ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិនាំឲ្យកើតអង្គកឋិនទាន

2020-10-04

ឥទ្ធិពលកម្ពុជា នាំអតីតនិទានពីការធ្វើកឋិនទាន មានក្នុងគម្ពីរបញ្ញាសជាតក កស្សច ពុទ្ធកាលេ ឯកោ ជេដ្ឋោ នាម រាគគាមេ វាសិនោ អហោសិ។ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាមកស្សប ជាម្ចាស់កាលនោះមានបុរសម្នាក់ឈ្មោះ (ជេដ្ឋ) ប្រពន្ធឈ្មោះនាងកេសី ទីលំនៅៗក្នុងក្រុងរាមគ្រាម លុះនាងកេសីជាប្រពន្ធមានគភិ ដ៏ចាស់ជិតនឹងសំរាលកូន អ្នកជេដ្ឋជាប្ដីក៏មាន ជំងឺឈឺស្លាប់ទៅ ក៏នៅតែប្រពន្ធ។

photo_2020-10-03_15-08-01

          គ្រានោះមានពួកញាតិសន្ដានបុរសអ្នកជេដ្ឋជាប្ដីនោះ ក៏នាំគ្នាមកពោលពាក្យគំរាមកំហែង បណ្ដេញឲ្យនាងចេញពីលំនៅនោះទៅ គេនឹងនាំគ្នាដណ្ដើមយកដី និងទ្រព្យរបស់។ ឯនាងកេសី ក៏មានសេចក្ដីខ្លាចពេកណាស់ ដោយគេប្រុងនឹងសម្លាប់ថែមទៀត ដោយខ្លួនជាស្រីមានតែរូប (កំព្រាផង) ១នាក់ឯងផង ក៏ភៀសខ្លួនរត់ចូលព្រៃ ដោយខ្លាចនូវសេចក្ដីស្លាប់ យ៉ាងខ្លាំងមហិមាក្រៃពេក ដើរទៅនៅក្នុងព្រៃជ្រៅ ដ៏រាបដល់ស្រះធំមួយ ។

photo_2020-10-03_15-07-48

          នាងកេសីក៏ឈប់នៅក្បែរមាត់ស្រះនោះ ពេលនោះមានតាបសឥសី និងសត្វរមាសមួយដើរមកផឹកទឹកក្នុងស្រះនោះ ក៏ក្រឡេកមើលទៅឃើញ នាងកេសី នោះមានផ្ទៃពោះ អង្គុយនៅនឹងមាត់ស្រះនោះ ហើ្យតាបសឥសី និងសត្វរមាសនោះគឺចង់បាននាងកេសីទាំងអស់គ្នា ហើ្យក៏ពោលពាក្យជជែកគ្នា ដណ្ដើមយកនាងកេសីនោះ តែរៀងៗខ្លួន សត្វរមាសថាៈអញមើលឃើញមុនត្រូវបានអញ ឯតាបសឥសីក៏បានពោលថាៈ អញបានឃើញមុន នាងនេះត្រូវបានអញដែរ ការជជែកគ្នាមិនចេះដាច់ស្រេចសោះរឹងរឹតតែខ្លាំងឡើងៗ។

photo_2020-10-04_05-52-31

          គ្រានោះឯងមានត្រីផ្ទក់មួយគឺ តួអង្គព្រះពោធិសត្វយើងនេះ ទ្រង់នៅអាស្រ័យក្នុងស្រះនោះ លុះឃើញតាបស និងសត្វរមាសទាំងពីរនាក់ទាស់ទែងគ្នាយ៉ាងដូច្នោះ ហើ្យក៏កើតករុណាអាសូរអាណិតថាៈ អហោ នុ ខោ ឪហ្ន! អ្នកទាំងពីរនេះ បើនៅតែឈ្លោះគ្នាយ៉ាងនេះ មិនយូរប៉ុន្មានទេមុខតែស្លាប់ម្នាក់ៗមិនខានឡើយ គិតដូច្នោះហើ្យ ក៏ស្ទុះលោតឡើងទៅលើគោក ហើ្យក៏ស្រែកថា នែអ្នកទាំងពីរឈប់សិនចាំស្ដាប់ខ្ញុំ ខ្ញុំសុំជំរះរឿងនេះមើល។

