ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ

2021-06-04

       ខេត្តក្រចេះ ឥទ្ធិពលកម្ពុជា ក្រុមដឹកជញ្ជូនឈើតាមម៉ូតូយកទៅលក់នៅតាមច្រកកាបីហៅជ្រោះជ្រៅជារៀងរាល់យប់ភាគច្រើនឈើទាំងនោះ ដឹកចេញពីដែនជម្រកព្រៃភ្នំព្រិចជាប់ព្រំប្រទល់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ហើ្យច្រើនធ្វើចរាចរនៅពេលយប់។

          យោងតាមភ្នាក់ងារនៅទីនោះបានផ្ដល់ព័ត៏មានមកថា មានក្រុមម៉ូតូក្នុងមួយយប់ៗ មិនក្រោមពី ១៥ ទៅ ២០គ្រឿងតែងដឹកបន្តចេញពីដែនជម្រកព្រៃភ្នំព្រិចយកមកតាមច្រកកាបីដោយឆ្លងកាត់ជំនាញពាក់ព័ន្ធ ប្រចាំស្រុកស្នួល។

        ក្រុមរកស៊ីដឹកជញ្ជូនទាំងនេះមានការឃុបឃិតជាមួយជំនាញពាក់ព័ន្ធណាដែលតែងតែរត់ការឲ្យពួកគេ ដើម្បីទទួលបានសំណូកពីក្រុមទាំងនឹង រួចហើ្យមិនបង្រ្កាប។

ឈ២

          ក្រុមអ្នករកស៊ី តែងនិយាយថា មានចៅកែឈរចាំទទួលទិញឬប្រមូលជាក្រុមឲ្យបានច្រើនដើម្បីដឹកយកទៅលក់នៅឯស្រុកយួនឬប្រទេសវៀតណាមតាមច្រកកាបី ហៅជ្រោះជ្រៅ តែគេមិនបានប្រាប់ឈ្មោះថៅកែនោះទេ ទោះភាក់ងារព័ត៌មានទទូចសួរច្រើនដងក៏ដោយ។

          ច្រកកាបី ហៅជ្រោះជ្រៅ ជាប់ព្រំដែនវៀតណាម ស្ថិតនៅភូមិកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ គេឃើញមានជំនាញពាក់ព័ន្ធជាហូរហែដែរ។តែគ្មានវិធានការលើការបង្រ្កាប។ការលើកឡើងពីសង្គមស៊ីវិលនិយាយថា ប្រសិនបើការផ្សាយព័ត៏មានហើ្យ មិនមានជំនាញពាក់ព័ន្ធទប់ស្កាត់បង្រ្កាបទេនោះ ព័ត៏មានដែលបានផ្សាយនោះគ្មានប្រសិទ្ធភាពទេ។

          ភស្តុតាងម៉ូតូដែលភ្នាក់ងារបានថតនៅពេលយប់មិនសូវច្បាស់ទេ ដោយឧបករណ៏មិនសូវទំនើប តែទោះជាមិនសូវច្បាស់ក៏ភស្តុតាំងទាំងនេះក៏បានបញ្ជាក់ទៅលើសកម្មភាពនៃការដឹកជញ្ជូនឈើចេញមកពីដែនជម្រកនោះដែរ។

          ទាក់ទិនបញ្ហាខាងលើនេះ ឥទ្ធិពលកម្ពុជា មិនអាចស្វែងរកមេតំបន់ការពារឬប្រធានច្រកកាបីបានទេ ដើម្បីបំភ្លឺអំពីបញ្ហានេះ។ហើ្យរឹតតែមិនអាចស្វែងរកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ដើម្បីបំភ្លឺពីហេតុការណ៏នេះបានដែរ៕

           កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)