ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ

2019-08-24

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា តាមការបង្ហាញលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋមានប្រមាណ៤៤គ្រួសាររស់នៅភូមិសាលាក្រវ៉ាន ភូមិរំចេក ភូមិខ្ទម ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កំពុងរងចាំលោកអភិបាលស្រុកមកដោះស្រាយ ពលរដ្ឋបានមកតវ៉ានៅក្នុងថ្ងៃនេះតាមការណាត់ជួបពីលោកអភិបាលស្រុកបន្ទាយស្រី។

         ពលរដ្ឋមានប្រមាណប៉ុណ្ណេះតំណាងឲ្យ៤៤គ្រួសារបានរងគ្រោះដោយសារវិវាទដីធ្លីជាមួយលោកស្រីជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំណាស់មកហើយក្នុងការតវ៉ាដីរបស់ពួកគេ ជម្លោះដីធ្លីដ៏រាំរៃនេះតាំងពីលោកអភិបាលស្រុកមានបួនជំនាន់ ទី១ ­­­លោកអ៊ុន វង្ស,ទី២ លោកមឹង វុទ្ធី,ទី៣ លោកសូ ស៊ុន,ទី៤ លោកណុប វុទ្ធីអភិបាលថ្មីនេះ។

         ពលរដ្ឋបានមកថ្ងៃនេះក៏បានដំណឹងពីលោកណុប វុទ្ធីជាអភិបាលស្រុកបន្ទាយស្រី បានផ្ដល់ដំណឹងជូនពលរដ្ឋឲ្យមកវាស់វែងដីរបស់ពួកគាត់ក្នុងថ្ងៃទី២៣ ខែសីហា នេះ តែការណាត់ជួបពីលោកអភិបាលនោះបានអូសបន្លាយពេលវេលាក្នុងថ្ងៃដដែល ដោយលោកបានប្រាប់ ពលរដ្ឋថា ម៉ោងពីររសៀលជួបគ្នានៅសាលាស្រុកបន្ទាយស្រី ពលរដ្ឋបាននាំគ្នាទៅដល់សាលាស្រុក លោកបានប្រាប់ថា ទៅកន្លែងដីធ្លីនោះដើម្បីវាស់វែង ពលរដ្ឋទៅដល់កន្លែងដីរបស់ពួកគេរងចាំយូរនៅមិនទាន់ឃើញលោកអភិបាលមក ពលរដ្ឋទាំងនោះបាននាំគ្នាមកសាលាខេត្តសៀមរាប នៅរសៀលថ្ងៃដដែល។

         ការរងចាំរបស់ពលរដ្ឋធ្វើដំណើរវិលចុះវិលឡើងក្នុងការដោះស្រាយដីធ្លីពីលោកណុប វុទ្ធីអភិបាលស្រុក ត្រូវបានក្រុមអ្នកកាសែតធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកអភិបាល ដោយលោកឆ្លើយថាជាប់រវល់។

         បន្ទាប់ពីពលរដ្ឋបីនាក់តំណាងឲ្យ៤៤គ្រួសារបានចូលសាលាខេត្តសៀមរាបដើម្បីដាក់ឯកសាររបស់ខ្លួនក្នុងការតវ៉ាដីធ្លីនោះរួចមក រដ្ឋបាលខេត្តបានប្រាប់ដល់ពលរដ្ឋនោះថា បើមិនបានមកដាក់ពាក្យនៅថ្ងៃនេះឲ្យរដ្ឋបាលខេត្តបានដឹងនោះទេ រដ្ឋបាលខេត្ត នឹកស្មានថា ពលរដ្ឋទាំងនោះបានត្រូវរូវគ្នាជាមួយលោកជំទាវលីអ៊ុំអេង អ៊ុំឆៃអស់ទៅហើយ។

         ការដាក់ឯកសារពីពលរដ្ឋនោះរដ្ឋបាលសាលាខេត្តបានប្រាប់ថា ធ្វើឯកសារមកនេះពុំបានត្រឹមត្រូវតាមស្តង់ដារបស់រដ្ឋបាលនោះទេ រដ្ឋបាលខេត្តបានប្រាប់ពលរដ្ឋនោះថា ត្រូវរៀបចំឯកសារចូលមកឲ្យបានត្រឹមត្រូវម្ដងទៀតដើម្បីដាក់ជូនអភិបាលខេត្តត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់មុននិងសម្រាចកិច្ចការអ្វីមួយ។នេះតាមការអះអាងពីពលរដ្ឋបីនាក់ដែលបានចូលជួបរដ្ឋបាលបានឆ្លើយប្រាប់ដល់ (ឥទ្ធិពលកម្ពុជា)ក្រោយពេល ព័ត៌មាននេះនិងបន្តនៅលេខក្រោយ!!

Capture.PNGឹឆ

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)


មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត អានបន្ត...

(2019-09-03)


ពលរដ្ឋ៤៣គ្រួសារតវ៉ាដីធ្លីកេរ្ដ៏តំណែលដ៏យូរលង់មកហើយមិនទាន់បានសម្រាច អានបន្ត...

(2019-09-01)


លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបណ្ដោយឲ្យឈ្មួញឈើឈ្មោះឧត្តមហៅ(ដំ)រួចខ្លួនទេបន្ទាប់ពីបានដឹង អានបន្ត...

(2019-08-29)


លិខិតលោកសូរស៊ុនអភិបាលស្រុកបន្ទាយស្រីចាស់មិនអាចបញ្ឈប់ក្រុមហ៊ុនលី អ៊ុំអេងមករំលោភយកដីពលរដ្ឋ៤៣គ្រួសារ អានបន្ត...

(2019-08-28)


ជម្លោះដីពលរដ្ឋ៤៣គ្រួសារឈានដល់ការទាមទាឲ្យក្រុមហ៊ុនលី អ៊ុំអេងយកឯកសារគល់បញ្ជីក្បាលដីពិតមកដោះស្រាយ អានបន្ត...

(2019-08-27)


ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត អានបន្ត...

(2019-08-26)


ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ អានបន្ត...

(2019-08-24)


បទល្មើសនេសាទកើតឡើងក្នុងស្រុកបាកាណអាជ្ញាធរពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2019-08-22)


លោកឧត្តមសេនីយ៏ត្រីម៉ក់ធារ៉ាស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងសហការណ៏ចុះបង្រាបឧបករណ៏នេសាទខុសច្បាប់ អានបន្ត...

(2019-08-22)


បទល្មើសនេសាទត្រូវបានបង្រ្កាបក្រោមកិច្ចសហការណ៏កម្លាំងខេត្តសៀមរាប អានបន្ត...

(2019-08-22)


លោកឡុង រដ្ឋារក្សអភិបាលស្រុកអង្គរធំថាផ្លូវមួយខ្សែចំណាយថវិការជាតិកសាង អានបន្ត...

(2019-08-08)