ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ទំនិញសារពើបាននាំចូលតាមច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣មន្រី្តជំនាញប្រចាំច្រកបណ្ដោយឲ្យនាំចូល ប្រជាកសិករបាក់ទឹកចិត្ត

2019-06-29

ខេត្តបាត់ដំបង    ឥទ្ធិពលកម្ពុជា   ប្រភេទទំនិញដែលបាននាំចូលតាមច្រកអន្តរជាតិភ្នំដីមានដូចបន្លែត្រីសាច់កំពុងធ្វើឲ្យប្រជាកសិករព្រួយបារម្ភពីការដាំដំណាំក្នុងស្រុកនិងបង្កើតកសិដ្ឋានចិញ្ចឹមសត្វស្ទើររកចំណូលពីមុខរបរទាំងនោះមិនបានចំណេញការដាំបន្លែរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ខេត្ត មានការថយចុះដោយរកឃើញថាបណ្តាលមកពីមន្រ្តីជំនាញច្រកអន្តរជាតិភ្នំដីបានបណ្ដោយឲ្យនាំចូលនូវបន្លែបង្ការពីប្រទេសជិតខាង។

ការព្រួយបារម្ភពីប្រជាកសិករនេះយល់ឃើញថាភាពលំហូរចូលទំនិញគ្រប់ប្រភេទតែងនាំមកតាមច្រករបៀងនានាគ្មានការទប់ស្កាត់ពីមន្រ្តីជំនាញជាពិសេសមន្រ្តីគយរដ្ឋករនិងមន្រ្តីអន្តោប្រវេសន៏ច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងនេះតែម្តង ប្រជាកសិករមួយចំនួនបាក់ទឹកចិត្តពីការដាំដំណាំហើយបោះបង់ចោលនៅមុខរបរនេះបង្ខំចិត្តចាកចេញចំណាក់ស្រុកចោលមាតុភូមិដើមកំណើររបស់ខ្លួនដែលធ្លាប់រស់នៅ។

 ប្រជាកសិករមួយរូបសុំមិនបញ្ចេញឈ្មោះកំពុងឈរដៃកាន់ចបស្លៀកខោខ្លីពាក់មួកដោះអាវបាននិយាយបណ្តើរដៃលើកចបកាប់ដីគោលបំណងដាំបន្លែស្ពៃបាននិយាយថា  ប្រជាកសិករអ្នកស្រែចម្ការខំប្រឹងបង្កបង្កើនផលដំណាំដើម្បីបានលក់លើទីផ្សារជាផលិតផលដំណាំក្នុងស្រុកដល់ពេលបានផលមកគេថាវាថោកណាស់បន្លែស្រុកយើង ចំណែកបន្លែដែលនាំមកពីប្រទេសជិតខាងដឹកចូលមកច្រើន។

 ការត្អូញត្អែរពីប្រជាកសិករទូទៅកំពុងអស់ជំនឿទៅលើមន្រ្ដីគយច្រកអន្តរជាតិភ្នំដីថាមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទំនិញទាំងនេះឬមានចេតនាបណ្តោយឲ្យនាំចូលដើម្បីបណ្ដេញប្រជាកសិករដែលខំបង្កបង្កើនផលដំណាំក្នុងស្រុកឲ្យបោះបង់ការដាំដុះ។

