ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ

2021-05-22

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា យោងតាមភាពជាក់ស្ដែង ដីបឹងបួរជាដីសាធារណៈដីបួរជាឈ្មោះបួរ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានលក់ច្រើនតំណតៗគ្នាមក ។

ដីសហគម៏

          យោងតាមប្រភពបានផ្ដល់មកថា «ការចុះវាស់វែងដីមានចាស់ព្រឹទ្ធាចារ្យ មេភូមិ អនុភូមិ សូមបញ្ជាក់ថា កាលដំបូងឡើយដីនោះជាដីទាហ៊ានរស់នៅ បន្ទាប់មកបានលក់ឲ្យទៅ លោកឆាត ឆេងអនុភូមិកំពង់ម្កាក់ បានលក់បន្តឲ្យទៅលោកសួន តក ហើ្យបន្ត លក់ឲ្យទៅ ឈ្មោះរុង គាថា ហុង ស៊ីណាន ការលក់ដីនេះកាលពីមុនមិនមានធ្វើប្លង់ទេ ។ ពេលក្រោយមកស្រាប់តែឃើញមានប្លង់ចេញមក។

ដីបួរ២

          លោកមេឃុំឃ្លាំងមាស និយាយថា ក្រោយពីបានមកម្ចាស់ចុងក្រោយឈ្មោះលោករុង គាថា  អ្នកស្រីហុង ស៊ីណាន បានធ្វើប្លង់រឹងហើ្យ។លោកមេឃុំនិយាយថា ពលរដ្ឋនៅទីនេះធ្វើប៉ះពាល់ដីរដ្ឋ រដ្ឋត្រូវយកមកទុកជាសាធារណៈ ។តែដីបួរ លោកមេឃុំថា លោករុង គាថា អ្នកស្រីហុង ស៊ីណាន បានទិញចុងក្រោយ មានប្លង់រឹងរួចបាត់ទៅហើ្យ។ពលរដ្ឋបានតវ៉ាទាមទារយកមកដាក់ជាសម្បត្តិរដ្ឋវិញ ។

          ចំណែកម្ចាស់ដីឈ្មោះរុង គាថា និងអ្នកស្រីហុង ស៊ីណាន បាននិយាយថា កាលទិញមានប្លង់រឹងរួចទៅហើ្យ។ តែប្លង់ដីដែលលោកបានកាន់កាប់ប្រើប្រាស់មិនប៉ះពាល់ដីរដ្ឋទេ។លោកនិយាយប្រាប់ អ្នកយកព័ត៏មាននៅទីនោះថា លោកបានធ្វើប្លង់បញ្ជាក់ពីមេភូមិ ឃុំ ស្រុក រហូតដល់សុរិយោដីស្រុក រហួតទទួលបានប្លង់រឹង។លោកបន្ដថា ដីដែលលោកគ្រប់គ្រងរាល់ថ្ងៃមិនប៉ះពាល់ដីរដ្ឋទេ ព្រោះលោកទិញដីនោះពីលោកសួន តក លោកមិនដឹងថា ដីនោះជាដីបួរនោះទេ។លោកទិញដីរបស់ឯកជន

ដីបួរ

          លោកចាន់ នី មេឃុំឃ្លាំងមាស និយាយរៀបរាប់ថា ដីបួរមានទំហំធំ ហើ្យកាលវាស់វែងក្រុមប្រឹក្សាឃុំឃ្លាំងមាសបានប្រាប់ភូមិបាលស្រុកបវេលថា ដីនេះជាបឹងបួរ ជាដីសាធារណៈរបស់រដ្ឋ ដូច្នេះត្រូវចង់ជាប្រព័ន្ធ តែលោកសួន កត មិនដឹងនិយាយជាមួយលោកទៀវ  សំអុន ប្រធានភូមិបាល យ៉ាងម្ដេច!បានភូមិបាលចេញប្លង់ឲ្យលោកសួន តក ។ភូមិបាលស្រុកដឹងថាដីនោះជាដីរដ្ឋហើ្យចុះហេតុដូចម្ដេចបានជាវាស់វែងឲ្យទៅលោកសួន តក។លោកបន្តថា ដីបឹងបួរខាងឃុំទុកបំរុងអភិរក្ស។

ដីបួរ៣

          លោកនូ ប៊ុនយ៉ាំង អភិបាលស្រុកបវេលនិយាយថា មិនច្បាស់ទេ មិនមានពលរដ្ឋដាក់ពាក្យបណ្ដឹង លោកថា នៅទីនោះមិនមានប្លង់កម្មសិទ្ធិទេ។លោកថា ឲ្យទាក់ទងទៅអ្នកសញ្ញេទៅ។

          ចំណែកលោកទៀវ សំអុន ភូមិបាលស្រុកបវេល ឥទ្ធិពលកម្ពុជា ធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទមិនបានទេដាក់ជាប់រវល់។

