ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ទំនិញសារពើបាននាំចូលតាមច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣មន្រី្តជំនាញប្រចាំច្រកបណ្ដោយឲ្យនាំចូល ប្រជាកសិករបាក់ទឹកចិត្ត

2018-05-02

ខេត្តបាត់ដំបង    ឥទ្ធិពលកម្ពុជា   ប្រភេទទំនិញដែលបាននាំចូលតាមច្រកអន្តរជាតិភ្នំដីមានដូចបន្លែត្រីសាច់កំពុងធ្វើឲ្យប្រជាកសិករព្រួយបារម្ភពីការដាំដំណាំក្នុងស្រុកនិងបង្កើតកសិដ្ឋានចិញ្ចឹមសត្វស្ទើររកចំណូលពីមុខរបរទាំងនោះមិនបានចំណេញការដាំបន្លែរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ខេត្ត មានការថយចុះដោយរកឃើញថាបណ្តាលមកពីមន្រ្តីជំនាញច្រកអន្តរជាតិភ្នំដីបានបណ្ដោយឲ្យនាំចូលនូវបន្លែបង្ការពីប្រទេសជិតខាង។

31723307_467837400303378_7192937736708292608_n

ការព្រួយបារម្ភពីប្រជាកសិករនេះយល់ឃើញថាភាពលំហូរចូលទំនិញគ្រប់ប្រភេទតែងនាំមកតាមច្រករបៀងនានាគ្មានការទប់ស្កាត់ពីមន្រ្តីជំនាញជាពិសេសមន្រ្តីគយរដ្ឋករនិងមន្រ្តីកាំកុងត្រូលច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងនេះតែម្តង ប្រជាកសិករមួយចំនួនបាក់ទឹកចិត្តពីការដាំដំណាំហើយបោះបង់ចោលនៅមុខរបរនេះបង្ខំចិត្តចាកចេញចំណាក់ស្រុកចោលមាតុភូមិដើមកំណើររបស់ខ្លួនដែលធ្លាប់រស់នៅជួបជុំញាតិមិត្តយ៉ាងសុខសាន្ត។

31655521_467474407006344_7409484344185585664_n

               ប្រជាកសិករមួយរូបសុំមិនបញ្ចេញឈ្មោះកំពុងឈរដៃកាន់ចបស្លៀកខោខ្លីពាក់មួកដោះអាវបាននិយាយបណ្តើរដៃលើកចបកាប់ដីគោលបំណងដាំបន្លែស្ពៃបាននិយាយថា  ប្រជាកសិករអ្នកស្រែចម្ការខំប្រឹងបង្កបង្កើនផលដំណាំដើម្បីបានលក់លើទីផ្សារជាផលិតផលដំណាំក្នុងស្រុកដល់ពេលបានផលមកគេថាវាថោកណាស់បន្លែស្រុកយើង ចំណែកបន្លែដែលនាំមកពីប្រទេសជិតខាងដឹកចូលមកច្រើន។

               ការត្អូញត្អែរពីប្រជាកសិករទូទៅកំពុងអស់ជំនឿទៅលើមន្រ្ដីគយនិងមន្រ្តីកាំកុងត្រូលច្រកអន្តរជាតិភ្នំដីថាមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទំនិញទាំងនេះឬមានចេតនាបណ្តោយឲ្យនាំចូលដើម្បីបណ្ដេញប្រជាកសិករដែលខំបង្កបង្កើនផលដំណាំក្នុងស្រុកឲ្យបោះបង់ការដាំដំណាំ។

31703890_467475993672852_2715507482511278080_n

               សម្ដេចនាយករដ្ឋមន្រ្តីតែងមានអនុសាសន៏លើកកម្ពស់វិស្ស័យកសិកម្មក្នុងស្រុកឲ្យបានច្រើនដើម្បីពង្រឹងសេដ្ឋកិច្ចជាតិយើងឲ្យសម្បូររុងរឿងដើម្បីបំបាតភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗដោយឈរលើវិស្ស័យកសិកម្មនេះ   តែផ្ទុយទៅវិញមន្រ្តីគយនិមន្រ្តីកាំកុងត្រូលប្រចាំច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣កំពុងទាញអនុសាសន៏របស់សម្ដេចឲ្យធ្លាក់ចុះបាតអស់ជំនឿពីប្រជាកសិករទូទៅ។

