ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក

2020-03-14

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា  អ្នកភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានជំទាស់និងក្រុមហ៊ុនមានឈ្មោះគ្រី ជា ថាបានយកគ្រឿងចក្រទៅកាយព្រំដីរបស់ពួកគេ ធ្វើឲ្យប៉ះពាល់ដីអ្នកភូមិ។

       លោកគ្រី ជា បានប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃសុក្រ ទី១៣ ខែមិនា ឆ្នាំ២០២០ តាមទូរស័ព្ទឲ្យដឹងថា លោកបានយកគ្រឿងចក្រទៅកាយព្រំដីតាមបង្គាប់បញ្ជាពីម្ចាស់ដី ថាដីនោះមាននៅតាមព្រំឯកសារនិងផែនទីនោះមាន១០៩ហិកតាពីលោកឈុន រាមៗបានទិញដីពីលោកនូ ប៊ុនហាត។

       លោកចាន់ ថែល មេភូមិអន្លង់ក្រាញ់ បានប្រាប់ ឥទ្ធិពលកម្ពុជា ថា ការយកគ្រឿងចក្រទៅឈូសឆាយធ្វើព្រំដីនោះពិតជាបានរំលោភលើដីពលរដ្ឋមែន ទើបមានការសម្របសម្រួលពីអាជ្ញាធរ ទើបត្រូវផ្អាកសកម្មភាពនោះ រងចាំការដោះស្រ័យ។

       អ្នកស្រី អ៊ា ស្រ៊ីម បានប្រាប់ ឥទ្ធិពលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៏ ទី១១ ខែមិនា ឆ្នាំ២០២០ ថា ដីដែលប្រមូលទិញ គឺទិញពីលោកនូ ប៊ុនហាត នោះមានមួយពាន់ហិកតា(១០០០ហ.ត) សុទ្ធតែមានប្លង់ពីអាជ្ញាធរក្នុងការទិញលក់មានកំណត់ឯកសារត្រឹមត្រូវក្នុងការកាន់ប្លង់។អ្នកស្រីបន្តថា បានកាត់ដី១០៩ហាត់នោះត្រូវបានដោះដូរលុយទៅឲ្យលោកនូ ប៊ុនហាតនិងលោកមេឃុំរួចរាល់អស់ហើ្យ អ្នកស្រីថា មិនឲ្យប៉ះពាល់ដីប្រជាជនទេ។អ្នកស្រីថា អ្នកទិញមិនចង់ជួបឧបសគ្គទេ អ្នកស្រីថា ទិញជាង១០ឆ្នាំមកហើយ គឺទិញមួយពាន់ហាត់ នៅភូមិអន្លង់ក្រាញ់,ភូមិកកោះ,ភូមិល្វែងឬស្សី,ភូមិពពក ,ភូមិថ្មី,ភូមិដងផ្អៅ។អ្នកស្រីថា ឯកសារទិញលក់នោះបានជូនទៅលោកមេឃុំពពករួចអស់ហើ្យ។

        លោកនូ ប៊ុនហាត ឆ្លើយតាមអ្នកព័ត៌មានក្នុងស្រុកថា លោកប្រមូលទិញដីមែនតែខាងក្រុមហ៊ុនបានឲ្យលុយតែ៥៦ហិកតាទេ ចំណែកដីឯទៀតលោកមិនបានទិញដីពីពលរដ្ឋទេ លុះដាក់ត្រាក់ទ័រឈូសឆាយកាយក្រវ៉ាតព្រំធ្វើឲ្យប៉ះដីពលរដ្ឋ ហើ្យឲ្យលោកចេញមុខដោះស្រាយ លោកថា លោកមិនចេញមុខមកដោះស្រ័យនោះទេ។

        លោក កែវ នន មេឃុំពពក ឥទ្ធិពលកម្ពុជា បានទំនាក់ទំនងតាមទូរស័ព្ទចូលទៅលោកៗថា ជាប់រវល់កម្មវិធីលោកថា ចប់កម្មវិធីលោកនិងទំនាក់ទំនងមក រហូតពេលនេះគ្មានតម្រុយណាមួយពីលោកកែវ នន ឡើយ។

          ចំណែកលោក ណែត សារី អភិបាលស្រុកស្ទោង លោកបានឆ្លើយតបតាម (telegram) ថា រឿងបញ្ហាទាំងនោះរូបលោកពុំបានដឹងរឿងឡើយ។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)