ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)92 433 099

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិដីនិងការរស់នៅពលរដ្ឋ ពុធ សំបូរ ក្នុងមូលដ្ឋាន ភូមិជ្រោយម្ទេស

2018-07-08

ខេត្តបាត់ដំបង   ឥទ្ធិពលកម្ពុជា   របាយការណ៏បានបញ្ជាក់ប្រាប់ ឥទ្ធិពលកម្ពុជា ពេលថ្មីៗនេះថា  ដីភូមិរបស់ខ្លួនបានរស់នៅសព្វថ្ងៃ គឺភូមិជ្រោយ ឃុំតាម៉ឺន  ស្រុកថ្មគោល ខេត្តបាត់ដំបង   កាលណោះមិនទាន់មានគណៈកម្មការរៀបចំដែនដីនគររូបនីយកម្មសំណងសូរិយោដី និង ភូមិបាលខេត្តបាត់ដំបង មិនទាន់មកវាស់វែង ក្បាលដីភូមិនូវឡើយទេ បានទិញពីម្ចាស់តៗគ្នារៀងមកជាប្រភេទដីស្រែ។

ផ្ទៃដីស្រែមានជាងមួយរ៉ៃ(មានន័យថា លើសមួយរ៉ៃ)  ពេលនោះក្រុមគ្រួសារគេបានរៀបចំផ្ទៃដីនេះឡើងធ្វើជាភូមិចំការដោយជីកប្រល័យជុំវិញបរិវេណផ្ទៃដីមានព្រំប្រទល់ខាងកើតទល់និងដី តាឡុក  ខាងត្បូងទល់និង

ប្រល័យ៧០  ខាងលិចទល់នឹងដី  មា ផល  ខាងជើងទល់និងដី មាសឿត  បានបើកផ្លូវមួយជ្រុងចេញពីដីរបស់ខ្លួនជាប់ដីតាឡុក និងជាប់ដីមា សឿត ។

ក្រោយមកទៀតដីផ្លូវនេះបានពង្រីកជាផ្លូវរួមគ្នា រវាងដីភាគីទាំងសងខាងគឺ មានមាត់ច្រកចេញតែមួយគឺគ្រួសារ លោក ពុធ សំបូរ និងគ្រួសារ តាឡុក  យាយ យឿត  បានដើរដីផ្លូវនេះរហូតដល់បច្ចុប្បន្ន ក្រោយចន្លោះឆ្នាំ២០១១ក្បាលដីអ្នកភូមិស្រុក បានធ្វើការវាស់វែងដោយគណៈកម្មការរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលខេត្តបាត់ដំបង។

ការរៀបចំវាស់វែងដោយគណៈកម្មការសូរិយោដីបានបំបែកក្បាលដីអ្នកភូមិ អ្នកស្រុកគ្រប់ទីកន្លែង ដើម្បីប្រគល់ប្លង់បញ្ជីកាន់កាប់កម្មសិទ្ធផ្ទាល់ ខ្លួន ជាស់វាងការប្រកែកប្រណាំងកើតជម្លោះព្រំដី តែលោក ពុធ សំបូរ មិនបានគិតពីជ្រុងផ្លូវដែលជាដីកម្មសិទ្ធខ្លួននោះទេ គឺទុកឲ្យចោលជាផ្លូវសាធារណៈមួយជ្រុងនេះ។

ក្រោយពីមានការអភិវឌ្ឍន៏មូលដ្ឋានភូមិរបស់លោកពុធ សំបូរ បានជីកស្រះទឹកមួយដើម្បីប្រើប្រាស់បានយកអាចម៏ដីបាត់ស្រះដាក់លប់ប្រល័យទាំងនោះនាពេលថ្មីៗនេះក្នុងឆ្នាំ២០១៧បានធ្វើឲ្យផ្ទៃដីលោក ពុធ សំបូរ រាបស្មើ ស្ទើររកចំណាំ ព្រំដីខ្លួនមិនបាន  ដោយយោងបង្គោលចាស់មួយបង្គោលនៅជ្រុងខាងត្បូងមួយបង្គោល។

បង្គោលចាស់នេះម្ដាយលោកពុធ សំបូរបានបោះក្នុងឆ្នាំ១៩៩៩ ជាប់ព្រំដី តាឡុក យាយយឿត គឺចំចិញ្ចើមមាត់ប្រល័យរបស់ខ្លួនមិនបានយកបាត់ប្រល័យនោះទេដោយហេតុនេះហើយ បានជាលោក ពុធ សំបូរ ដាក់បង្គោលថ្មមួយដើមនេះដើម្បីតម្រង់បង្គោលចាស់ដែលនៅជាភស្ថុតាងឲ្យត្រង់ព្រំដីគេ។

