ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យនៅតែចំហរហោប៉ោរងចាំយកលុយពីម្ចាស់នាំសត្វមាន់ ទា ជ្រូក គោចូលគ្មានការត្រួតពិនិត្យដដែល

2017-08-03

ប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យនៅតែចំហរហោប៉ោរងចាំយកលុយពីម្ចាស់នាំសត្វមាន់ ទា ជ្រូក គោចូលគ្មានការត្រួតពិនិត្យដដែល

ខេត្តបន្ទាយមានជ័យ   ឥទ្ធិពលកម្ពុជា   មិនថាថ្ងៃយប់ទេម្ចាស់ទំនិញនាំសត្វមាន់ ទា ជ្រូក គោចូលតាមច្រករបៀងតូចធំនៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យចូលមកបានយ៉ាងរំភើយមកលក់ចែកចាយនៅតាមទីផ្សារគ្រប់ទិសទីនិងតាមបណ្ដាខេត្តមួយចំនួនការនាំសត្វមាន់ ទា ជ្រូក គោ មកនេះគេគ្មានឃើញលោកហ៊ុយ ទូចប្រធានពេទ្យសត្វខេត្តត្រួតពិនិត្យឡើយ។

តាមការអង្កេតឃើញថារៀងរាល់យប់ឈ្មួញនាំសត្វមាន់ ទា ជ្រូក គោភាគច្រើនចេញពីច្រករបៀងអូរបីជាន់ក្នុងនោះច្រកដែលកំពុងនាំសត្វមាន់ ទាចូលតាមរបៀងច្រកព្រៃចាន់ជាតំបន់ប្រាំដែលជាសិចទ័រមេបញ្ជាការវរៈការពារព្រំដែន៩១១ដែលមានលោកសូ ចាន់ណារីគ្រប់គ្រង។

ប្រភពម្ចាស់នាំសត្វមាន់ ទាទាំងនោះបាននិយាយថាបានចំណាយលុយមកលើប្រធានច្រកព្រៃចាន់ប្រាំម៉ឺនរៀលក្នុងរថយន្ដមួយគ្រឿងនិងចំណាយលុយនៅតាមទីស្នាក់ការមួយកន្លែងៗទៀតរហូតដល់ទីផ្សារលក់ដូរ។ចំណែកឯពេទ្យសត្វសរុបជាជើងទុកឲ្យ។

ពលរដ្ឋទូទៅលើកឡើងថាការនាំសត្វមាន់ ទាចូលមកពីប្រទេសជិតខាងបានធ្វើឲ្យតម្លៃហាងឆេងសត្វមាន់ ទា ជ្រូកក្នុងស្រុកមានតម្លៃធ្លាក់ចុះទូទាត់និងការចិញ្ចឹមឲ្យចំណីមិនបានចំណេញដោយសារតែការបណ្ដែតបណ្ដោយឲ្យនាំសត្វមាន់ ទា ជ្រូកចូលមកយ៉ាងអនាធិបេត្យពីប្រទេសជិតខាងគ្មានការទប់ស្កាត់ពីជំនាញ។

លោកហ៊ុយ ទូចប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យធ្លាប់និយាយថាក្រុមការងាររបស់លោកមានគ្នាតិចមើលមិនសព្វជ្រុងជ្រូយទេម៉្យាងវិញទៀតនៅតាមបន្ទាត់ព្រំដែនក្រុមការងារគ្មានទីស្នាក់ការចាំមើលថែឲ្យគ្រប់២៤ម៉ោងនោះទេ។ទោះជាយ៉ាងណាក្រុមម្ចាស់នាំទំនិញសត្វមាន់ ទា ជ្រូកតេងធ្វើការប្រាស្រាយទាក់ទងគ្នាតាមរយៈទូរស័ទ្ទប្រាប់ទុកជាមុនក្នុងការដឹកជញ្ជូនសត្វមាន់ ទាទាំងនោះ។