          ឯតាបស និងសត្វរមាស បានឃើញស្ដេចត្រីផ្ទក់ ហើ្យក៏ត្រេកអរ ក៏ឈប់នៅស្ងៀមស្ដាប់ ឯស្ដេចត្រីផ្ទក់ក៏សាកសួរ ដោយពាក្យពិរោះថា បពិត្រព្រះ តាបស លោកចង់បាននាងនេះតើពីព្រោះអ្វី? ខ្ញុំដែលចង់បាននាងនេះ ពីព្រោះចង់បានកូននាងនៅក្នុងពោះ ឲ្យទៅបង្ហាត់បង្រៀនឲ្យចេះមន្ដវិជ្ជាតទៅ! ចុះរមាសខាងឯណោះចង់បាននាងពីព្រោះអ្វីខ្លះ? រមាសក៏ឆ្លើយថាៈ បពិត្រអ្នកដ៏ចំរើន ឯចំណែកខ្លួនខ្ញុំនេះសព្វថ្ងៃរក្សាជីវិតខ្ញុំ ខំគេចវេះនឹងព្រានព្រៃខ្លាចវាបាញ់សម្លាប់ បើសិនជាខ្ញុំបាននាងនេះយកទៅឲ្យនាងជិះលើខ្នងខ្លួនខ្ញុំនេះ ពួកព្រានវាឃើញ ហើ្យវាខ្លាចមិនហ៊ានបាញ់ ព្រោះវាសំគាល់ថាៈ ខ្លួនខ្ញុំមានខ្មោចព្រាយចាំថែរក្សា ពីព្រោះចង់បាននាងនេះទុកគ្រាន់និងរក្សាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ។

          ឯស្ដេចត្រីផ្ទក់ពោធិសត្វ បានស្ដាប់សេចក្ដីនៃអ្នកទាំងពីរខាងសព្វគ្រប់ហើ្យ ក៏ជំរះកាត់សេចក្ដីថា ខាងចំណែកតាបស ចង់បានកូននាងនៅក្នុងពោះ រមាសចង់បានម្ដាយ ឥឡូវនេះនាងមិនទាន់សំរាលកូន ធ្វើម្ដេច នឹងបាន បើដូច្នេះយើងកាត់សេចក្ដីថា ត្រូវឲ្យនាងនេះទៅតាបសឥសីចុះ ទម្រាំនឹងនាងសំរាលកូនរួចស្រេចបាច់កាលណាសឹមសត្វរមាសយកម្ដាយទៅចុះ តែបើយកម្ដាយទៅនៅនឹងខ្លួនហើ្យ ត្រូវខ្លួនថែរក្សាទំនុកបំរុងនាងនេះ ឲ្យប្រកបដោយធម៏ផង តើសុខចិត្តព្រមព្រៀងគ្នាឬទេ?

          ជនទាំងពីរគឺតាបស និងសត្វរមាសនោះក៏មានសេចក្ដីព្រមព្រៀងគ្នាហើ្យទទួលពាក្យថាៈ សាធុៗព្រមគ្នា ហើ្យត្រីផ្ទក់ពោធិសត្វក៏តាំងចាត់ចែងឲ្យនាងកេសីទៅជាមួយតាបស ឯតាបសនិងសត្វរមាស និងនាងកេសី ក៏បណ្ដើរគ្នាទាំងបីនាក់ ទៅកាន់អាស្រមលោក តាបស និងសត្វរមាសនាំគ្នាប្រតិបត្តិថែរក្សានាងកេសី ដោយសេចក្ដីប្រឹងប្រែងខិតខំក្រៃពេក ព្រោះម្នាក់ចង់បានកូន ម្នាក់ចង់បានម្ដាយ មិនយូរប៉ុន្មាននាងកេសី ក៏សំរាលបានកូនប្រុសមួយ តាបសក៏យកកូនទៅថែរក្សាទៅ ឯសត្វរមាសក៏យកម្ដាយទៅថែរក្សាទៅតែពីគ្នា ។

