ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង០៨តោន ត្រូវបានកម្ទេចចោល

2020-02-26

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង០៨តោន ត្រូវបានកម្ទេច នៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩.០០នាទី នៅចំនុច ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។

          ពិធីនេះបានប្រារព្វ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ មន្ទីរនានាជុំវិញខេត្ត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ៤០០នាក់។

          ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ បញ្ជាក់អំពីផលិតផលក្លែងក្លាយ និងការបង្ក្រាប កន្លងមាន២២មុខ សរុបជាង៨០ គីឡូក្រាម គឺជាការប្រឹងប្រែងរបស់ស្ថាប័ន គណកម្មាធិការ ប្រយុទ្ធ ប្រឆាំងនឹងផលិតផល ក្លែងក្លាយ រួមសហការ ជាមួយស្ថាប័នពាក់ព័ន្ធ សម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់។

          ឯកឧត្តម បានមានប្រសាសន៍ថ្លែង អំណរគុណ ចំពោះកិច្ចសហការគ្រប់ស្ថាប័នពាក់ព័ន្ធនិងការផ្ដល់ព័ត៌មានដែលបានជំរុញដល់ការបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក។

នៅក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តសេនីយ៍ មាច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ ឯកឧត្តម្ភ អង្គ វង្ស វឌ្ឍា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងការកោតសរសើរដល់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ធំធ្វើការបង្ក្រាប សហគ្រាសផលិតទឹកក្រូចក្លែងក្លាយ ខូចគុណភាពចំនួន៤កន្លែង ស្ថិតនៅ ភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ។

ឯកឧត្តម គណអធិបតីក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រឹងប្រែងធ្វេីយ៉ាងណាធានាឲ្យបានផលិតផលចរាចរណ៍នៅលើទីផ្សារកម្ពុជា ជាផលិតផលពិតប្រាកដ មានគុណភាព មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ ម៉្យាងវិញទៀតចំពោះជនខិលខូចដែលយកសុខភាពពលរដ្ឋមកដូរ និង លុយកាក់ចំណេញផ្ទាល់ខ្លួន នៅដល់ណា គណៈកម្មាធិការសមត្ថកិច្ចរាជរដ្ឋាភិបាល និង តាមបង្ក្រាបយកមកផ្តន្ទាទោសឲ្យខានតែបាន។

សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយដែលត្រូវបានធ្វើការកម្ទេចទាំងនោះមាន ដូចជា ទឹកបរិសុទ្ធ ផលិតផលទឹកក្រូច មេស្ក មេទឹកក្រូច លក្ខណ៍ និង សារធាតុគីមីផ្សេងទៀត ចំនួន៨តោន។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)