ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ

2021-05-10

            ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ផ្ទៃដីទំហំ១០,០០០០ម៉ែត្រការេ ស្មើនឹង១០ហិតានៅវាលរហាលស្ថិតក្នុងតំបន់ពីរដីវាលលិចទឹក នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

          លោកភិន សាវឿន អនុភូមិនិគមក្នុង បានប្រាប់ថា ដីវាលរហាលជាប្រភេទដីលិចទឹកជាដីរបស់ឃុំជ្រោយស្ដៅត្រូវបានលោកតាបារាំងឈ្មោះពិត យ៉ាត់ សារ៉ាត់ អ្នកភូមិបានហៅតាបារាំងពីព្រោះលោកតានោះបានមកពីប្រទេសបារាំងទើបអ្នកភូមិហៅតាបារាំង។

ដី

          ប្រវត្តិដី ដី១០ហិតានេះជាដីរបស់ឃុំជ្រោយស្ដៅ តាបារាំងបានខ្ចីឃុំយកធ្វើស្រែនៅក្នុងអំឡុងឆ្នាំ១៩៨៧ គាត់បានធ្វើស្រែ ប្រាំទៅ ប្រាំមួយឆ្នាំ ការធ្វើស្រែរបស់តាបារាំងមិនបានផលគាត់បានប្រគល់ដីនេះជូនផ្ញើទៅមេឃុំចាស់នោះវិញ ក្រោយពេលមានមាតុភូមិនិវត្តន៏នៅឆ្នាំ១៩៩២ ដីនេះលោកមេឃុំជ្រោយស្ដៅបានយកដីចែកទៅឲ្យពលរដ្ឋដែលមកពីមាតុភូមិនិវត្តន៏ក្នុងមួយគ្រួសារមួយហិតាក្នុងឆ្នាំ១៩៩៧ ពេលពលរដ្ឋបានធ្វើស្រែនោះមិនបានផលក៏យកដីនេះទៅលក់ឲ្យតាបារាំងវិញតាបារាំងបានធ្វើមួយរយៈចុងក្រោយមិនបានផល។ ហើ្យមានសង្គ្រាមភ្លើងឆេះផង ក៏ប្រគល់ដីនោះជូនលោកមេឃុំចាស់វិញ។គាត់បានត្រឡប់ទៅប្រទេសបារាំងវិញ ក៏បានទទួលផលក្នុងវ័យចាស់ជរារបស់គាត់នៅទីនោះទៅ។

ដដ

          បន្ទាប់ពីបាត់ដំណឹងសាច់ញ្ញាតិលោកតាបារាំងមួយរយៈធំ ស្រាប់តែបានបែកធ្លាយរឿងលោកង៉ែត នឹម មេឃុំជ្រោយស្ដៅ បានលួចធ្វើលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីនោះជូនលោក អ៊ន់ សុវ៉ាន់ បញ្ជាក់ថា លោកអ៊ន់ សុវ៉ាន់ត្រូវជាកូនប្រសាលោកង៉ែត នឹម ។ដីធ្លី១០ហិតានេះត្រូវបានលោកមេឃុំចាស់ផ្ទេរសិទ្ធិឲ្យទៅលោកអ៊ន់ សុវ៉ាន់។ចំណែកលោក អ៊ន់ សុវ៉ាន់ បានផ្ទេរដីនេះបន្តទៅឲ្យលោកគង់ វុត្ថា និងគឹម សុវឌ្ឍនា ក្រោមត្រារបស់លោកង៉ែត នឹម មេឃុំជ្រោយស្ដៅចាស់។នេះតាមការអះអាងពីលោកភិន សាវឿន អនុភូមិ។

និគម

          ចំណែកលោកសាន ឡុញ មេភូមិនិគមក្នុង បាននិយាយសាដៀងនិងលោកភិន សាវឿន អនុភូមិដែរ ព្រោះលោកមានការស្រពេជស្រពិលក្នុងរឿងនេះដោយសារលោកបានធ្វើមេភូមិក្នុងឆ្នាំ២០១៧ ដូច្នេះលោកបានបង្វែរឲ្យទំនាក់ទំនងរកអនុភូមិទើបដឹងច្បាស់ពីបញ្ហាដីនេះ។ព្រោះកាលនោះ លោកភិន សាវឿននៅជាជំនួយការ ហើ្យលោកបានទៅវាស់វែងផ្ទាល់ដៃ។

          លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្ដៅកាន់តំណែងថ្មីបានប្រាប់ថា រូបលោកពុំបានដឹងពីបញ្ហានេះទេ ព្រោះលោកបានមកកាន់តំណែងជាមេឃុំក្នុងឆ្នាំ២០១៧ លោកថា បើចង់ដឹងច្បាស់អាចសួរទៅលោកមេឃុំចាស់ទើបដឹងអំពីបញ្ហាដីធ្លីនោះ។

