ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ស្លាប់២នាក់ និងរបួសធ្ងន់៤នាក់

2018-09-23

ខេត្តប្រាជីនបូរី .ប្រទេសថៃ   តាមប្រភបព័ត៌មានពីបណ្ដាញសង្គម facbook បានបញ្ចាក់ថាមានរថយន្តផ្ទុះកង់ក្រឡាប់ បង្កឲ្យពលករខ្មែរ២នាក់បានស្លាប់និងរបួសធ្ងន់៤នាក់ កាលពី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង៥ល្ងាចនៅស្រុកកាប៊ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ។

យោងតាមសមត្ថកិច្ចកម្ពុជាដែលស្រង់ប្រភពសមត្ថកិច្ចថៃឲ្យដឹងថា ពលករខ្មែរដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរងរបួស ១- ឈ្មោះ ម៉ៅ ម៉ូលីកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាម  ២.ឈ្មោះ ដុក លីដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  ៣ អ្នករងរបួស.ឈ្មោះកេត គន្ធា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញរបួសបាក់ចង្កេះ៤ .ឈ្មោះ សុង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប របួសភ្នែកឆ្វេង។

៥- ឈ្មោះជាស៊ុយលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក  ស្រុកពួក ខេត្តសៀមរាប របួសជើង ។

៦ .ឈ្មោះ រឹទ្ធ សុលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមណ្ឌល ឃុំស្វាយដង្គុម ក្រុងខេត្តសៀមរាប របួសក្បាល។

            សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ពលករខ្មែរចំនួន៦នាក់ ធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទៅទិញឥវ៉ាន់ នៅទីក្រុងបាងកក លុះបើកមកដល់ចំណុចកើតហេតុ រថយន្តផ្ទុះកង់បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ។

ក្រោយពេលសមត្ថកិច្ចថៃទៅដល់កន្លងកើតហេតុនិងជួយយកមនុស្សចេញពីរថយន្ត ប៉ុន្តែគួរឲ្យសោកស្តាយ ពលករខ្មែរបានស្លាប់២នាក់ទៅហើយ និង៤នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចំណែកអ្នកស្លាប់ ត្រូវបានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ រៀបចំបែបបទបញ្ជូន មកប្រទេសកម្ពុជា វិញ តាមច្រកអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

42340620_334096180486976_9034852105323544576_n  42374700_334096263820301_441825965799112704_n

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់? អានបន្ត...

(2020-10-22)


សម្ដេចតេជោអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ អានបន្ត...

(2020-10-21)


ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្រ្តីក្រោមឳវាទអមដំណើរដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អានបន្ត...

(2020-10-18)


ជំនន់ទឹកភ្លៀងត្រូវបានជនលិចផ្ទះពលរដ្ឋ៤ឃុំ ក្នុងស្រុកសំពៅលូន អាជ្ញាធរជួយរំដោះ អានបន្ត...

(2020-10-10)


លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំបង្ក្រាបជនបំផ្លាញទ្រព្យអ្នកដទៃ អានបន្ត...

(2020-10-09)


ប្រវត្តិនាំឲ្យកើតអង្គកឋិនទាន អានបន្ត...

(2020-10-04)


ការបែកធ្លាយលោកម៉ែន រីម អធិការស្រុកសំឡូត បានកាន់តំណែងថ្មីៗសើមៗបានឃុបឃិតជាមួយឈ្មួញលក់គ្រឿងញៀន អានបន្ត...

(2020-09-28)


ទំនាស់ដីធ្លីលោកកូប សាឡេះ ជាមួយអ្នកស្រីទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ខ្មែរឥស្លាមដោះស្រ័យមិនទាន់ចប់នៅឡើយ អានបន្ត...

(2020-09-24)


មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)