(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តបន្ទាយមានជ័យ ឥទ្ធិពលកម្ពុជា ប្រជាពលរដ្ឋក្រីក្រ ចំនួន ៨៥ គ្រួសារ រងការឈឺចាប់យ៉ាងខ្លាំង ទទូចស្នើសុំសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គិតព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយរកយុត្ដិធម៌ដល់ពួកគាត់ផង ដោយមានការចូល កាន់កាប់ទន្ទ្រាន និងអុកឡុក ប្រើអំពើហឹង្សា ពីសំណាក់ជនអណាធិបតេយ្យ ជាច្រើននាក់ ដែលបានអះអាងថាខ្លួន ទទួលបានដីតាមរយៈមេឃុំ បឹងបេង លោក ចាន់ រិន ជាអ្នកអនុញាត្តសម្រាប់រស់នៅ។
ក៏ប៉ុន្ដែជាការពិតដីចំនួន ៨៥ ហិកតា ដែលមានទីតាំងស្ដិតនៅភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។ជាដីរបស់ប្រជាពលរដ្ឋចំនួន ៨៥ គ្រួសារដែលទទួលបានការកាន់កាប់ស្របច្បាប់ ដោយមានការប្ដូរដី ពីភូមិទាំង០៩ ស្ថិតក្នុង ឃុំសំរោង ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ដោយមានការឯកភាព និងវាស់វែង ពីសំណាក់អាជ្ញាធរ មន្ទីបរិស្ថាន និងរដ្ឋបាលខេត្ដ កន្លងមកនេះ បើយោងតាមលិខិត ប្រគល់លេខ ១១៣/១៩សជណ ចុះថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៩ ។
គួបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមអាណាធិបតេយ្យ បានធ្វើសកម្មភាពយ៉ាងសាហាវ បំផុត ដោយប្រើអំពើហឹង្សាផង នោះ និងបានយកគ្រឿងចក្រមក ឈូសឆាយផងដែរ ប្រហែលជាមានការបើកភ្លើងខៀវពី មន្រ្តីមានអំណាច និង បក្ខពួក ដែលនៅពីក្រោយខ្នង បានរួមគំនិតដើម្បីប្លន់យកដី ស្របច្បាប់របស់ប្រជាពលរដ្ឋ ៨៥ គ្រួសារ។
ប្រជាពលរងគ្រោះពិតជាមានការភ័យខ្លាចយ៉ាងខ្លាំង ដោយមិនដឹងថាធ្វើយ៉ាងណាដើម្បី ទទួលបាននូវយុត្ដិធម៌ទេ មានតែសុំអង្វរ សម្ដេចពុក សម្ដេចម៉ែ ជួយរកយុត្ដិធម៌តែប៉ុណ្ណោះ។
យោងតាមតំណាងប្រជាពលរដ្ឋ ៨៥ គ្រួសារ បានអះអាង ប្រាប់សារព័ត៌មាន ថា ពួកគាត់ពិតជាបានទទួលលិខិតកាន់កាប់តាមរយៈការប្ដូរដីធ្លីពីលោក មេឃុំ សំរោង ពិតប្រាកដមែន ពុំមានការ ភួតកុហកនោះទេ ហើយពួកគាត់ពិតជាមានឯកសារស្របច្បាប់គ្រប់គ្រាន់សម្រាប់ក្នុងការប្រើប្រាស់ ដីទំនាស់ខាងលើនេះ។
កន្លងមកអាជ្ញាធរ និងមន្រ្ដីពាក់ព័ន្ធ បានធ្វើការដោះស្រាយម្ដងជាពីរដងមកហើយ នៅតែមិនមាន ប្រសិទ្ធភាព និងមិនមានចំណាត់ការលើជនអាណាធិបតេយ្យនោះឡើយ។
ក្រោយមកទៀត ឯកឧត្ដម លី សារី អភិបាលរងខេត្ដ តំណាងឲ្យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដ បន្ទាយមានជ័យ បានធ្វើការដោះស្រាយយ៉ាងសកម្ម និងចុះវាស់វែងស្វែងរកទីតាំងទំនាស់ លើចំនុចត្រួតស៊ីគ្នា រួចម្ដងហើយ តែពុំឃើញមាន ឈ្មោះជនអាណាធិបតេយ្យនោះមានសិទ្ធិប្រើប្រាស់ដីនោះទេ។
ប៉ុន្ដែជនអាណាធិបតេយ្យទាំងអស់នោះនៅតែបន្ដ សកម្មភាព អុកឡុក ទន្រ្ទាន ឈូសឆាយ លើដីរបស់ប្រជាពលរដ្ឋ៨៥ គ្រួសារដដែល។ ហើយនៅពេលដែលប្រជាពលចំនួន ៨៥ គ្រួសារ ចុះធ្វើការឈូសឆាយ លើកព្រំដី ស្រាប់តែជនអាណាធិបតេយ្យ មួយក្រុមយក កំបិត ពូថៅ និងអាវុធ មកគំរាម និងប្រើហឹង្សារមកលើប្រជាពលរដ្ឋជាម្ចាស់ដីទៅវិញ តើប្រជាពលរដ្ឋស្លូតត្រង់រំពឹងអ្វីទៀត រស់បានដូចម្ដេច បើមានអ្នកធំនៅពីក្រោយខ្នងបង្កើតក្រុមអានាធិបតេយ្យបែបនេះ។
បើតាមសម្ដីរបស់ជនងរងគ្រោះ និងជាតំណាង ប្រជាពលរដ្ឋ ៨៥ គ្រួសារ និយាយរៀបរាប់ប្រាប់ជូន អង្គភាពសារព័ត៌មាន កាលពីថ្ងៃ ២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមក មានខ្លឹមសារនិង វីដេអូរ ដួចខាងក្រោម។អង្គភាពសារព័ត៌មាន បានធ្វើការ ទំនាក់ទំនងសុំការបំភ្លឺទៅលោក ចាន់ រិន មេឃុំ បឹងបេង តាមរយៈលេខទូរស័ព្ទ ០៩៧៣៧៤៧៣០៥ តែពុំអាចទំនាក់ទំនង បាននៅទ្បើយ តេចូលតែមិនលើក។
ទោះជាយ៉ាងណាមិញ សារព័ត៌មាន និងធ្វើការទំនាក់ទំនងសុំការបំភ្លឺ ទៅ លោក អភិបាលស្រុកម៉ាឡៃ និង ឯកឧត្ដម អភិបាលខេត្ដបន្ទាយមានជ័យ ជាបន្ដទៀតផងដែរ៕អត្ថបទដកស្រង់(នៅមានត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)