          មានថ្ងៃមួយនោះតាបសគិតពិចារណាថា នឹងឲ្យកូននេះឈ្មោះអ្វីទៅហ្ន! កំពុងតែគិតដូច្នោះ ស្រាប់តែមានសត្វតាសេះមួយវាបានហើរមកយំកិសៗដូច្នោះ តាបសឮដូច្នោះហើ្យត្រេកអរថាអើហ្ន! សត្វតាសេះនេះបើគេថាវាយំនៅមុខអ្នកណា អ្នកនោះនិងមានលាភចំរើនពុំខាន។

          ឥឡូវនេះគួរអញយកពាក្យវាមួយចំហៀង មកផ្សំនិងពាក្យរបស់អញមួយចំហៀងចុះ គិតដូច្នោះហើ្យក៏ឲ្យកូននោះឈ្មោះថា កឋិន ចាប់ដើមតាំងពីថ្ងៃនោះមក ចៅកឋិន តែងតែទៅបំរើតាបសឥសីរៀនសូត្រមន្ដវិជ្ជា និងតាបសនោះ ដ៏រាបដល់ខ្លួនពេញកម្លោះស្រេចកាលណាតាបសក៏រៀបចាត់ចែង ឲ្យកឋិនមាណពនោះចូលទៅនៅក្នុងស្រុករាមគ្រាម ជាស្រុកមាតាបិតារបស់ខ្លួន ហើ្យសំដែងនូវមន្ដវិជ្ជា ដែលខ្លួនចេះពូកែ អ្នកស្រុកគេរាប់អានជួយទំនុកបំរុង ក៏បានឡើងទៅជាមនុស្សស្ដុកស្ដម្ភមាំមួន។

          ឯកឋិនមាណពនេះ ជាមនុស្សមានចិត្តសទ្ធា តែងតែស្ដាប់ធម្មទេសនារបស់ព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ ជារៀងរាល់ថ្ងៃ ក្នុងថ្ងៃមួយនោះព្រះអង្គសំដែងអំពីកឋិនទានថាៈ បើអ្នកណាឲ្យទានជាត្រៃចីវរដល់សង្ឈ ក្នុងពេលថ្ងៃបវារណាចេញព្រះវស្សា តែងតែមានសំពត់ចីវរ ចាស់គ្រាំគ្រាទុព្វលភាពក្រៃពេកណាស់ ។

          ឯកឋិនមាណព កាលណាបើបានស្ដាប់នូវធម្មទេសនាដូច្នេះហើ្យ ក៏បង្កើតចិត្តបីតិត្រេកអរជាខ្លាំងឡើងៗ ហើ្យវារទៅជិតក្រាបទូលព្រះដ៏មានព្រះភាគថា (ភន្ដេ ភគវា) បពិត្រ ព្រះអង្គដ៏មានព្រះភាគ ព្រះអង្គដ៏ប្រសើរ គឺព្រះទ័យអាណិតពោធិសត្វហើ្យទ្រង់ត្រាស់ថា អ្នកណាឲ្យចីវរជាទានដល់សង្ឈ នឹងបានផល្លានិសង្ឈច្រើន ។

          ឥឡូវនេះខ្ញុំស្រឡាញ់ពេញចិត្ត នឹងចង់ធ្វើនូវចីវរទាននេះ នៅក្នុងពេលដែលបានចេញវស្សាស្រេចបាច់ហើ្យ សូមព្រះអង្គអនុញ្ញាត ឲ្យខ្ញុំព្រះអង្គបានធ្វើផងចុះ។

          គ្រានោះព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ថាៈ សាធុៗ នែ! កឋិនមាណព ចូលអ្នកធ្វើឲ្យបានដូចចិត្តអ្នកចុះ លុះដល់ថ្ងៃបវារណាចេញព្រះវស្សាហើ្យ ឯកឋិនមាណព ក៏តាក់តែងគ្រឿងត្រៃចីវរ ដង្ហែរចូលទៅក្នុងវិហារ ដាក់ចុះក្នុងកណ្ដាលជំនុំសង្ឈមានព្រះពុទ្ធជាប្រធាន ហើ្យសូត្រវេរថ្វាយដល់សង្ឈ ដោយភាសាខ្លួនថា សំពតត្រៃចីវរនេះ ខ្ញុំសូមវេរផ្ដេច់ប្រគេនចំពោះសង្ឈ មានព្រះពុទ្ធជាប្រធាន សូត្រគំរប់៣ដង ព្រះពុទ្ធទ្រង់បង្គាប់ឲ្យសង្ឈធ្វើវិន័យកម្ម គឺធម្មកថិកអ្នកសួរដល់ជំនុំសង្ឈ វិន័យធរ ជាអ្នកឆ្លើយ សំរេចសេចក្ដីជំនួសសង្ឈទាំងអស់ ហើ្យក៏លើកត្រៃចីវរនោះថ្វាយដល់ព្រះពុទ្ធអង្គ លុះសំរេចកិច្ចដែលវេរថ្វាយចីវរទាន ។