ជ

             លោក ម៉ៃ ឧត្តម តំណាងឲ្យម្ចាស់ដីជំនួសឈ្មោះ លោកយ៉ាត់ សារ៉ាត់ បានប្រាប់ថា ដីធ្លីរបស់លោកតា យ៉ាត់ សារ៉ាត់ ហៅតាបារាំង បានរៀបរាប់ឲ្យដឹងថា ក្នុងអំឡុងឆ្នាំ១៩៨៧ ឬ ១៩៨៨ តាបារាំងចូលចិត្តធ្វើកសិកម្មស្រែចម្ការ ទើបតាបារាំង បានទៅទំនាក់ទំនងរកអាជ្ញាធរឃុំ ស្រុក នៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរកដីធ្វើកសិកម្ម ផ្ទៃដីដែលតាបារាំងបានធ្វើនៅឃុំជ្រោយស្ដៅនេះ មានម្ភៃហិតា នៅតំបន់ពីរ និងនៅតំបន់បី មួយរយហិតា ក្រោយពេលតាយ៉ាត់ សារ៉ាត់ បានធ្លាក់ខ្លួនឈឺក្នុងវ័យចាស់ជរា បានផ្ញើឯកសារបញ្ជីដីទាំងអស់នោះទុកជូនលោកមេឃុំចាស់ទាំងអស់។ហើ្យពេលនោះក៏បានទទួលមរណៈកាល ព្រមទាំងភរិយារបស់គាត់នាសម័យដ៏យូរនោះទៅ។ទើបឯកសារនោះបាត់ដំណឹងសូន្យតាំងពីពេលនោះមក។

              លោកតាយ៉ាត់ សារ៉ាត់ បានបន្សល់ កូនពីរនាក់ ស្រីមួយនាក់ ប្រុសមួយនាក់ កូនស្រីឈ្មោះយ៉ាត់ ចាន់នី សព្វថ្ងៃរស់នៅភូមិកោះក្របី ឃុំ ព្រែកថ្មី ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។អ្នកស្រីយ៉ាត់ ចាន់នី បានប្រាប់ថា ឪពុករបស់ខ្លួនមានដើមកំណើតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (តែកាលនោះខេត្តបាត់ដំបង)។ឪពុករបស់អ្នកស្រីបានស្លាប់នៅឯស្រុកកំណើតខាងម្ដាយនៅភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

          រីឯលោក អ៊ន់ សុវ៉ាន់ បាននិយាយប្រាប់ថា អាជ្ញាធរភូមិ ឃុំ បានប្ដឹងឈ្នានីស លោក អត់ច្បាស់ហេតុផលទេ រឺ ស្មាន មិនច្បាស់លាស់ពីផែនទីដីធ្លី ស្រែនៅចំណុចវាលរហាលនេះទេ។ដីស្រែដែលលោកបានបង្ករបង្កើនផលមាននៅទីនោះ គឺនៅតំបន់ពីរ ឆ្ងាយពីដីស្រែលោក តាបារាំង ប្រហែលប្រាំរយម៉ែត្រ ដីស្រែ តាបារាំង នៅខាងកើតជាតំបន់បី ចំណែកដីស្រែរបស់លោក អ៊ន់ សុវ៉ាន់ នៅខាងលិចតំបន់ពីរ លោកថា នៅខុសគ្នាឆ្ងាយ រឿងអីបានចោទ។ចំណែកឯកសារនេះ ឃុំបានមកពីខេត្តបាត់ដំបង ហើ្យឃុំ ស្មានថា លោក បានធ្វើស្រែចំ ដីលោកតាបារាំង ។បើឃុំចង់ដកហូតយក លោកបញ្ជាក់ថា ម្ចាស់គេមិនមាត់ករផង ខាងឃុំចេះតវ៉ារករឿង លោកបាននិយាយថា ដីនោះមិនមែនរបស់ផុនខ្លួនខ្ញុំទេ ខ្ញុំបានប្រគល់ឲ្យគេយូរហើ្យ តាំងពីឆ្នាំ១៩៩៨ម្ល៉េះ! លែងជារបស់ផុនខ្ញុំហើ្យ។ទៅជារបស់ផុនគេហើ្យ ។ម៉េចក៏ចេះតែមករករឿងដាក់ខ្ញុំម្ល៉េះ។លោកថា បានលក់ឲ្យទៅគេផ្ទេរសិទ្ធិក្នុងឆ្នាំ១៩៩៨ រួចរាល់ហើ្យតើ។ ចំណែកលោកបានកាន់កាប់ក្នុងឆ្នាំ១៩៩៣ លោកថា បានផុតពីដៃលោកហើ្យ រឿងអី!បានមករករឿងលោកទៀត។លោកថា បើចង់ដកត្រូវដកទាំងអស់ មិនមែនដកតែលោកមួយទេ។លោកថា គួរតែឃុំទៅសួរ ម្ចាស់ដីដើមគេទៅ។កុំមកសួរលោកអី។ ដោយឡែកអ្នកកាសែត បានទាក់ទងរកលោកអ៊ន់ សុវ៉ាន់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ អ្នកកាសែត នោះចង់ដឹងរឿងរ៉ាវដែលបានកើតឡើង តែត្រូវបានលោកអ៊ន់ សុវ៉ាន់ ស្ដីបន្ទោសមកលើអ្នកកាសែតនោះ ព្រោះស្ដាប់គ្នាមិនយល់។

លោកអ៊ន់ សុវ៉ាន់

            

 

          លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បាននិយាយថា លោកកំពុងស្រាវជ្រាវឯកសារ៕

ល

               កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

 

 

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)