(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា ពលរដ្ឋ១៦គ្រួសាររស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបរបកាលពីថ្ងៃអង្គារ៏ ទី២១ ខែកក្កដា ឆ្នាំ២០២០ថា មានមន្រ្ដីបរិស្ថានមួយក្រុមមានគ្នាប្រមាណជាង៤០នាក់បានមកស្រែកច្រៀងសើច ហ៊ោកញ្ចៀវសប្បាយរួចនាំគ្នាកាប់បំផ្លាញដំណាំស្វាយចន្ទី និងដំណាំកៅស៊ូ របស់ពួកគាត់អស់ចំនួន ៦៤ ហិតានៅតំបន់៤៤ ចំនុចដីរអិល បច្ចុប្បន្នគេហៅអូរបុស្សវែង ក្បែរចំនុចត្រាចឆេះ និងចំនុចជាំស្មាច់ ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន់ គ្មានបញ្ជាក់ប្រាប់ហេតុផល។
ពលរដ្ឋម្ចាស់ចំការបានរៀបរបទាំងយំសោកស្តាយដំណាំចន្ទីដែលដាំដុះជាង៥ឆ្នាំមកហើយ ជិតបានទទួលផលហើយតែត្រូវបានក្រុមមន្រ្ដីបរិស្ថានមកកាប់បំផ្លាញស្វាយចន្ទី និងដើមកៅស៊ូ របស់ពួកគាត់ចោលអស់រលើង ពួកគាត់បន្ដថា នេះមិនមែនជាលើកទី១ទេគឺជាលើកទី២ហើយ កាលពីឆ្នាំមុនក្រុមមន្រ្ដីបរិស្ថានបានមកកាប់បំផ្លាញដំណាំទាំងនេះម្ដងហើយ ធ្វើឲ្យពួកគាត់អ្នកខ្ចីលុយពីធានាគាររកលុយបង់បំណុលមិនបាន។មិនតែប៉ុណ្ណោះមន្រ្តីបរិស្ថានបានចាប់ស្ដី្រម្នាក់ដោយយកកាំភ្លើងផ្ចុង ហើយបញ្ជូនទៅស្នាក់ការបរិស្ថានអូរដៃជ្រៃដើម្បីសួរនាំធ្វើរបាយការណ៍និងធ្វើកិច្ចសន្យារួចដោះលែងឲ្យមកផ្ទះវិញ។
ពាក់ព័ន្ធបញ្ហាខាងលើលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនបានឆ្លើយតប ឥទ្ធិពលកម្ពុជា បានដឹងរឿងនេះទេ។
ទោះយ៉ាងណាពលរដ្ឋបានដាំដើមស្វាយចន្ទីនិងដើមកៅស៊ូបានបួន ប្រាំឆ្នាំមកហើ្យ ត្រូវបានបំផ្លាញផលដំណាំពលរដ្ឋ ហាក់បីឃ្លាតពីអនុសាសន៏សម្ដេចតេជោមានប្រសាសន៏ថា បើពលរដ្ឋបានដាំដុះហើ្យនោះទុកជូនពួកគាត់ទៅ កុំទៅបំផ្លាញដំណាំពួកគាត់។
តែទោះយ៉ាងណាលោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្ត គួរតែមានការទប់ស្កាត់កាលពីដំបូងមិនឲ្យបទល្មើសកាប់រានទន្ទ្រានព្រៃនៅតំបន់ដែនដែលលោកគ្រប់គ្រងនោះទេ តែអ្វីដែលលោកប្រធានមន្ទីរបរិស្ថានបានបញ្ជាឲ្យកូនចៅទៅបង្រ្កាបផលដំណាំពលរដ្ឋនោះវាហាក់បីមានរឿងផ្ទុះកំហឹង្សតវ៉ាពីពលរដ្ឋ។!!
(2021-01-21)
(2021-01-21)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2021-01-21)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)