(2019-12-05)
(2019-11-23)
(2019-11-16)
(2019-11-13)
(2019-11-09)
(2019-10-26)
(2019-10-24)
(2019-10-24)
(2019-10-24)
(2019-10-05)
(2019-10-04)
(2019-10-03)
(2019-10-03)
(2019-09-18)
(2019-09-15)
ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ពិធីអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១--ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ជាថ្ងៃរំលឹកខូបអនុស្សាវរីយ៍៦៨ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានដណ្ដើមឈ្នះ ការចូលរួមមានលោកអ៊ូច អាង ប្រធានក្រុមព្រឹក្សាគណបក្សប្រជាជនកម្ពុជា លោកគឹម វណ្ណៈ អនុប្រធាន ក្រុមប្រឹក្សា និងសមាជិកសមាជិកាបក្សក្នុងស្រុកថ្មគោលទាំងមូល។
លោកគឹម វណ្ណៈ អនុប្រធានក្រុមប្រឹក្សា គណបក្សស្រុកបានឡើងអានលិខិតថ្លែងការរបស់សម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងអានខ្លឹមសារនយោបាយ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជនទាំងអស់គ្នា ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនអស់រយៈពេល ៦៨ ឆ្នាំកន្លងមកនេះ គឺនឹងបន្តនៅកាន់តែជិតស្និទ្ឋ និងកាន់តែយូរអង្វែងជាមួយបងប្អូនទាំងអស់គ្នា ដើម្បីយើងរួមដៃគ្នាថែរក្សា ការពារសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើងអោយកាន់រីកចម្រើន និងសំបូរសប្បាយរុងរឿងជឿនលឿនទៅមុខ។ អរគុណដល់បងប្អូនដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទី ៧ មករា ១៩៧៩។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខជាមួយពលរដ្ឋអស់រយៈពេល៦៨ឆ្នាំហើយមកទល់ថ្ងៃនេះ ហើយនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំមន្ទីរគណបក្សប្រជាជមកម្ពុជា៕
(2019-12-05)
(2019-11-23)
(2019-11-16)
(2019-11-13)
(2019-11-09)
(2019-10-26)
(2019-10-24)
(2019-10-24)
(2019-10-24)
(2019-10-05)
(2019-10-04)
(2019-10-03)
(2019-10-03)
(2019-09-18)
(2019-09-15)
(2019-12-05)
(2019-11-13)
(2019-11-09)
(2019-10-26)
(2019-10-24)
(2019-10-24)
(2019-10-24)
(2019-10-05)
(2019-10-04)
(2019-10-03)