         សម្ដេចនាយករដ្ឋមន្រ្តីតែងមានអនុសាសន៏លើកកម្ពស់វិស្ស័យកសិកម្មក្នុងស្រុកឲ្យបានច្រើនដើម្បីពង្រឹងសេដ្ឋកិច្ចជាតិយើងឲ្យសម្បូររុងរឿងដើម្បីបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗដោយឈរលើវិស្ស័យកសិកម្មនេះ   តែផ្ទុយទៅវិញមន្រ្តីគយនិមន្រ្តីអន្តោប្រវេសន៏ប្រចាំច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣កំពុងទាញអនុសាសន៏របស់សម្ដេចឲ្យធ្លាក់ចុះបាត់អស់ជំនឿពីប្រជាកសិករទូទៅ។                                                                ប្រជាកសិកររំពឹងគិតថាគួរអគ្គនាយកគយនិងនាយកអន្តោប្រវេសន៏ខេត្តបាត់ដំបងបញ្ឈប់ការនាំទំនិញបន្លែគ្រប់ប្រភេទចូលមកពីប្រទេសជិតខាងដូចប្រទេសថៃឬស្រុកយួនជាផលវិបាកដល់ប្រជាកសិករខ្មែរយើងដែលខំប្រឹងដាំបន្លែបង្ការក្នុងស្រុកការរំពឹងគិតពីប្រជាកសិករនេះគឺសង្ឃឹមថាឯកឧត្តមអភិបាលខេត្តបាត់ដំបងតែងជំរុញឲ្យមន្រ្តីប្រចាំច្រកអន្តរជាតិភ្នំដីនិងបានបញ្ឈប់ឲ្យនាំទំនិញគ្រប់ប្រភេទចូលមកដោយសេរីជាការកង្វល់ដល់ប្រជាកសិករ។ ប្រជាកសិករថាបើគ្មានការបើកឲ្យនាំចូលទំនិញបែបនេះពីប្រទេសជិតខាងទេនោះប្រជាកសិករនិងខំប្រឹងដាំដុះដំណាំផ្សេងៗនិងជំរុញឲ្យជីវភាពបានធូរធារនិងមិនទៅចំណាត់ស្រុកទេ។   ពាក់ព័ន្ធពីបញ្ហានេះឥទ្ធិពលកម្ពុជា មិនទាន់បានចម្លើយពីលោកអ៊ុយ វិតប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដីបានទេនូវថ្ងៃនេះ៕

31723307_467837400303378_7192937736708292608_n31655521_467474407006344_7409484344185585664_n

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បទល្មើសនេសាទកើតឡើងក្នុងស្រុកបាកាណអាជ្ញាធរពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2019-08-22)


លោកឧត្តមសេនីយ៏ត្រីម៉ក់ធារ៉ាស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងសហការណ៏ចុះបង្រាបឧបករណ៏នេសាទខុសច្បាប់ អានបន្ត...

(2019-08-22)


បទល្មើសនេសាទត្រូវបានបង្រ្កាបក្រោមកិច្ចសហការណ៏កម្លាំងខេត្តសៀមរាប អានបន្ត...

(2019-08-22)


លោកឡុង រដ្ឋារក្សអភិបាលស្រុកអង្គរធំថាផ្លូវមួយខ្សែចំណាយថវិការជាតិកសាង អានបន្ត...

(2019-08-08)


ផ្លូវទ្រុឌទ្រោមខូចស្ទើរទាំងស្រុងអាជ្ញាធរស្រុកអង្គរធំ ស្រុកវ៉ារិនហាក់មិនខ្វល់ អានបន្ត...

(2019-08-05)


នគរបាលស្រុកថ្មគោល ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អានបន្ត...

(2019-08-04)


លោកវរៈសេនីយ៏ទោម៉េងសំណាងនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទ អានបន្ត...

(2019-08-03)


ផ្ទៃដីជាងមួយរយហិកតានៅឃុំជប់តាត្រាវត្រូវបានយាយីពីលោកឡេង សុខភីរម្យ អានបន្ត...

(2019-08-02)


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបនាំកម្លាំងសហការជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើនាំយកឈើអញ្ញតកជន អានបន្ត...

(2019-08-01)


ច្រកទ្វារអន្តរជាតិជាំ មានការឃុបឃិតជាមួយលោកសាប់យឿនលោកកែវ សារ៉ាត់ក្នុងការនាំទំនិញខូចគុណភាព អានបន្ត...

(2019-07-28)


ក្រុមហ៊ុនស៊ី ភី(CP)បានយកថ្នាំបង្ការមេរោគរាលដាលជម្ងឺប៉េស៏្តជ្រូកជូនលោកព្រំវិចប្រធានបសុពេទ្យ អានបន្ត...

(2019-07-22)


យីហោលឹម ភ័ណ្ឌ សម្ងំលួចលាក់ផលិតទឹកក្រូចក្លែងក្លាយច្រើនឆ្នាំទើបបែកធ្លាយ អានបន្ត...

(2019-07-10)


ជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានផ្ទុះឆ្លងរាលដាលចូលតើប្រធានមន្ទីរកសិកម្មខេត្តសៀមរាបមានវិធានការដែរទេ អានបន្ត...

(2019-07-10)


ពិធីអបអរសាទរនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុប អានបន្ត...

(2019-07-09)


លោកអ៊ុយ វិតប្រធានគយនិងរដ្ឋករច្រកភ្នំដីមិនបានត្រួតពិនិត្យទំនិញនាំចូលឲ្យត្រឹមត្រូវ អានបន្ត...

(2019-07-08)