ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ផ្ទុះរឿងជាងសំណងចោទក្រុមហ៊ុនdimension studioថាជំពាក់លុយថ្លៃកម្លាំងពលកម្មមួយពាន់មួយរយហុកសិបដុល្លារមិនព្រមសង

2020-06-12

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា លោកគង់ វាសនាជាងសំណង់បានធ្វើការជួសជុលហាងនំខេកមួយកន្លែងយីហ៊ោ (ហាងនំហាវ៉ៃ) ស្ថិតនៅជាប់ផ្លូវស៊ីសុវត្ថិ ទល់មុខ វិទ្យាល័យ១០ មករា ក្រុងសៀមរាប  ក្រោយពីបានធ្វើការជួសជុលហាងនំខេករួច លោកគង់ វាសនា មិនបានទទួលលុយឈ្នួលកម្លាំងពលកម្ម តាំងពីថ្ងៃអង្គារ៏ទី៥ ខែ វិច្ឆិការ ឆ្នាំ២០១៩ តរៀងមក ការខាតបង់កម្លាំងពលកម្មផង ខាតបង់ថ្លៃទិញសម្ភារៈទាំងពេលវេលា។

       លោក គង់ វាសនា ប្រាប់ឥទ្ធិពលកម្ពុជានៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ថា »រូបលោកនិងក្រុមការងារបានទទួលម៉ៅការសំណង់តពីក្រុមហ៊ុន(dimension studio)  ដើម្បីធ្វើការជួសជុលដោយប្រើរយៈពេល១ខែពេញមានផ្ទៃក្រឡា៣៦ម៉ែត្រការេ ក្រោយពីធ្វើការជួសជុលរួច ជាងសុំបើកលុយពីប្រធានក្រុមហ៊ុននេះមានទីតាំងនៅក្នុងភូមិ តាភុល ឃុំស្វាយដង្គុំ ក្រុងសៀមរាប នៅថ្ងៃទី៥ ខែ វិច្ឆិការ ឆ្នាំ២០១៩ លោក គង់ វាសនា ប្រាប់បន្តថាប្រធានក្រុមហ៊ុននេះមិនបើកលុយឲ្យទេ»។

            លោក គង់ វាសនាបានជួបក្រុមព័ត៌មាននៅថ្ងៃសុក្រទី១២ ខែ មិថុនា ឆ្នាំ២០២០នេះ បានសំណុំពរឲ្យអ្នកសារព័ត៌មានទៅដល់ទីតាំងក្រុមហ៊ុននេះដើម្បីជួយផ្សព្វផ្សាយថាក្រុមហ៊ុននោះមិនអោយលុយ។

       លោកសែម សិដ្ឋវាសនា ក្រុមហ៊ុមនោះបានប្រាប់ពីមូលហេតុថា »ក្រោយពីការជួសជុលរួចបាន១រយៈស្រាប់តែលិចទឹក និងប្រេះថ្នាំលាប ត្រូវការឲ្យជាងចូលមកជួសជុលវិញ តែជាងមិនព្រមមកជួសជុលនោះទេ រហូតមកដល់ពេលនេះម្ចាស់នំខេកនោះបានបិទហាងដោយសារក្ស័យធន ពុំបានដំណើរការប្រកបអាជីវកម្មនោះទេ »។

          លោក គង់ វាសនាបានជជែកជាមួយលោកសែម សិដ្ឋវាសនា នៅក្នុងហាង(dimension studio) មិនត្រូវរូវគ្នា លោកសែម សិដ្ឋវាសនា ប្រើសម្ដីមិនសមរម្យមកលើលោកគង់ វាសនានៅមុខអ្នកសារព័ត៌មាន ក្នុងន័យមើលថោកបែបសម្ដីអសុរោះ។

       លោក គង់ វាសនា ប្រាប់បញ្ហានេះថា »ហៅខ្ញុំមកជួសជុល តែពេលខ្ញុំទៅដល់ម្ចាស់ហាងប្រាប់ថា មិនទាន់ឲ្យជួសជុលទេ រងចាំបុណ្យ(គ្រឹះស្មាក)រួចសិន រហូតដល់ពេលបច្ចុបុ្បន្ននេះកន្លង៧ខែមកហើ្យ ហាងនោះត្រូវបានបិទមិនដំណើរការ នៅថ្ងៃសុក្រទី១២ ខែ មិថុនា ឆ្នាំ២០២០នេះខ្ញុំបានទៅដល់ក្រុមហ៊ុននោះដើម្បីសួរនាំរឿងលុយនិងទៀត ប៉ុន្ដែរត្រូវបានប្រធានក្រុមហ៊ុនជាមនុស្សមានកំហឹងអសីលធម៍ជេរប្រមាថខ្ញុំទៅវិញ»។

       ទោះជាយ៉ាងណាលោកសែម សិដ្ឋវាសនា ប្រធានក្រុមហ៊ុនមិនព្រមឲ្យលុយទៅលោក គង់ វាសនាទេ។លេខលោកសែម សិដ្ឋវាសនា ០៩៩ ៩២ ៦៩ ៩៩, លេខលោក គង់ វាសនា ០៦១ ៧១១ ៤៦១។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)