ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង

2020-02-29

កំពង់ឆ្នាំង ឥទ្ធិពលកម្ពុជា រសៀលថ្ងៃសុក្រទី២៨  ខែ កុម្ភៈ  ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំ ពិធី ប្រកាស ផ្ទេរនិង តែងតាំង ចូល កាន់មុខតំណែង  របស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

       ពិធីខាងលើនេះប្រារព្ធធ្វើឡើងក្រោមអធិបតី ភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងមាន ការ អញ្ជើញ ចូល រួម ជា អធិបតី ពីសំណាក់ឯកឧត្តមអភិបាលខេត្ត , ប្រធានក្រុម ប្រឹក្សាខេត្ត, សមាជិកនៃ ឧ ត្ត ម ក្រុមប្រឹក្សា  នៃ អង្គ ចៅក្រម,   ប្រធាន មន្ទីរ នានា របស់ ខេត្ត , កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និង ភ្ញៀវកិត្តិយស ជា ច្រើនរូប ទៀត ផង ដែរ។

       ការប្រកាសតែងតាំងនេះយោងព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២០(នស/រកត/ ០២២០/២១២) លោក អិត សុធាជាអតីតតព្រះរាជអាជ្ញាខេត្តកំពង់ធំ  ត្រូវ បាន ព្រះ ករុណា ព្រះបាទ  សម្ដេច ព្រះ បរមនាថ  នរោត្ដម  សីហមុនី  ព្រះ មហាក្សត្រ  នៃព្រះរាជាណាចក្រ កម្ពុជា ត្រាស់បង្គាប់ តែងតាំង ជា ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

       យោងព្រះរាជក្រឹត្យ នស/រកត/០២២០/២១១ លោក យូ ទិត្យវឌ្ឍនៈ អតីតព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា ថ្នាក់លេខ ៣ ជាអគ្គព្រះរាជ អាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ(តំបន់)។

       សូមរំលឹកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជ ក្រឹត្យ ចុះ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រាស់បង្គាប់ ផ្ទេរ និង តែងតាំង មុខតំណែង ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី - ខេត្ត ចំនួន ១៥ រូប ។ ក្នុងនោះ រួមមាន

  ‑១-លោក ច្រឹង ខ្មៅ ផ្ទេរ ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តស្ទឹងត្រែង មកជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម

 ‑២- លោក អ៊ិត សុធា ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ មកជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ឆ្នាំង

 ‑៣- លោក កូយ កាន់ យ៉ា ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត ឧត្តរមានជ័យ មកជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តពោធិ៍សាត់

 ‑៤- លោក តូច សុភក្តី ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត ប៉ៃលិន មកជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត ឧត្តរមានជ័យ ។      

 ‑៥- លោក គង់ ច័ន្ទ ខេមរិទ្ធ ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តស្វាយរៀង មកជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត ប៉ៃលិន ។

‑៦- លោក ជា ពេជ្រ វរៈពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តរតនៈគិរី មកជា ព្រះរាជអាជ្ញា នៅ ក្រសួងយុត្តិធម៌ ។

 ‑៧- លោក ជេត ខេមរា វរៈ ព្រះរាជអាជ្ញា ថ្នាក់ លេខ ១ ជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តស្ទឹងត្រែង ។

 ‑៨- លោក ស៊ិន វិរៈ វរៈ ព្រះរាជអាជ្ញា ថ្នាក់ លេខ ១ ជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ  ។

 ‑៩- លោក ខាំ សុ ផារី វរៈ ព្រះរាជអាជ្ញា ថ្នាក់ លេខ ២ ជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តស្វាយរៀង  ។

       ‑១០- លោក ងិន ពេជ វរៈ ព្រះរាជអាជ្ញា ថ្នាក់ លេខ ៤ ជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តរតនៈគិរី  ។

      ‑១១- លោកស្រី សាត ធីតា ពី ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ឆ្នាំង មកជា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តសៀមរាប  ។

     ‑១២- លោកស្រី កែវ សុគន្ធា ពី ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ មកជា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តតាកែវ  ។

     ‑១៣- លោក ម៉ុត ដារ៉ា ពី ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពត មកជា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ។

    ‑១៤- លោក ធុច បញ្ចសន្តិភាព ពី ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តក្រចេះ មកជា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្ត ព្រះសីហនុ ។

    ‑១៥- លោក កៀង សុន្ទរោ ពី ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្ត ព្រះសីហនុ មកជា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តក្រចេះ ។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ស្ថានីយ៍ប្រេងឥន្ធនៈមិនទាន់មានច្បាប់ទេជំនាញឆ្លើយបណ្ដាក់គ្នាដូចខ្យង អានបន្ត...

(2020-03-23)


តំបន់បីភូមិសាស្រ្ដព្រៃលិចទឹកត្រូវបានលោក ថាវ ទុំ វាទទីធ្វើស្រែផ្ដាច់មុខ អានបន្ត...

(2020-03-22)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-22)


អ្នកភូមិអន្លង់ក្រាញ់បានជម្លោះនិងគ្រឿងចក្រលោកគ្រី ជា អានបន្ត...

(2020-03-16)


ប្រវត្តិសាស្រ្ដខ្មែរទាញយកចេញពីyou tube អានបន្ត...

(2020-03-14)


ប្លង់ដី១០៩,៣០៨១ហិកតាមានជម្លោះនិងពលរដ្ឋក្នុងឃុំពពក អានបន្ត...

(2020-03-14)


ប្រវត្តិសាស្រ្តបានទាញចេញពីyou tube អានបន្ត...

(2020-03-13)


ប្រវត្តិសាស្រ្តសម័យលង្វែកដកចេញពីyou tube អានបន្ត...

(2020-03-12)


ប្រវត្តិសាស្រ្តខ្មែរដកចេញពីyou tube អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តថ្នល់ទទឹងនៅពេលយប់កំពុងកាក់កបមានរថយន្តដឹកទំនិញយ៉ាងច្រើន អានបន្ត...

(2020-03-11)


លោកជួន សេរីរ័ត្ន លោករស់ សម្បត្តិ ជាអ្នកកាសែត រងការវាយពីក្រុមឈ្មួញរកស៊ីដឹកបទល្មើសឈើនៅឃុំខ្វាវ អានបន្ត...

(2020-03-11)


ស្ថានីយ៏ថ្លឹងរថយន្តរលួសត្រូវបានគេសង្ស័យថាមានភាពសូកប៉ានពីការដាក់ផ្ទុកទំនិញលើសទម្ងន់ អានបន្ត...

(2020-03-19)


ពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃខេត្តកំពង់ឆ្នាំង អានបន្ត...

(2020-02-29)


មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ អានបន្ត...

(2020-02-29)


ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ទីរគ្រប់អង្គភាពខេត្ត យកអ្នកសារព័ត៍មាន ជាដៃគូរ អានបន្ត...

(2020-02-29)