          ដោយឡែកលោកអ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ទទួលបានក្នុងការបំភ្លឺអំពីបញ្ហានេះថា ករណីនេះ ជាទីតាំងភូមិដែលចុះជាប្រព័ន្ធទៅភូមិបានដឹងឮទាំងអស់គ្នាតែម្ដង។ គេមាននិតិវិធីរបស់គេ កាលណាចុះជាប្រព័ន្ធ មិនអាចនរណាម្នាក់ប្រកែកថា មិនដឹងនោះទេ។ ដោយសារបានផ្សព្វផ្សាយទំហំដីប៉ម។ ត្រៀមឯកសារផ្សេងៗពាក់ព័ន្ធការកាន់កាប់ដី បញ្ជាក់ពីឃុំ ដឹងឮ។ត្រៀមលក្ខណៈសម្បត្តិ បោះបង្គលព្រំដី។ត្រៀមឯកសារពាក់ព័ន្ធការកាន់កាប់ដីមានការបញ្ជាក់ពីមេឃុំ។ អញ្ចឹងហើ្យបានមន្រ្តីទៅវាស់វែង។បញ្ហាដីរដ្ឋគេចុះបញ្ជី ដីសាលារៀន ដីស្រះ គេចុះបញ្ជីដីរដ្ឋ ទាំងអស់។ ការកាន់កាប់ដី សហគមន៏ ឬក៏ដីបឹងរដ្ឋ។នៅកំពង់ម្កាក់ បានប្រមូលទិន្នន័យបានរួចហើ្យ។ គេបិទបញ្ជី១៥ថ្ងៃ។ដើម្បីឲ្យអ្នកពាក់ព័ន្ធទៅ ពិនិត្យមើលឈ្មោះ  អាយុ ។ល។ ឲ្យធ្វើការតវ៉ារយៈពេល១៥ថ្ងៃ។ក្នុង១៥ថ្ងៃនឹង! គ្មានការតវ៉ាអីទេ ។ថាទិន្នន័យនឹង ត្រឹមត្រូវ។អញ្ចឹងការបិទបញ្ជី១៥ថ្ងៃនឹង។បើគ្មានការតវ៉ាទេ។គណៈកម្មការឯកភាពខេត្ត មានអាជ្ញាធរ មេភូមិ មេឃុំ អភិបាលស្រុក មន្រ្ដីគ្រប់ផ្នែក មានមន្រ្តីកុងវាល ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ជាគណៈកម្មការ។ អញ្ចឹងបានន័យថា ចូលរួមទាំងអស់គ្នា។អញ្ចឹងនៅពេលដែលចប់និតិវិធីហើ្យ។បានគណៈកម្មការ សំណើអភិបាលខេត្តយល់ព្រមតាមសំណើឯកភាព។បានមន្ទីរ នឹងហ៏!ហ៊ានទៅបោះបង្គោលចែកជូនអ្នកពាក់ព័ន្ធបាន។បានន័យថាត្រឹមត្រូវអស់ហើ្យ ចង់ជម្រាបជូន អញ្ចឹង!បាទត្រូវអនុវត្តន៏តាមនិតិវិធីនឹងហើ្យ

 

          កំណត់ចំណាំចំពោះអ្នកបញ្ជូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-16)


ភាពហ៊ីហាមានបានយ៉ាងស្ដុកស្ដម្ភរបស់ឈ្មួញរកស៊ីបទល្មើសរបស់លោកគីម អ្នកស្រីឡេង ធារ៉ា បានប្រើអំណាច អានបន្ត...

(2021-06-12)


លោក យ៉ាន់ ប៊ុនសឿង ប្រធានស្នាក់ការអូរកក់បានចាប់បង្រ្កាបរទេះក្របីប្រាំពីរ ធ្វើការផាកពិន័យប្រាំពីលានរៀល អានបន្ត...

(2021-06-11)


រោងសិប្បកម្មចែពេជ្រ មុំ សិប្បកម្ម លោកសែនចិន្តា នៅតែដាក់ធ្វើដដែល លោកជៀល សុផល អត់បានទទួលអីសោះ អានបន្ត...

(2021-06-10)


ឈ្មួញឈើឆាយម៉េងហុងឲ្យសំណូកមន្រ្តីជំនាញពាក់ព័ន្ធតាមទីស្នាក់ការមិនហ៊ានបង្រ្កាបដោយអាងដាក់ខែ អានបន្ត...

(2021-06-07)


ដែនជម្រកព្រៃឈើភ្នំព្រិចរងការកាប់អារដឹកជារៀងរាល់ថ្ងៃអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការការពារ អានបន្ត...

(2021-06-04)


រថយន្តម៉ាក់អ៊ីស៊ុយហ្សុយនិងគោយន្តកន្រ្តៃពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបរួចហើ្យបែរជាដោះលែងទៅវិញ អានបន្ត...

(2021-06-03)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-06-01)


ពុទ្ធប្បវត្តិ អានបន្ត...

(2021-05-25)


លោកពុន ហួង អ្នកស្រីប៉ុង ហួរ បានទាមទារដីធ្លីពី លោក សីក ជា អ្នកស្រីតាន់ សុធា ត្រូវបានអភិបាលស្រុកស្វាយលើស្រាវជ្រាវដោះស្រ័យ អានបន្ត...

(2021-05-24)


ល្បែងស៊ីសងបានកើតឡើងនៅផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2021-05-23)


ដីបឹងបួរនៅភូមិកំពង់ម្កាក់ថាបានវាស់វែងពីមន្ទីររៀបចំដែនដីឲ្យទៅ ម្ចាស់ឯកជនហើ្យ អានបន្ត...

(2021-05-22)


ម្ចាស់រថយន្តដឹកក្បឿង ស៊ីប៊្រូលាត លាយស៊ីម៉ងត៏កៅ បានរិៈគន់ស្ថានីយ៏ថ្លឹងរថយន្ដរលួសមានការគាប់យកលុយ អានបន្ត...

(2021-05-18)


ដីនៅវាលរហាល១០ហិតាព័ន្ធស្នឹងជាមួយលោកអ៊ន់ សុវ៉ាន់ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងស្រាវជ្រាវ អានបន្ត...

(2021-05-10)


លោកអភិបាលស្រុកអន្លង់វែងបានបើកចំហរឲ្យកាយចាក់ដីលប់ដរាបណាគ្មានអ្នកអភិរក្សការពារ អានបន្ត...

(2021-05-08)