ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ផ្សារខ្នាច់រមាសយកផ្លួវសាធារណៈជាកន្លែងលក់ដូរបង្ករការកកស្ទះចរាចរ

2019-06-29

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា តាមចិញ្ចើមផ្លូវនៅមុខផ្សារខ្នាច់រមាសមានការកកស្ទះណែនតាមផ្លូវសាធារណៈអាជ្ញាធរគ្រប់គ្រងផ្នែកសណ្ដាប់ធ្នាប់មិនអើពើទេទីតាំងផ្សារនៅភូមិខ្នាច់រមាស ឃុំខ្នាច់រមាស ស្រុកបវេល ខេត្តបាត់ដំបង់។

         ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទះឃើញទិដ្ឋភាពរញ្ញីរញ្ញៃនៅអមសងខាងផ្លូវបាននិយាយថាមកពីខ្វះការរៀបចំពីសំណាក់អាជ្ញាធរនៅស្រុកនេះជាពិសេសលោកអភិបាលស្រុកមិនចេះចាត់ចែងក្នុងរឿងនេះ។

         ពលរដ្ឋក៏ដូចអាជីវកនៅទីនោះបាននិយាយថា ទីតាំងផ្សារខ្នាច់រមាសនេះមានយូរណាស់មកហើយបើរាប់ពីអភិបាលស្រុកវិញមិនដឹងប៉ុន្មានជំនាន់នោះទេឃើញតែមានសភាពកកស្ទះរៀងរាល់ថ្ងៃបែបនេះហើយគ្រោះថ្នាក់ចរាចរក៏កើតឡើងជាញឹកញាប់ផងដែរ។

         លោកចំណាននាយកការិយាល័យស្រុកបវេលបាននិយាយយ៉ាងក្បោះក្បាយប្រាប់ ឥទ្ធិពលកម្ពុជា ថារដ្ឋបាលស្រុកបាននិងកំពុងខ្នះខ្នែងពីបញ្ហានេះខ្លាំងណាស់បានធ្វើការពិភាគ្សាម្ចាស់គ្រប់គ្រងទីផ្សារច្រើនលើកច្រើនសារមកហើយនិងបានកោះប្រជុំផ្សព្វផ្សាយឲ្យអាជីវកបានយល់ដឹងរូចហើយដែរបានណែនាំឲ្យអាជីវកដាក់បង្ខិតចូលនិងបានវាស់ផ្ទៃដីមិនឲ្យអាជីវកលក់តាមចិញ្ចើមផ្លូវនោះទេលោកបានសង្កត់ធ្ងន់ត្រង់ទីផ្សារតូចចង្អៀតបរិវេណនោះជាប់អូរនៅក្បែរ តែទោះជាយ៉ាងណាលោកថា រដ្ឋបាលស្រុកនិងព្យាយាមខិតខំបំបាត់ការកកស្ទះចរាចរនៅទីនោះឲ្យបានល្អ។

         លោកនូ ប៊ុនយ៉ាង អភិបាលស្រុកបវេលបានឆ្លើយយ៉ាងខ្លីថា រឿងទីផ្សារខ្នាច់រមាសលោកឲ្យនាយករដ្ឋបាលស្រុកឆ្លើយជំនួសរួចអស់ហើយពីបញ្ហានឹងព្រោះលោកជាប់រវល់ប្រជុំ។

         ឥទ្ធិពលកម្ពុជាមិនអាចធ្វើការទំនាក់ទំនងរកម្ចាស់គ្រប់គ្រងទីផ្សារដើម្បីទទួលបានព័ត៌មាននៅឡើយទេមកទល់ពេលនេះ។សង្គមស៊ីវិលយល់ថាគួរតែឯកឧត្តមងួន រតន អភិបាលខេត្តបាត់ដំបងទទួលការខុសត្រូវខ្ពស់ចំពោះអាយុជីវិតអ្នកធ្វើដំណើរមកដល់ចំណុចនេះមិនគួរបណ្ដោយឲ្យទីតាំងផ្សារនេះកកស្ទះតទៅទៀតទេ៕

Capture1q

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ការដ្ឋានលោកជៀន ថូ បើកាយយកអាចម៏ដីលក់នៅព្រៃមោកបានការគាំទ្រពីលោកផេង វុធ ប្រធានមន្ទីររ៉ែ អានបន្ត...

(2019-12-05)


ពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា អានបន្ត...

(2019-11-23)


barbie Island Princess Greek Audio អានបន្ត...

(2019-11-16)


លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រឆាំងលក្ខណៈសម្បត្តិ ភូមិ ឃុំមានសុវត្ថិភាព៩ចំណុច អានបន្ត...

(2019-11-13)


មន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ស្រុកសំឡូត អានបន្ត...

(2019-11-09)


លោកឧត្តមសេនីយ៏ត្រី ម៉ក់ ធារ៉ា ស្នងការរងបញ្ជាឲ្យលោកវរៈសេនីយ៏ទោ ទោ ម៉េងសំណាងនាយរងចុះបង្រ្កាបបទល្មើសព្រៃឈើ អានបន្ត...

(2019-10-26)


ក្រុមគ្រួសារលោកម៉ោញអំត្រូវបានប្ដីលោកជំទាវលីអ៊ុំអេងវៃធ្វើបាបក្រោមការចោទប្រកាន់ពីការទាមទាយកដី អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរាចុះអនុវត្តច្បាប់លើដងផ្លូវជាតិលេខ៦ថាការសង់តូបលក់ដូរចិញ្ចើមផ្លូវប៉ះពាល់ដល់បេតិកភ័ណ្ឌជាតិ អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តមិនគួរមើលរំលងលោក ឃន់ សុខន ធ្វើរបងគ្រឹះព័ន្ធជុំវិញទួលប្រាសាទត្រពាំងហែផ្កា អានបន្ត...

(2019-10-24)


ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)