ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពិធីកាន់បុណ្យភ្ជុំបិណ្ឌក្នុងព្រះពុទ្ធសាសនាតែងដកជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរជានិច្ច

2018-10-07

បរិយាយដោយ ឥទ្ធិពលកម្ពុជា    ពិធីកាន់វេនដាក់បិណ្ឌនារដូវភ្ជុំបិណ្ឌដែលពលរដ្ឋខ្មែរទូទៅតែងកំណត់យកថ្ងៃមួយរោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌធំ ពលរដ្ឋខ្មែរនិយមស្រឡាញ់រាប់អានញាតិសណ្ដាន មិត្តភក្តិ ដែលកំពុងតែរស់រានមានជីវិតក្នុងបច្ចុប្បន្ននេះផង និងបានឳកាសជួបជុំគ្នាបា្ររព្វពិធីបង្សុកូលជូនដល់បុព្វការីជនដែលលោកបានបែកកាយទំលាយខន្ធអំពីលោកនេះទៅកាន់បរលោកនាយនោះផង។ 

ពិធីនេះក្រោយពេលដែលបានជួបជុំញាតិមិត្តបងប្អូនកូនចៅក្នុងវង្សត្រកូលរួចហើយគេក៏បបួលគ្នាប្រារព្វនូវកម្មវិធីបុណ្យនេះឡើងថាតើពួកយើងទាំងអស់គ្នានឹងធ្វើពិធីបង្សុកូលជូនដល់ជីដូនជីតាពុកម៉ែពូមីងបងប្អូនកូនចៅដែលបានបាត់បង់ជីវិតទៅហើយនោះនៅទីណាទៅបង្សុកូលនៅឯវត្តឬនៅក្នុងផ្ទះឬក៏នៅបូជនីយដ្ឋានណាមួយមានប្រាង្គឬចេត្តិយឬម៉ុងឬផ្នូររបស់បុគ្គលដែលស្លាប់ហើយនោះជាដើម។

ពិធីនេះគេអាចនិមន្តព្រះសង្ឈមួយអង្គ ពីរអង្គឬច្រើនអង្គក៏បានទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។នៅពេលតំបូងគេរៀបចំជាបច្ច័យបួនមានចង្ហាន់បិណ្ឌបាតជាដើមសម្រាប់ប្រគេនដល់ព្រះសង្ឈគេក៏អាចប្រារព្វពិធីនេះជាលក្ខណៈប្រមូលផ្ដុំជួបជុំគ្នានៅក្នុងអារាមដ្ឋានណាមួយដែលឋិតនៅក្បែរគេហដ្ឋានឬភូមិស្រុករបស់ពួកគេ។ ពីបុរាណកាលចាស់ទុំខ្មែរយើងធ្វើពិធីនេះចំនួនបីខែគឺចាប់តាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រវស្សា តែសព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរយើងធ្វើត្រឹមតែកន្លះខែប៉ុណ្ណោះ។

ពីធីបុណ្យកាន់វេនឬបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំមិនបានអធិប្បាយឲ្យពិស្ដារទេ អធិប្បាយដោយសេចក្ដីសង្ខេបទាក់ទងទៅក្នុងរឿងរ៉ាវ ដែលមានចែងជាឯកសារ ទៅតាមព្រះពុទ្ធឃោសាចារ្យព្រះអង្គបានរៀបចំចងក្រងទុកក្នុងគម្ពីរធម្មបទដ្ឋកថា ដែលមានតំណាលជាសាច់រឿងឧទ្ទានឡើងថា  អតីតេ កាលេ  ក្នុងកាលដែលកន្លងទៅហើយចំនួន៩២កប្ប រាប់អំពីភទ្ទកប្បយើងនេះទៅ។

