ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ

2019-10-05

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា លោក អៀង ពិសិដ្ឋ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៤ អភិបាលរងស្រុកសូទ្រនិគម ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកស្វាយលើ ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុកដែលត្រូវបានចូលនិវត្ត និង ប្រកាសអភិបាលរងស្រុក១រូប នាយករដ្ឋបាលសាលាស្រុក១រូប ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុកស្តីទី និង សេចក្តីរបាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើកនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ  ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោក អៀង ពិសិដ្ឋ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប   ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា  ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាល អភិបាលរងស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការ ងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។                                                                                                                               

ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។     

                                                                                                                                                              

ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តម បានលើកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។  ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកស្វាយលើដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត  ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។  

ឯកឧត្តមបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ ។

                                                                                                                      

ម៉្យាងទៀត ត្រូវធ្វើការពង្រីកនូវ លើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយមន្ទីរជំនាញស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្វាយលើទាំងមូល និង ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជនស្រុកស្វាយលើ ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)


មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត អានបន្ត...

(2019-09-03)


ពលរដ្ឋ៤៣គ្រួសារតវ៉ាដីធ្លីកេរ្ដ៏តំណែលដ៏យូរលង់មកហើយមិនទាន់បានសម្រាច អានបន្ត...

(2019-09-01)


លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបណ្ដោយឲ្យឈ្មួញឈើឈ្មោះឧត្តមហៅ(ដំ)រួចខ្លួនទេបន្ទាប់ពីបានដឹង អានបន្ត...

(2019-08-29)


លិខិតលោកសូរស៊ុនអភិបាលស្រុកបន្ទាយស្រីចាស់មិនអាចបញ្ឈប់ក្រុមហ៊ុនលី អ៊ុំអេងមករំលោភយកដីពលរដ្ឋ៤៣គ្រួសារ អានបន្ត...

(2019-08-28)


ជម្លោះដីពលរដ្ឋ៤៣គ្រួសារឈានដល់ការទាមទាឲ្យក្រុមហ៊ុនលី អ៊ុំអេងយកឯកសារគល់បញ្ជីក្បាលដីពិតមកដោះស្រាយ អានបន្ត...

(2019-08-27)


ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត អានបន្ត...

(2019-08-26)


ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ អានបន្ត...

(2019-08-24)