ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ

2020-07-26

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា  នៅថ្ងៃនេះមាន  ពលរដ្ឋ១៦គ្រួសាររស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបរបកាលពីថ្ងៃអង្គារ៏ ទី២១ ខែកក្កដា ឆ្នាំ២០២០ថា ទីតាំងពលរដ្ឋដាំចំការនៅឆ្ងាយពីទីស្នាក់ការបរិស្ថាន ដោយឡែកចំការនៅជិតបរិស្ថានទើបនិងដាំថ្មីៗបរិស្ថានមិនកាប់បំផ្លាញទេ បែរមកកាប់បំផ្លាញចំការពួកគាត់១៦គ្រួសារទៅវិញ។  មន្រ្ដីបរិស្ថានមួយក្រុមមានគ្នាប្រមាណជាង៤០នាក់បានមកកាប់បំផ្លាញដំណាំស្វាយចន្ទី និងដំណាំកៅស៊ូ របស់ពួកគាត់ចោលអស់ចំនួន ៦៤ ហិតានៅតំបន់៤៤ ចំនុចដីរអិល បច្ចុប្បន្នគេហៅអូរបុស្សវែង ក្បែរចំនុចត្រាចឆេះ និងចំនុចជាំស្មាច់ ជាប់ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន់ ដោយគ្មានបញ្ជាក់ប្រាប់ហេតុផលដល់ពួកគាត់ឡើយ។

              ពលរដ្ឋម្ចាស់ចំការបានរៀបរបទាំងយំសោកស្តាយដំណាំចន្ទី ដំណាំកៅស៊ូ ដែលដាំដុះជាង៥ឆ្នាំមកហើយនោះឥឡូវត្រូវបានបំផ្លាញក្រោមស្នាដៃមន្រ្តីបរិស្ថានមានទីស្នាក់ការ៤៤,ស្នាក់ការអូរដៃជ្រៃ,ស្នាក់ការតាព្រហ្ម,ស្នាក់ការព្រៃឡង់ ជាហេតុធ្វើឲ្យពលរដ្ឋផ្ទុះកំហឹង្សតវ៉ាតបតដល់ក្រុមមន្រ្ដីបរិស្ថានទាំងនោះ ដោយការសោកស្ដាយផលដំណាំដែលខំដាំ។និងនិយាយថា ការកាប់ទន្រ្ទានព្រៃឈើថ្មីម្ដេចមិនទៅហាមឃាត់ផងទៅ បែរជាមកបំផ្លាញផលដំណាំដែលបានផលហើ្យនោះទៅវិញ។

              ដើមស្វាយចន្ទី និងដើមកៅស៊ូជិតបានផលហើ្យនោះត្រូវបានក្រុមបរិស្ថានកាប់ចោលអស់រលើងច្រើនលើកច្រើនសារណាស់មកហើ្យ ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់និងជំពាក់បំណុលធានាគារដោយសារការកាប់បំផ្លាញនេះ។មិនតែប៉ុណ្ណោះមន្រ្តីបរិស្ថានបានចាប់ស្ដី្រម្នាក់ដោយយកកាំភ្លើងភ្ជង់ និងសង្កត់កដោយជង្គង់ ហើយបញ្ជូនទៅស្នាក់ការបរិស្ថានអូរដៃជ្រៃដើម្បីសួរនាំធ្វើរបាយការណ៍និងធ្វើកិច្ចសន្យារួចដោះលែងឲ្យមកផ្ទះវិញ។

              ពាក់ព័ន្ធបញ្ហាខាងលើលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនបានឆ្លើយតបទេថាជាយ៉ាងណានៅឡើយពីដំណឹងទាំងនេះ ។