មានព្រះរាជាមួយព្រះអង្គព្រះនាមមហិន្ទៈជាព្រះបិតានៃព្រះពុទ្ធព្រះនាមផុស្សៈក៏នាកាលព្រះពុទ្ធអង្គនោះទ្រង់ដល់ហើយនូវប្រាជ្ញាជាគ្រឿងត្រាស់ដឹងព្រម(សម្ពោធឹ) រីព្រះរាជបុត្រពៅរបស់ព្រះរាជាអង្គនោះជាព្រះអាគ្គស្សាវ័ក រីឯបុត្របុរោហិតជាព្រះសាវ័កទីពីរ ព្រះរាជាស្ដេចទៅកាន់សំណាក់នៃព្រះសាស្ដាទ្រង់រមិលមើលនូវព្រះអរហន្តទាំងឡាយមានព្រះពុទ្ធជាដើមនោះ ដោយកិរិយាធ្វើទុកក្នុងព្រះទ័យថា  ទ្រង់មានព្រះជន៩ម៉ឺនឆ្នាំហើយនូវសល់តែមួយម៉ឺនឆ្នាំទៀតទ្រង់នឹងចូលទីវង្គត។ នូវពេលនោះទ្រង់អារាធនាព្រះពុទ្ធមិនឲ្យនិមន្តទៅកាន់ទីដដៃក្រៅអំពីព្រះរាជវាំងរបស់ព្រះអង្គឡើយ  ដើម្បីព្រះអង្គធ្វើបុញ្ញកុសល លុះដល់ថៃចូលទិវង្គ។ក្រោយមកទើបមានព្រះរាជបុត្រារបស់ព្រះអង្គទាំងបីព្រះអង្ក សូមព្រះពរអំពីព្រះអង្គបានថ្វាយទាននឹងព្រះរាមផង ក្រោយពេលដែលបានបង្រ្កាបខ្មាំងសត្រូវនៅបច្ចន្តជនបទរួច។នៅពេលធ្វើពិធីថ្វាយចង្ហាន់នោះ ដោយពួកកម្មកររបស់ព្រះអង្គធ្វើទានមិនស្អាត់ទើបធ្លាក់ទៅកើតជាប្រេតអស់៩២កប្ប ដោយអាស្រ័យរឿងរ៉ាវដ៏សង្ខេបខាងលើនេះទើបមានជាប់ទាក់ទងពីធីបុណ្យភ្ជុំបិណ្ឌនេះឡើងមានសេចក្ដីបញ្ជាក់ក្នុង តិរោកុដិសូត្រស្រាប់៕

43063218_580516169035500_6960785863777189888_n

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



អបិយជំនឿនៅតែមានដក់ជាប់ក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់មិនថាសម័យមានឌិជីថលទំនឿបនោះទេ អានបន្ត...

(2020-02-28)


លោកតាន់ ម៉េងឆាង ត្រូវបានតែងតាំងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ជំនួសលោក ចាន់ បញ្ញាវ័ន្ត អានបន្ត...

(2020-02-27)


រថយន្ដដឹកដំឡូងបង្កប់ឈើរបស់លោករស់សុធីជាប់អន្ទាក់មន្រ្ដីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំនៅស្រុកប្រាសាទបល្ល័ង្គ អានបន្ត...

(2020-02-26)


លោក ស៊ិន វិរៈ ត្រូវបានប្រកាស់ចូលកាន់តំណែងព្រះរាជអាជ្ញាខេត្តកំពង់ធំជំនួសលោកអ៊ិត សុធា អានបន្ត...

(2020-02-26)


ប្អូនថ្លៃប្រុសវាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ឱ្យស្លាប់ អានបន្ត...

(2020-02-26)


ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង០៨តោន ត្រូវបានកម្ទេចចោល អានបន្ត...

(2020-02-26)


ក្រុមហ៊ុនធីង៉ា ចាប់ដំណើរការឡើងវិញបន្ទាប់ពីបានសំងំមួយរយៈ អានបន្ត...

(2020-02-25)


លោកហ៊ុយ ទូចប្រធានបសុពេទ្យមានការទប់ស្កាត់ទំនិញសត្វមាន់ ទា ជ្រូកតាមច្រកអូរបីជាន់និងច្រករបៀងនានា អានបន្ត...

(2020-02-23)


លោក សុខ ជាសំណាង ប៉េអឹមស្រុកបវេលត្រូវពលរដ្នចោតថាប្រើអំណាចជិះជាន់កេងប្រវ័ញ្ចនិងកាប់បំផ្លាញដំឡូងក្រោមលេះ អានបន្ត...

(2020-02-23)


លោក ថៃ លី មេបសុពេទ្យមិនបានត្រួតពិនិត្យសត្វដែលឈ្មួញនាំចូលជ្រូក,មាន់,ទាពីស្រុកយួន អានបន្ត...

(2020-02-22)


លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង តែងទទួលបានទំនិញគ្រប់ប្រភេទឆ្លងតាមច្រក អានបន្ត...

(2020-02-21)


លោកសុខ ជាសំណាងមន្រ្ដីប៉េអឹមស្រុកបវេលមានដីធ្លីច្រើនហិតាជួលឲ្យលោកលឹម សម្បត្តិធ្វើចំការដំឡូង អានបន្ត...

(2020-02-20)


ឈ្មួញនៅតែបន្តដឹកឈើខុសច្បាប់ជំនាញពាក់ព័ន្ធសំងំឈឹង អានបន្ត...

(2020-02-20)


ដីត្រពាំងស្នួលត្រូវបានកំរិតមូលដ្ឋានភូមិ ឃុំ ឃុបឃិតយកអាចម៏ដីលក់ចែកលុយគ្នា អានបន្ត...

(2020-02-16)


លោកសាន សុឃនប្រធានស្នាក់ការបរិស្ថានអូរក្រពើអត់ចេះគ្រប់គ្រងដែនព្រៃឈើ អានបន្ត...

(2020-02-13)