច យកគ្រឿងចក្រ មកឈូសឆាយដីដាំដំណាំអាស្រ័យផលប្រចាំថ្ងៃរបស់គ្រួសារមួយនេះចោលអស់។

លោក ជុន ស្រប  អ្នកស្រី មឿន សុផល ថា »ដីដែលបានអាស្រ័យផលនេះមានក្បាលដី៣០ម៉ែត្រ បណ្ដោយ១២០ម៉ែត្រ តាំងពីឆ្នាំ២០០៦ បានបង្កបង្កើនផលរហូតរៀងមក ទើបតែថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ត្រូវបានលោកសិត ឈូវ មេភូមិទ្រលោកខាងលិច យកគ្រឿងចក្រមកឈូសឆាយដំណាំគាត់អស់ក្រោមលេះថា ដីនៅទីនោះប៉ះពាល់ផ្លូវលំ«

លោក ជុន ស្រប  អ្នកស្រី មឿន សុផល បន្តថា «ការឈូសឆាយដីរបស់គាត់បានធ្វើឡើងដោយលោកសិត ឈូវ មេភូមិទ្រលោកខាងលិចនេះជាលើកទី៤ហើ្យៗលោកជុន ស្រប  បានទៅដាក់ពាក្យបណ្ដឹងដល់សាលាដំបូងខេត្តបន្ទាយមានជ័យរួចហើ្យដែរ។លោក ជុន ស្រប  បានបន្តថា ដីនោះជាដីរដ្ឋលោកតែងអាស្រ័យផលបើរដ្ឋត្រូវការពេលណាលោកប្រគល់ជូនរដ្ឋវិញ»

លោកសិត ឈូវ មេភូមិទ្រលោកខាងលិចបានប្រាប់ឲ្យឥទ្ធិពលកម្ពុជា ដឹងកាលពីថ្ងៃព្រហស្បត៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ថា «ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្រ្តខាងលិចជាច្រើនគ្រួសារបានសំណូមពរឲ្យលោកយកដីនោះធ្វើជាផ្លូវសាធារណៈមានទទឹង១០ម៉ែត្រ លោកថា ពលរដ្ឋមួយគ្រួសារនោះបានកាន់កាប់ដីជើងភ្នំសំព័រនេះជាដីរបស់រដ្ឋហើ្យការកាន់កាប់របស់គ្រួសារមួយនេះមិនស្របច្បាប់ទេ លោកបានប្រាប់ច្រើនលើកមកហើ្យដែរ ហើ្យបុគ្គលមួយគ្រួសារនេះមិនព្រមឈប់ ទើបលោកអនុវត្តន៏តាមគោលការច្បាប់ពីអាជ្ញាធរចុះឈូសឆាយដើម្បីពង្រីកផ្លូវបន្ថែម ទើបត្រូវការបន្ថយដីនោះដែលបុគ្គលមួយគ្រួសារនោះកាន់កាប់មិនស្របច្បាប់ដើម្បីពង្រីកផ្លូវសាធារណៈសម្រាប់ផលប្រយោជន៏ទូទៅ»។

លោកឈឿងមេភូមិទ្រលោកខាងត្បូង បានប្រាប់ថា »ឈ្មោះលោក ជុន ស្រប  អ្នកស្រី មឿន សុផល ជាពលរដ្ឋរស់នៅភូមិទ្រលោកខាងត្បូង តែងអាស្រ័យផលការដាំដុះលើដីភូមិទ្រលោកខាងលិចច្រើនឆ្នាំមកហើ្យ ត្រូវបានលោកសិត ឈូវមេភូមិ យកគ្រឿងចក្រមកបំផ្លាញផលដំណាំគាត់ចោលអស់ បើទោះជាមានការអនុវត្តន៏ច្បាប់ក៏មិនគួរធ្វើបែបនឹងដែរ»

លោក អែម ណុយ មេឃុំភ្នំលៀបបានប្រាប់ឥទ្ធិពលកម្ពុជាថា »ដីនៅទីនោះទុកធ្វើផ្លូវ ចំណែកពលរដ្ឋមួយគ្រួសារនេះមិនបានឲ្យធ្វើទេហើ្យក៏បានដកបង្គោលរបងពលរដ្ឋនោះតែទុកដីឲ្យពលរដ្ឋមួយគ្រួសារនោះខាងលើ តែតាមពិតរឿងនេះលោកមិនគួរលូកដៃចូលទេព្រោះដីនោះបានដល់ដៃតុលាការហើ្យមិនបានឆ្លងកាត់គាត់ឡើយ»។នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)


ផ្ទុះរឿងជាងសំណងចោទក្រុមហ៊ុនdimension studioថាជំពាក់លុយថ្លៃកម្លាំងពលកម្មមួយពាន់មួយរយហុកសិបដុល្លារមិនព្រមសង អានបន្ត...

(2020-06-12)


អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន អានបន្ត...

(2020-06-12)


រថយន្តក្រុងអ៊ូខុងគ្រោះថ្នាក់នៅស្រុកអន្លង់វែងខណៈពេលធ្វើដំណើរពីភ្នំពេញ អានបន្ត...

(2020-06-10)


លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្លិនស្អុយពីរឿងលុយ ៣៣ លានរៀល អានបន្ត...

(2020-06-10)


ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ អានបន្ត...

(2020-06-09)


ក្រុមហ៊ុនកិនថ្មពីរកន្លែងគឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ បំផ្លាញផ្លូវច្រើនឆ្នាំ អភិបាលស្រុក រុញដាក់គ្នា អានបន្ត...

(2020-06-07)