ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ

2020-07-24

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ប្រភពបែកធ្លាយរឿងអាថ៏កំបាំងពីមន្រ្តីសាលាស្រុកបវេលឲ្យ ឥទ្ធិពលកម្ពុជា ដឹងពេលថ្មីៗនេះមកថា ដីសាលាស្រុកត្រូវបានលក់ឲ្យប៉េអឹមស្រុកចំនួន៧រូបរួចជាស្ថាពរហើ្យ ក្នុងការលក់ដីបរិវេណសាលាស្រុកបវេលនេះកាលជំនាន់លោកទឹម ណារ៉េត,  លោកវិន ហួត ឡើងធ្វើអភិបាលស្រុក ដល់តមកលោកអភិបាលស្រុកថ្មីនេះនៅតែមានដីសាលាស្រុកលក់ដដែល។

          ការផ្លាស់ប្ដូរតែងតាំងតំណែងលោកអភិបាលស្រុកបវេលពីមួយជំនាន់ទៅមួយជំនាន់ នៅតែមានដីលក់ដដែលៗ ព្រោះមានការឃុបឃិតលាក់អាថ៏កំបាំងតៗគ្នាពីអភិបាលស្រុកចាស់ រហូតអភិបាលស្រុកថ្មី ។

          លោកអភិបាលស្រុកលក់ដីឲ្យទៅបុគ្គលមានឈ្មោះរាយនាមដូចនេះ ទី១.អ៊ុំ ប៊ុនថា, ទី២.កែវ ម៉ន, ទី៣. យឹម ហ៊ាន, ទី៤. ប៊ុនរឿន, ទី៥.ផល, ទី៦.ឡេង វណ្ណា ,ទី៧.លឹម ណារ៉ូ, ឈ្មោះទាំងនេះបានទិញដីបរិវេណសាលាស្រុក ដែលលោកអភិបាលស្រុកលក់ឲ្យពួកកាត់។

          លោកនូ ប៊ុនយ៉ាង អភិបាលស្រុកបវេលកាន់តំណែងថ្មីបានសរសេរតបតាម telegram ឲ្យឥទ្ធិពលកម្ពុជា ដឹងកាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ថា «ចំពោះករណីនេះ គណៈកម្មការសារពើភណ្ឌខេត្ត និងស្រុក កំពុងដោះស្រាយសម្របសម្រួលជិតចប់ហើ្យ ខ្ញុំយល់ថា ការចុះផ្សាយរបស់សារព័ត៌មានដែលប្រកបដោយវិជ្ជាជីវ: គឺមានផលចំណេញដល់សង្គមច្រើនណាស់ ដ្បិតអីប្រជាជនបានដឹងពីសភាពការណ៍ពិត ហើយពួកគាត់នឹងរួមគ្នាផ្លាស់ប្ដូរស្ថានភាពទាំងនោះ អោយប្រសើរឡើង។ រឿងលក់ដីនេះ ពិតថាមិនមែនស្ថិតក្នុងពេលនៃការទទួលខុសត្រូវរបស់ខ្ញុំ តែខ្ញុំពិតជាមានការខ្មាសអៀនខ្លះ ព្រោះពេលនេះខ្ញុំជាអ្នកដែលកំពុងបន្តដឹកនាំរដ្ឋបាលនេះ.. ។  ខេត្ត និង ស្រុកបានប្រឹងប្រែងផ្សះផ្សាបញ្ចប់រឿងនេះ  ដើម្បីអោយបងប្អូនទាំងនោះបានទទួលផលប្រយោជន៍ ប្រកបដោយសុខុដុមនីយកម្ម...!។»

          ប្រភពបែកធ្លាយបានទម្លាយថា នៅជាប់របងប៉េអឹមខាងជើងសាលាស្រុកលក់រួចរាល់អស់ហើ្យ ដោយម្នាក់ៗបានបោះបង្គោលព្រំដីព័ន្ធរបងជុំវិញយកបានទាំងស្រុង ចុងក្រោយលោកនូ ប៊ុនយ៉ាង អភិបាលស្រុកបវេលបានលក់ដីឲ្យទៅលោក លឹម ណារ៉ូ នៅពេលលោកនូ ប៊ុនយ៉ាងកំពងគ្រប់គ្រងអភិបាលស្រុកសព្វថ្ងៃនេះ។

          តែទោះជាយ៉ាងណាលោកការិយាល័យរៀបចំភូមិបាលស្រុកបវេលបានធ្លោយសម្ដីរប៉េះរប៉ោះ ឲ្យ ឥទ្ធិពលកម្ពុជាដឹងថា ការស្នើសុំដល់ថ្នាក់លើដើម្បីកាត់ដីសាលាស្រុកមានប្លង់របស់រដ្ឋបានកាត់ទៅឲ្យឈ្មោះខាងលើ តាមគោលការសារពើភណ្ឌ ជាដីរបស់រដ្ឋមានចំនួន៤ហិត ត្រូវបានកាត់ចេញដើម្បីធ្វើប្លង់ជូនគាត់។!!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)