(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា ព្រៃអង្គរឬប្រសាទអង្គរវត្តស្ថាបនាដ៏យូរលង់មកហើ្យ ជាកេរ្តិ៏តំណែលខ្មែរ បានបន្សល់ទុកពីស្នាដៃបុព្វបុរសខ្មែរតរៀងមកក្នុងនោះកូនខ្មែរបានឃើញប្រាង្គប្រាសាទនានាជាច្រើននៅលើប្រទេសប្រកបដោយសោភ័ណ្ឌភាពល្អត្រចះពោធិ៏ពេញទៅដោយព្រៃឈើលក្ខតាវល្លិព័ទ្ធជុំវិញអង្គរមានក្សិណអមសងខាង។
ប្រាងប្រាសាទនីមួយៗមានព្រៃឈើដុះជុំជិត ព្រៃឈើនោះហើ្យជាជម្រកពពួកសត្វព្រៃអាស្រាយរស់នៅ សត្វព្រៃទាំងនោះរាប់ទាំងសត្វអត់ជើង សត្វមានជើងជាដើម។ល។ តួយ៉ាងសត្វស្វាមានរូបរៀងស្រដៀងនឹងមនុស្សបានរស់នៅតាមព្រៃភ្នំ ព្រៃធម្មជាតិ ព្រៃអង្គរជាដើម។
ពេលថ្មីៗនេះមានបណ្ដាញសង្គម (facebook) បង្ហោះឡើងព្រោងព្រាតដោយលើកហេតុផលផ្ដេសផ្ដាសថាស្វាធ្វើឲ្យប៉ះពាល់ប្រាសាទនិងភ្ញៀវជាតិ រាំងស្ទះភ្ញៀវទេសចរណ៏ ការនិយាយតែផ្ដេសផ្ដាសនោះបានបង្កហេតុតាមបញ្ដាញសង្គមដោយបញ្ចេញទ្រឹស្តីរៀងៗខ្លួន ហើ្យក៏មានមហាជនមួយចំនួនធ្វើការវៃបកទៅលើលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាផងដែរ។
ក្នុងបណ្ដាញសង្គម(facebook) បានលើកយករូបភាពកាលពីអតីតកាលមកបង្ហាញដើម្បីបញ្ជាក់ផ្គូដែលធៀបពេលបច្ចុប្បន្ននេះថាសត្វស្វាជាសត្វឆ្លាតចេះដូចមនុស្សវាអាចលេងនិងមនុស្សបាន។ ការបន្តបង្ហោះរឿងបាញ់ស្វាឬកំចាត់ស្វាចេញពីប្រាសាទអង្គរវត្តនេះមជ្ឈដ្ឋានខាងក្រៅបានបង្ហោះរូបភាពនិងវីដេអូជាច្រើននៅក្នុងបណ្ដាញសង្គមធ្វើឲ្យអន្តរជាតិភ្ញាក់ផ្អើលមានការរិៈគន់ពីការបាញ់សត្វព្រៃឬចាប់យកនៅក្នុងបរិវេណអង្គរ៕
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)