               ទោះយ៉ាងណាពលរដ្ឋបានដាំដើមស្វាយចន្ទីនិងដើមកៅស៊ូបានបួន ប្រាំឆ្នាំមកហើ្យ ត្រូវបានបំផ្លាញផលដំណាំពលរដ្ឋ ហាក់បីឃ្លាតពីអនុសាសន៏សម្ដេចតេជោធ្លាប់មានប្រសាសន៏កាលកន្លងមកថា បើពលរដ្ឋបានដាំដុះហើ្យនោះទុកជូនពួកគាត់ទៅ កុំទៅបំផ្លាញដំណាំពួកគាត់។

       តែទោះជាយ៉ាងណាលោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្ត គួរតែមានការទប់ស្កាត់កាលពីដំបូងមិនឲ្យបទល្មើសកាប់រានទន្ទ្រានព្រៃនៅតំបន់ដែនដែលលោកគ្រប់គ្រងនោះឲ្យបានគង់វង្ស តែអ្វីដែលលោកប្រធានមន្ទីរបរិស្ថានបានបញ្ជាឲ្យកូនចៅទៅកាប់ផលដំណាំពលរដ្ឋនោះវាហាក់បីមានរឿងផ្ទុះកំហឹង្សតវ៉ាពីពលរដ្ឋកាន់ខ្លាំងឡើងមានរឿងឥតឈប់ឈរ។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់? អានបន្ត...

(2020-10-22)


សម្ដេចតេជោអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ អានបន្ត...

(2020-10-21)


ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្រ្តីក្រោមឳវាទអមដំណើរដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អានបន្ត...

(2020-10-18)


ជំនន់ទឹកភ្លៀងត្រូវបានជនលិចផ្ទះពលរដ្ឋ៤ឃុំ ក្នុងស្រុកសំពៅលូន អាជ្ញាធរជួយរំដោះ អានបន្ត...

(2020-10-10)


លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំបង្ក្រាបជនបំផ្លាញទ្រព្យអ្នកដទៃ អានបន្ត...

(2020-10-09)


ប្រវត្តិនាំឲ្យកើតអង្គកឋិនទាន អានបន្ត...

(2020-10-04)


ការបែកធ្លាយលោកម៉ែន រីម អធិការស្រុកសំឡូត បានកាន់តំណែងថ្មីៗសើមៗបានឃុបឃិតជាមួយឈ្មួញលក់គ្រឿងញៀន អានបន្ត...

(2020-09-28)


ទំនាស់ដីធ្លីលោកកូប សាឡេះ ជាមួយអ្នកស្រីទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ខ្មែរឥស្លាមដោះស្រ័យមិនទាន់ចប់នៅឡើយ អានបន្ត...

(2020-09-24)


មន្រ្តីយោធាឈ្មោះ ប្រាក់ សុផល នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) អានបន្ត...

(2020-09-19)


ការសាងសងផ្ទះនៅលើដីចំណីផ្លូវស្រុកបវេលនៅតែបន្តម្ចាស់ផ្ទះថាជំនាញយកលុយពួកគាត់ អានបន្ត...

(2020-09-08)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម អំពាវនាវរកយុត្តិធម៏ទំនាស់ដីធ្លីដែលមានប្លង់ដីកាន់ក្នុងដៃតាំងពីឆ្នាំ១៩៩៣ អានបន្ត...

(2020-09-06)


លោក តាន់ ម៉េងឆាង ច្រានចោលព័ត៏មានដែលចោទប្រកាន់លោក អានបន្ត...

(2020-09-03)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាម ទាល់គំនិតក្នុងក្ដីក្ដាំផ្លូវច្បាប់រឿងវិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ អានបន្ត...

(2020-09-03)


សារសម្លេងពលរដ្ឋរងគ្រោះព្រោះគ្រឿងញៀនដង្ហោយស្នើសុំឲ្យក្រសួងយុត្តិធម៏រកភាពស្អាតស្អុំជូនពួកគាត់ អានបន្ត...

(2020-08-30)


សម្តេច ក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផលដែលសម្រេចបានក្នុងស្រុកបាណន់ អានបន្ត...

(2020-08-24)