ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ទំនាស់ដីធ្លីលោកកូប សាឡេះ ជាមួយអ្នកស្រីទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ខ្មែរឥស្លាមដោះស្រ័យមិនទាន់ចប់នៅឡើយ

2020-09-24

ខេត្តកណ្តាល  ឥទ្ធិពលកម្ពុជា ក្រុមគ្រួសារលោកកូប សាឡេះ រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល បានដើរក្ដីក្ដាំតាមផ្លូវច្បាប់ចប់សព្វគ្រប់ហើ្យតែក្រុមគ្រួសារលោកកូប សាឡេះ មិនសុខចិត្ត ព្រោះលោកមានប្លង់ដីធ្លីកាន់នៅក្នុងដៃតាំងពីឆ្នាំ១៩៩៣ លោកសួរថា ហេតុអីតុលាការកំពូលឲ្យលោកចាញ់ក្ដី ទើបស្វែងរកឲ្យព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីស្វែងរកភាពយុត្តិធម៏ជូនពួកគាត់។

Capture.PNGyy

          ខ្លឹមសារនៃការទាមទារពីក្រុមគ្រួសារលោកកូប សាឡេះ លោកបានបញ្ជាក់ថា មានឯកសារប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពីមេភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល  យោងតាមកំណត់ហេតុអង្កេតចុះថ្ងៃទី៣១ ខែ០៣ ឆ្នាំ១៩៩៣ សំរេចដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជំនួសប្រធាននាយកដ្ឋាន សុរិយោដី គ ត ប អនុប្រធានការិយាល័យសុរិយោដីខេត្តកណ្ដាល មានបោះត្រាដោយលោកហួត សារ៉េត។

Capture.PNGកូប១

          ក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមានឈ្មោះទាំ ទ័រ និងនាង ឯល សាស់ ខ្មែរឥស្លាម មានសមាជិក៦នាក់ ទីលំនៅបច្ចុប្បន្ន ភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ មានប្រភេទដីលំនៅដ្ឋាន ទំហំដី(២) ០០ហិតា ០១ អា ៦២ សង្ទីអា បោះត្រាដោយលោកហ៊ិន សារិន ប្រធានការិយាល័យកសិកម្មស្រុកពញាឮនិងលោកកង សៀនប្រធានគណៈកម្មាធិការប្រជាជនស្រុកពញាឮ ខេត្តកណ្ដាល។

          យោងតាមប័ណ្ណបញ្ជាក់ព្រំប្រទល់ដី ខាងជើងទល់នឹង ឯល ពៅ ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងទីបច្ឆា(ផ្នូ) ខាងលិចទល់នឹងផ្លូវជាតិ(៣០ម៉ែត្រ) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះមានលេខk7  0692  ធ្វើនៅឆ្នាំ១៩៩៣។

Capture.PNGកូ២

        លោកបានបន្ដថា លោកមានប័ណ្ណកាន់កាប់ប្រើប្រាស់ដីធ្លីក្នុងដែឆ្នាំ១៩៩៣ ចំណែកភាគីម្ខាងមិនមានប្លង់សោះបែរឲ្យអ្នកគ្មានប្លង់ឈ្នះ លោកថា សូមឲ្យអ្នកធំជួយពិចារណាមើលផង។លោកបន្ដបន្ថែមថា ប្លង់ដែលទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ប្រគល់ឲ្យតុលាការមើលនោះគឺចេញដោយមេភូមិទី៧ជាអ្នកធ្វើឲ្យគ្រួសារនោះ។ ចំណែកប្លង់របស់លោកមានត្រាពីសុរិយោដីគ្រប់គ្រាន់ហេតុអ្វីឲ្យលោកចាញ់? ប្លង់នោះចេញឆ្នាំ២០០៦ រីឯប្លង់លោកធ្វើនៅឆ្នាំ១៩៩៣។លោកថាហេតុអីឲ្យចាញ់ លោកអង្វរថា សូមអង្គភាពប្រឆាំងអំពើពុករលួយជួយស្រាវជ្រាវរកយុត្តិធម៏ដល់រឿងក្ដីនេះដល់ក្រុមគ្រួសារលោកផង។

          យោងតាមឯកសារខាងលើនេះលោកកូប សាឡេះថា បញ្ជីដីនេះឪពុកម្ដាយលោកប្រគល់មកឲ្យលោកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ បានកើតទំនាស់និងគ្រួសារឈ្មោះទាំ សារ៉ស់ និងទាំ ស្លាម៉ាស់ ឈ្មោះទាំងពីរនេះ ភេទស្រី ខ្មែរឥស្លាម រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

Capture.PNGកូបឆ

          លោកកូប សាឡេះបានប្រាប់ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងន័យខាងលើនិងបានប្រគល់ឯកសារយ៉ាងច្រើន ឯកសារទាំងនោះបានបញ្ចាក់ពីតុលាកំពូលឲ្យលោក កូប សាឡេះចាញ់ក្ដី ទើបលោកមិនសុខចិត្ត ព្រោះថា ការប្ដឹងតាំងពីសាលា ខេត្តកណ្ដាលលើកទី១  បានឲ្យលោកកូប សាឡេះឈ្នះក្ដី ភាគីម្ខាងទៀតមិនព្រម បានប្ដឹងទៅសាលាឧទ្ធរណ៏លើកទី២ សាលាឧទ្ធរណ៏បានកាត់ក្ដីឲ្យលោកកូប សាឡេះឈ្នះក្ដីទៀត  ភាគីម្ខាងមិនសុខចិត្តបានប្ដឹងទៅសាលា កំពូលលើកទី១ សាលាកំពូលបានរុញសំណុំរឿងមកឲ្យសាលាឧទ្ធរណ៏វិញ ដោយទាញហេតុផលផ្ទាល់មាត់ សាលាឧទ្ធរណ៏បានរុញទៅឲ្យលោក កូប សាឡេះឈ្នះរឿងក្ដីនេះម្ដងទៀត ដល់ទៅសាលាកំពូល ជាលើកទី៥ បានឲ្យលោកកូប សាឡេះចាញ់ក្ដី (មានន័យថា រុញចុះរុញឡើង)បែរឲ្យលោកចាញ់ក្ដីវិញ ត្រង់ចំណុចនេះហើ្យ បានឲ្យសារព័ត៌មានជួយចុះផ្សាយពីដំណឹងនេះ។

          ភ្នាក់ងារព័ត៌មានបានចុះទៅយកព័ត៌មានដល់ផ្ទះឈ្មោះទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ត្រូវបានក្រុមគ្រួសារនេះកំញើញដោយសម្លេងរញីរញ៉ាយធ្វើឲ្យអ្នកយកព័ត៏មានភ័យទាំងបាស់សក់ខ្លបខ្លាចមិនហ៊ានសួរបន្តចេញមកដោយទឹកមុខស្រងូតស្រងាត់ កាលពីថ្ងៃអង្គារ៏ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគ្រួសារនេះស្ដីបន្ទុះរករឿងក្នុងន័យមិនល្អ ហើ្យបានបង្វែរឲ្យភ្នាក់ងារព័ត៌មានទៅសួរដល់តុលាការ គ្រួសារនោះថា មានប័ណ្ណសំគាល់ត្រឹមត្រូវ ។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)