ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដីធ្លីមួយកន្លែងមានការប្រទាញប្រទង់គ្នារវាងឈ្មោះលីស បឿន ឈ្មោះមឿង អាន ឈ្មោះថុក ង៉ឹម

2020-11-01

ខេត្តសៀមរាប  ឥទ្ធិពលកម្ពុជាដីធ្លីមួយកន្លែងមានទំហំទទឹង២៩៣ម៉ែត្រ បណ្ដោយ៦០០ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់មានទំនាស់វិវាទ តាំងពីលោកចៅ សែន ឡើងកាន់អភិបាលស្រុកស្វាយលើ ដីមួយកន្លែងដែលបានគ្រប់គ្រងក្នុងគ្រានោះមានឈ្មោះតាមឿង និងឈ្មោះយាយព្រឹក។

Capture.PNGស្វាយលើ

          សាវតារ កាន់កាប់ដីព្រៃគ្រាកាលនោះលោកតាមឿង និងប្រពន្ធឈ្មោះយាយព្រឹក មានកូនពីរនាក់ កូនទី១.ឈ្មោះមឿង អាន ភេទស្រី កូនទី២.ឈ្មោះមឿង លីស ភេទប្រុស មុនឆ្នាំ១៩៧០ តាមឿង យាយព្រឹក បានចែកដីទៅឲ្យកូនឈ្មោះមឿង អាន មួយកន្លែងស្ថិតនៅតំបន់ព្រៃភ្ញៀវ ក្នុងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ។ចំណែកឯកូនមឿង លីសចែកដីឲ្យមួយកន្លែងស្ថិតនៅតំបន់គោកផ្ចឹក ក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ។

Capture.PNGយ

          លោកមឿង លីស បានប្រគល់ដីធ្លីនោះទៅឲ្យកូនស្រីមានទំហំ២៩៣ម៉ែត្រ គុណ ៦០០ម៉ែត្រ ប្រគល់ឲ្យក្នុងន័យលក់ទៅឈ្មោះលីស បឿន ជាកូនបង្កើតក្នុងអំឡុងឆ្នាំ១៩៩៣ ដីធ្លីនោះត្រូវបានបន្តវេនកាន់កាប់ពីឈ្មោះលីស បឿនដល់ឆ្នាំ២០០៧។

          ហេតុការណ៏កើតវិវាទបានលេចប្លឹមមុខមកឈ្មោះថុង ង៉ឹម  ឈ្មោះច័ន្ទ ទឹម ឈ្មោះលួន ថនបានយកលិខិតលក់ទិញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៧ បង្ហាញអ្នកស្រីលីស បឿន ។ឈ្មោះថុង ង៉ឹម បានទិញដីមួយកន្លែងពីឈ្មោះមឿង អាន ។

Capture.PNGកយ

          អ្នកស្រី លីស បឿន មិនសុខចិត្តទេបានទៅប្ដឹងនៅសាលាឃុំស្វាយលើឲ្យជួយដោះស្រាយ ប៉ុន្តែការដោះស្រាយមិនទទួលបានលទ្ធផលអ្វីទេ ហើ្យបានបន្តទៅសាលាស្រុកស្វាយលើតែគ្មានដំណោះស្រាយ រហូតដល់ឡើងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីជួយរកហេតុផលដោះ។

          ក្នុងការដោះស្រាយពីសាលាដំបងខេត្តសៀមរាប បានសរសេរជាឯកសារជាច្រើនសន្លឹកនិងបានដោះស្រាយជូនអ្នកស្រី លីស បឿន ឲ្យកាន់កាប់ដីធ្លីកន្លែងនោះ រីឯឈ្មោះថុង ង៉ឹម មិនសុខចិត្តបោះបង់ក្នុងការក្ដីក្ដាំនេះដែរ នៅតែបន្ដរករឿងអ្នកស្រី លីស បឿន ដដែល។

          នៅថ្ងៃសៅរ៏ ទី៣១ ខែតុលា ឆ្នាំ២០២០ ឥទ្ធិពលកម្ពុជា បានទំនាក់ទំនងរកអាជ្ញាធរតាមលំដាប់ភូមិ ឃុំ ស្រុកស្វាយលើ ពីបញ្ហានេះ ដោយហេតុក្នុងន័យព័ត៌មាន អាជ្ញាធរនោះបានបញ្ជាក់ក្នុងន័យថា ដីនោះមានទំហំ២៩៣ម៉ គុណ៦០០ម៉ មានព្រំប្រទល់ខាងជើងជាប់និងដីឈ្មោះ អ៊ា ឌន់ ខាងត្បូងជាប់និងដីឈ្មោះយាយ ម៉ៅ ខាងតើតជាប់និងអូរក្រពើ និងខាងលិខជាប់ផ្លូវរទេះ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ថាជាកម្មសិទ្ធរបស់លោកស្រី លីស បឿន៕នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)