          កាលណា ឯកឋិនមាណព ក៏ទូលសូមអនុញ្ញាតថាៈ បពិត្រព្រះអង្គដ៏ចំរើនទ្រទ្រង់នូវគុណដ៏ប្រសើរ ឯចីវរទានដែលព្រះអង្គ ទ្រង់សំដែងថា មានផល្លានិសង្ឈច្រើនដូចយ៉ាងខ្ញុំព្រះអង្គបានធ្វើនេះ តើមានអ្នកណា គេធ្វើហើ្យដែរ? ព្រះអង្គទ្រង់មានពុទ្ធដីកា ថា ក្នុងសាសនាតថាគត នេះ ឥតមានអ្នកណាធ្វើមុន អ្នកឯងទេ អ្នកធ្វើនេះជាដំបូងគេទាំងអស់ ឯកឋិនមាណព បានស្ដាប់ឮដូច្នេះហើ្យក៏មានសេចក្ដីត្រេកអរពេក ហើ្យក្រាបទូលថា ដូច្នោះ ខ្ញុំព្រះអង្គ សូមព្រះអង្គដាក់ឈ្មោះ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅតាមចីវរទាននេះ ពីព្រោះកឋិនទាននេះ គឺកឋិនមាណព មានធ្វើដំបូងមុនគេទាំងអស់ ។

          ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ក៏ទ្រង់អនុញ្ញាត ឲ្យហៅចីវរទាននេះថា ជាកឋិនទានដូច្នេះវិញ ឯកឋិនមាណព កាលបើបានធ្វើកឋិនរួចរាល់ហើ្យ ត្រឡប់ទៅផ្ទះវិញនៅជាសុខសាន្តទៅដរាបដល់អស់អាយុស្លាប់ហើ្យ ក៏បានទៅកើតឯពិភពទេវលោកនាយក្សេមក្សាន្តរីករាយ សប្បាយសោយសម្បត្តិទិព្វ ឥតមានខ្វះខាត ដោយសម្បត្តិអ្វីណាមួយឡើយ តតោ បដ្ឋាយ ចាប់ដើមតាំងពីពេលនោះមកដរាប នឹងដល់សព្វថ្ងៃនេះយើងតែងតែ ហៅកឋិនទានៗទាំងអស់ ឯកឋិនទាននេះប្រែថា ទានគឺ សង្ឈធ្វើវិន័យកម្ម មួយទៀតប្រែថា ជាទានគឺមាណពឈ្មោះកឋិនទាន បានធ្វើជាដំបូងតាំងពីសាសនានៃព្រះពុទ្ធ ទ្រង់ប្រាកដនូវព្រះនាមថា សមណគោតម ជាម្ចាស់របស់ យើងសព្វថ្ងៃនេះ។

          ព្រះអង្គសំដែងសរសើរនូវអានិសង្ឈកឋិន នៅក្នុងទីចំពោះមុខនៃនាងវិសាខាថា កិថិនំ បញ្ច កប្បានិ  អធិប្បាយថាៈ បុគ្គលឯណា បានធ្វើនូវកឋិនទាននេះបុគ្គលនោះ នឹងបានសោយនូវផល្លានិសង្ឈ ដែលបង្ហូចេញអំពីកឋិនទាននេះអស់កប្បប្រាំ ។

          កឋិនទាន ត្រូវផ្ដើមធ្វើនៅថ្ងៃ១រោច  ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្ដិក អំឡុងពេលនេះលោកហៅថា កឋិនកាល៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)