ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ

2020-06-09

  ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជននៅថ្ងៃទី០៨ខែ មិថុនា ឆ្នាំ២០២០បានបើកការដ្ឋាន បញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិ ទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

     ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំខេត្ត ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

       ថ្ងៃនេះលោកបានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកតាំងគោកបើកការដ្ឋាន បញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ថ្មីស្រឡាងមួយបន្ថែមទៀត ដែលមានលក្ខណៈរឹងមាំហើយធំ ជំនួសអាគារប៉ុស្ដិ៍រដ្ឋបាលដែលសាងសង់អំពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ដំបូលប្រេះស្រាំធ្លុះធ្លាយ នារដូវវស្សាមានទឹកភ្លៀងជោគជាំហូរមកក្នុងអាគារផ្ដល់ផលលំបាកខ្លះៗ ដល់បងប្អូនក្នុងកាបំពេញភារកិច្ច ។

        អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់នេះ មានទំហំ ៦ ម៉ែត្រ × ១០ ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ប្រក់ដំបូល សង្ក័សី ដែលជាការឧបត្ថម្ភ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក  និងបងប្អូនសប្បុរសមានសទ្ធាជ្រះថ្លា នៅពេលដែល ឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ កែប្រែជាទីកន្លែងមានសោភ័ណ្ឌភាពល្អស្អាត ដែលជាទីកន្លែងនៅគៀកជិតជាមួយប្រជាពលរដ្ឋ និងជាផ្ដល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកប្រាស្រ័យទំនាក់ទំនងលើកិច្ចការងារដែលពាក់ព័ន្ធ ។

ឧបត្ថម្ភសម្ភារៈមួយចំនួនមានដូចជា÷ ស៊ីម៉ង់ត៍ ១០ តោន ,ឥដ្ឋ ៥.០០០ដុំ និងថវិកាមួយចំនួន ក្នុងការចូលរួមសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ។

បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនោះបានសម្តែងការចូលរួមអបអរសាទរ ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំ ដែលបានសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល នេះឡើង ដើម្បីផ្តល់ជាផលប្រយោជន៍ រួមសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)