ទាក់ទិនពីបញ្ហានេះនៅតែជាចំណោទដ៏ស្មុកស្មាញសម្រាប់ពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមសត្វមាន់ ទា ជ្រូកនៅក្នុងស្រុក ខេត្ត មានការលំបាករកផលចំណេញពីការចិញ្ចឹមសត្វគឺដោយសារការហូរចូលនៅផលិតផលពីខាងក្រៅយ៉ាងគំហុក។កត្តាទាំងនេះហើយវាជាក្ដីកង្វល់របស់ពលរដ្ឋដែលមានមុខរបរចិញ្ចឹមសត្វ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យគួរតែមានវិធានការបែបណាដែរក្នុងការទប់ស្កាត់ការហូចូលសត្វមាន់ ទា ជ្រូកពីច្រករបៀងតូចធំតាមក្រវ៉ាត់ព្រំដែនជៀសវាងពលរដ្ឋក្នុងមូលដ្ឋានឃុំ ស្រុកធ្វើការ  រិះគន់។ជាពិសេសច្រកអូរបីជាន់ ច្រកព្រៃចាន់នៅតំបន់ប្រាំកំពុងនាំសត្វមាន់ ទា រៀងរាល់យប់ថ្ងៃ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



អាជ្ញាធរស្រុកជីក្រែងមិនបង្រ្កាបបទល្មើសព្រៃឈើទេ ទុកឲ្យបទល្មើសកើតឡើងថែមទៀត អានបន្ត...

(2018-05-19)


លី អ៊ុតនី ជាកន្លែងគយចល័តបណ្ដោះអាសន្នមានលោក ស្រ៊ុន ធឿន នៅប្រចាំឲ្យក្រុមរថយន្តដឹកទំនិញឈប់ដើម្បីទូទាត់ អានបន្ត...

(2018-05-13)


រឿងក្រពើ និង ចៅក្រមទាំងប្រាំ -​ ចចក និង អណ្តើក អានបន្ត...

(2018-05-07)


ប្រវត្តិស្តេចកន អានបន្ត...

(2018-05-07)


រឿងព្រេងខ្មែរ ក្រពើលោកនេន អានបន្ត...

(2018-05-07)


សម្លេងស្រឡៃ អានបន្ត...

(2018-05-07)


លោក ហាក់ សារិនប្រធានសាខាកាំកុងត្រូលច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣គ្មានការត្រួតពិនិត្យទំនិញ អានបន្ត...

(2018-05-06)


លោកអ៊ុយ វិត ប្រធានការិយាល័យគយនិងរដ្ឋាករ ភ្នំដី លើកឡើងថាទំនិញចេញចូលបានបង់ពន្ធចូលរដ្ឋ អានបន្ត...

(2018-05-04)


ទំនិញសារពើបាននាំចូលតាមច្រកអន្តរជាតិភ្នំដីហៅគីឡូ១៣មន្រី្តជំនាញប្រចាំច្រកបណ្ដោយឲ្យនាំចូល ប្រជាកសិករបាក់ទឹកចិត្ត អានបន្ត...

(2018-05-02)


អាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ ម្ចាស់ SK ឈ្មោះឡុង បង្កើតអាជីវកម្មវាយដីព្រៃនៅតាមតំបន់ថាជាទង្វើល្មើសច្បាប់ អានបន្ត...

(2018-04-07)


លោក ឆែ សុធា និងលោក ហ៊ុយ សុជាតិ បង្ខំឲ្យកូនចៅដើរប្រមូលលុយពីការនាំទំនិញគ្រប់ប្រភេទយ៉ាងពេញបន្ទុក អានបន្ត...

(2018-03-30)


ដេកទៀតហើយ សុធី(កាកា) vs រឿនថៃ (ថៃ) អានបន្ត...

(2018-03-20)


Phal Sophorn vs Phetchdam(thai) អានបន្ត...

(2018-03-15)


Lao Chetra vs Klakhunsuek(thai) អានបន្ត...

(2018-03-15)


ពិធីជ្រើសរើសគូស្វាមីរបស់បងប្អូនជនជាតិគ្រឹង អានបន្ត...

(2018-03-09)