               ប្រជាកសិកររំពឹងគិតថាគួរអគ្គនាយកគយនិងនាយកកាំកុងត្រូលខេត្តបាត់ដំបងបញ្ឈប់ការនាំទំនិញបន្លែគ្រប់ប្រភេទចូលមកពីប្រទេសជិតខាងដូចប្រទេសថៃឬស្រុកយួនជាផលវិបាកដល់ប្រជាកសិករខ្មែរយើងដែលខំប្រឹងដាំបន្លែបង្ការក្នុងស្រុកការរំពឹងគិតពីប្រជាកសិករនេះគឺសង្ឃឹមថាឯកឧត្តមអភិបាលខេត្តបាត់ដំបងតែងជំរុញឲ្យមន្រ្តីប្រចាំច្រកអន្តរជាតិភ្នំដីនិងបានបញ្ឈប់ឲ្យនាំទំនិញគ្រប់ប្រភេទចូលមកដោយសេរីជាការកង្វល់ដល់ប្រជាកសិករ។

               ប្រជាកសិករថាបើគ្មានការបើកឲ្យនាំចូលទំនិញបែបនេះពីប្រទេសជិតខាងទេនោះប្រជាកសិករនិងខំប្រឹងដាំដុះដំណាំផ្សេងៗនិងជំរុញឲ្យជីវភាពបានធូរធារនិងមិនទៅចំណាត់ស្រុកទេ។   ពាក់ព័ន្ធពីបញ្ហានេះអ្នកកាសែតមិនទាន់បានចម្លើយពីលោកប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដីបានទេនូវថ្ងៃនេះ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បន្ទះក្ដារឈើចំបក់ពីរគោយន្ដកន្រ្ដៃបានដោះលែងដោយលោក ភ័ក្រកូនចៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អានបន្ត...

(2018-08-10)


លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធ៏សែនជ័យកំពុងត្រូវដងត្រូវផ្លែជាមួយមេល្បែងកត់កន្ទុយលេខ អនឡាញ អានបន្ត...

(2018-08-05)


លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង គ្មានសមត្ថភាពលុបបំបាត់បទល្មើស ក្នុងស្រុកបានទេ អានបន្ត...

(2018-08-02)


សត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងបឹងត្រកួនជាញឹកញាប់ អានបន្ត...

(2018-08-01)


ក្រុមហ៊ុមពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារបូរីថ្មគោល អានបន្ត...

(2018-07-27)


ការចម្រូងចម្រាសកើតឡើងរវាងសមត្ថកិច្ចបង្រ្កាបនិងក្រុមឈ្មួញរកស៊ីដឹកឈើ អានបន្ត...

(2018-07-18)


ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស អានបន្ត...

(2018-07-08)


អាជ្ញាធរស្រុកថ្មគោលមិនរវល់រឿងដីធ្លីមានទំនាស់ព្រំដីរវាងភាគីម្ខាងបោះបង្គោលរំលោភយកដីពីភាគីម្ខាង អានបន្ត...

(2018-07-07)


លោក ដួង វុត្ថាជំនាញគ្រប់គ្រងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ ពីរស្រុកធ្វើការផាស កម្លាំង អានបន្ត...

(2018-07-05)


គំនរសំរាមជាច្រើនគំនរដាក់នៅជុំវិញផ្សារបូរីថ្មគោល អាជីវករ ពលរដ្ឋ រិៈគន់ថាខ្វះអនាម័យ អានបន្ត...

(2018-06-22)


លោក ភេង រ៉ា លោក ស៊ូ បុណ្ណារុង អនុប្រធានមន្ទីរសាធារណៈការខេត្តប្រើអំណាចផ្ដាច់ផ្លូវមុខផ្ទះអ្នកលក់ អានបន្ត...

(2018-06-20)


Thai Art Dance អានបន្ត...

(2018-06-10)


អាជីវកម្មកាយថ្មភ្នំនិងកាយយកអាចម៏ដីលក់ក្នុងស្រុកភ្នំស្រួចក្លាយជាមុខរបរស្របច្បាប់ អានបន្ត...

(2018-06-07)


អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)