ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ប្អូនថ្លៃប្រុសវាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ឱ្យស្លាប់

2020-02-26

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា  ការវាយគ្នារវាងបងប្អូនថ្លៃប្រុសថ្នាក់ដល់សម្លាប់បងថ្លៃស្រី ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ១៥នាទី នៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ។

       សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ ជា សុផល ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិពៅមាស ឃុំសានគរ បានកើតឡើងប្តីឈ្មោះ សយ ស៊ីន អាយុ ៤៣ឆ្នាំ មានកូន ៤(បួន)នាក់។ រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះរស់នៅជាមួយគ្នានិងជនរងគ្រោះ។

       តាមការបំភ្លឺពីប្តីជនរងគ្រោះដែលត្រូវជាបងបង្កើតជនបង្កបានបញ្ជាក់ថា  ប្អូនរបស់គាត់(ដែលជាជនបង្ក)ទើបតែមកពីភ្នំពេញបានបួនប្រាំថ្ងៃ គឺមានអាការៈមិនប្រក្រតី គឺនិយាយមិនសូវដឹងខុសត្រូវ ចេះតែដើរមិនចូលផ្ទះ។ មុនពេលកើតហេតុប្តីជនរងគ្រោះបានឌុបឪពុកទៅរកថ្នាំនៅម្តុំ វត្តប្រាសាទអណ្តែត បំណងទៅរកថ្នាំឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ មុននិងទៅរកថ្នាំប្រពន្ធរបស់គាត់ (ដេកនៅក្រោមផ្ទះ)លុះត្រលប់មកផ្ទះវិញឃើញប្រពន្ធដេកស្លាប់នៅលើគ្រែរក្រោមផ្ទះដោយឃើញស្នាមបែកលើក្បាលជាច្រើនកន្លែង។

       ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញខេត្ត និងស្រុកព្រមទាំងពេទ្យមណ្ឌលសុខភាពបានចុះដល់ទីកន្លែងកើតហេតុនិងពិនិត្យសាកសពឃើញមានស្លាកស្នាមរបួសជាច្រើនកន្លែងនៅចំណុចក្បាលលើផ្ទៃមុខ។ វត្ថុតាងចាប់យកមានចបកាប់ដីចំនួន១ ។

       តាមការសន្និដ្ឋានថាសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះស្លាប់ បណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងចំក្បាលនិងផ្ទៃមុខ។មូលហេតុ គឺបណ្តាលមកពីជនសង្សយ័មានសតិមិននឹងនរ ដោយមានសារធាតុញៀន(បែកថ្នាំ)។

        បច្ចុប្បន្នជនបង្កដែលត្រូវជាប្អូនថ្លៃជនរងគ្រោះត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។នេះតាមការអះអាងពីជំនាញសមត្ថកិ្ច។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់? អានបន្ត...

(2020-10-22)


សម្ដេចតេជោអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ អានបន្ត...

(2020-10-21)


ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្រ្តីក្រោមឳវាទអមដំណើរដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អានបន្ត...

(2020-10-18)


ជំនន់ទឹកភ្លៀងត្រូវបានជនលិចផ្ទះពលរដ្ឋ៤ឃុំ ក្នុងស្រុកសំពៅលូន អាជ្ញាធរជួយរំដោះ អានបន្ត...

(2020-10-10)


លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំបង្ក្រាបជនបំផ្លាញទ្រព្យអ្នកដទៃ អានបន្ត...

(2020-10-09)


ប្រវត្តិនាំឲ្យកើតអង្គកឋិនទាន អានបន្ត...

(2020-10-04)


ការបែកធ្លាយលោកម៉ែន រីម អធិការស្រុកសំឡូត បានកាន់តំណែងថ្មីៗសើមៗបានឃុបឃិតជាមួយឈ្មួញលក់គ្រឿងញៀន អានបន្ត...

(2020-09-28)


ទំនាស់ដីធ្លីលោកកូប សាឡេះ ជាមួយអ្នកស្រីទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ខ្មែរឥស្លាមដោះស្រ័យមិនទាន់ចប់នៅឡើយ អានបន្ត...

(2020-09-24)


មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)