ការរស់នៅពលរដ្ឋឈ្មោះពុធ សំបូរ តាំងពីនៅកុមារក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាក្មេងពិការភ្នែកម្ខាង និងកំព្រាម្ដាយ ព្រមទាំងបង ប្អូនឃ្លាតឆ្ងាយ រស់នៅតែមួយគ្រួសារប៉ុណ្ណោះលើដីនេះ មានពេលខ្លះអាជ្ញាធរមូលដ្ឋានភូមិ ឃុំនេះបានជ្រើសរើសគ្រួសារក្រីក្រ និងពិការក្នុងភូមិ មេភូមិបានយកឈ្មោះគ្រួសារមួយនេះទៅបើកអំណោយពីសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា    ជារឿយៗ តែគ្រួសារមួយនេះមិនបានទទួលនោះទេ  ដោយមេភូមិ ជាពិសេសអនុភូមិជ្រោយម្ទេសនេះតែម្តង ធ្វើការពេបជ្រាយមកលើជនពិការភ្នែកម្ខាង ថាគ្មានសមត្ថភាពនិងបានបិតបាំងក្រុមគ្រួសារនេះមិនឲ្យចូលរួមប្រជុំក្នុងមូលដ្ឋាន  ឥទ្ធិពលកម្ពុជា ផ្សាយរហូតលុះត្រាណាអាជ្ញាធរស្រុកថ្មគោល រកយុតិធម៏ជូនម្ចាស់ដីឲ្យស្របច្បាប់៕

4a3ffa68-881f-49b7-ac3d-af5441cbd1d7    55bc875e-dbba-454d-9a8a-aa15490c1cab      4056d337-965f-454c-b8fa-c13701cd1ad4

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



បឹងថ្កូវត្រូវបានអាជ្ញាធរឃុំ ស្រុកថ្មគោលរៀបចំគំរោងបង្កើតរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្ត អានបន្ត...

(2018-11-11)


មេកងអនុសេនាធំទីមួយតំបន់ប្រតិបត្តិការណ៏សឹករងពិសេសអូរសង្ហាបានវាយពលរដ្ឋយកលុយជូនជនរងគ្រោះ អានបន្ត...

(2018-10-25)


ច្រកអន្តរជាតិភ្នំឌិនមានទំនិញចេញចូលគ្រប់ប្រភេទមន្រ្តីប្រចាំច្រកទទួលយកបានកំរៃ ខេត្តតាកែវ ឥទ្ធិពលកម្ពុជា ច្រកអន្តរជាតិភ្នំឌិនជាប្រភពនាំទំនិញគ្រប់ប្រភេទចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជារីឯកម្ពុជានាំទៅនូវស្រូវ ដែកអេដចាយទៅវៀតណាមតាមការបង្ហាញពីភាពរីកចំរើនក្នុងក អានបន្ត...

(2018-10-25)


ទីតាំងឃ្លាំងដាក់សាព្វាវុធនៅភ្នំក្រោមពីរកន្លែងខ្លាយជាទីតាំងផលិតទូកស្មាច់ឲ្យក្រុមហ៊ុន អានបន្ត...

(2018-10-19)


ស្ថានីយ៍ថ្លឹងរថយន្តកូនដំរីត្រូវបានមើលឃើញភាពមិនប្រក្រតីជាច្រើន អានបន្ត...

(2018-10-19)


ពលរដ្ឋចំនួន១២គ្រួរសារចោទថាលោកឧត្ដមសេនីយ៍ទោទេស សំអាត រំលោភយកដី១៦០ហិកតាពីពួកគាត់ អានបន្ត...

(2018-10-17)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-16)


ក្រុមហ៊ុនពន់ ជេស្ជ អិនធីឌី មិនអនុវត្តតាមកិច្ចសន្យាប្រមូលសំរាមទីផ្សារថ្មគោល អានបន្ត...

(2018-10-15)


លោក ឡឹង សុខា នាយផ្នែករដ្ឌបាលព្រៃឈើបានបំផុសឲ្យក្រុមឈ្មួញនាំដើមឈើធ្នង់ស្រស់ៗពីព្រៃដឹកចូលក្រុង អានបន្ត...

(2018-10-07)


ពិធីកាន់បុណ្យភ្ជុំបិណ្ឌក្នុងព្រះពុទ្ធសាសនាតែងដកជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច អានបន្ត...

(2018-10-07)


លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលដឹកនាំក្រុមចំរុះខេត្ត ចុះត្រួតពិនិត្យទំនិញច្រើនកន្លែងក្នុងខេត្ត អានបន្ត...

(2018-10-06)


សំណង់អាគារចាស់ទ្រុឌទ្រោមមួយកន្លែងបានបាក់សង្កត់មកលើមនុស្សប្រាំនាក់ស្លាប់និងរងរបួស អានបន្ត...

(2018-10-02)


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប្រើប្រាស់លោកតាញ់ បុត្តាដើរតួរកចំណូលថវិការបែបសូកប៉ាន់ អានបន្ត...

(2018-10-01)


ហាង ស៊ុបនាគមានការទ្រុឌទ្រោម បានបាក់ធ្លាក់សង្កត់មនុស្សប្រាំនាក់ជាកម្មសិទ្ធលោកលី កងស៊្រុន អានបន្ត...

(2018-09-29)


លោកវីរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគមបានដាក់កម្លាំងបង្រ្កាបបទល្មើសព្រៃឈើបន្ទាប់ពីអ្នកកាសែតបានរាយការណ៏ជូន អានបន្ត...

(2018-09-25)