ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ

2020-07-19

ខេត្តសៀមរាប ឥទ្ធិពលកម្ពូជា តាមសម្ដីលោកម៉ុយ មានមេភូមិកំបោអរប្រាប់ឥទ្ធិពលកម្ពុជា កាលពីថ្ងៃសៅរ៏ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងថា ដីព្រៃខាងក្រោយផ្ទះលោកមានចំងាយប្រមាណមួយពាន់ម៉ែត្រ ជាដីទុកបំរុងគ្រោងធ្វើសហគមន៏ភូមិ តែត្រូវបានលោកជឹម មិនា លោកជឹម មនោផៃ យកគ្រឿងចក្រមានត្រាកទ័រមកភ្ជួរដីនៅទីនោះដោយភាគីខាងដីថាដីនោះមានប្លង់ក្នុងឆ្នាំ១៩៩៨។ក្នុងអាណត្តិមេឃុំនូហាយ

            លោកម៉ុយ មានមេភូមិកំបោអរ រស់នៅភូមិកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ធ្លាប់ធ្វើមេភូមិក្នុងឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០២០ លោកថា ដីនៅទីនោះកាលនិស្សិតចុះមកវាសវែងក្នុងឆ្នាំ២០១៣ និស្សិតមិនបានវាសវែងឲ្យលោកជឹម មិនា លោកជឹមនោផៃទេ។

            លោកបន្ដថា ប្លង់ដីរួមទាំង៥នាក់មាន១២ហិតា ១.មានឈ្មោះ ម៉ឹង លាន់មានផ្ទៃដី៤៥៧៨៨ម៉ែត្រការ៉េ, ២.មានឈ្មោះជឹម មនោផៃមានផ្ទៃដី៣៣៥៨៦ម៉ែត្រការ៉េ, ៣. ឈ្មោះ វិចិត្រ ពៅ មានផ្ទៃដី៥០១៦៣ម៉ែត្រការ៉េ,  ៤.វិចិត្រ ពៅមានផ្ទៃដី៧៣២៦ម៉ែត្រការ៉េ ៥. ឈ្មោះយ៉ាង ផុន មានផ្ទៃដី២១១៣០ម៉ែត្រការ៉េ  ផ្ទៃដីមានឈ្មោះទាំងនេះនិស្សិតបានចុះវាសវែងក្នុងឆ្នាំ២០១៣។

            លោកជឹម មិនា បានប្រាប់ឥទ្ធិពលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ថា ផ្ទៃដីរបស់លោកមាន១២ហិតា ស្មើ(៨០០ម៉ ១៥០ម៉)មានប្លង់ក្នុងឆ្នាំ១៩៩៨ បានអាស្រ័យផលពីម្ដាយឪពុករបស់លោកតមក លោកថាមេភូមិបានលួចលក់ដីនៅក្បែរនោះអស់ទើបមករករឿងគ្រួសារលោក។

            លោកជឹម មិនាបន្តថា លោកបានទំនាក់ទំនងទៅលោកមេឃុំ លោកមេព្រៃ លោកអភិបាលស្រុករួចរាល់អស់ហើ្យ ទើបលោកចុះធ្វើការភ្ជួរដីនៅទីនោះ លោកថាមានឯកសារបង្ហាញជូនអ្នករាល់គ្នាឲ្យឃើញផងដែរ មិនមែនគ្មានអ្វីសំអាងនោះទេ។លោកបានចោទមេភូមិកំបោអរ ថាបានរាយការណ៏ដល់ថ្នាក់លើសុទ្ធតែដីព្រៃ។

            លោកគង់ ផល្លាមេឃុំខ្វាវបានប្រាប់ឥទ្ធិពលកម្ពុជា កាលពីថ្ងៃសៅរ៏ ទី១៨ ខែកក្កដា ឆ្នាំ២០២០ តាមរយៈទូរស័ព្ទថា ផ្ទៃដីនៅទីនោះកំពុងមានទំនាស់មិនអនុញ្ញាតឲ្យបុគ្គលណាចូលមកទន្រ្ទានបំពានយកបានទេរងចាំគណៈកម្មការដោះស្រ័យ លោកថា កម្លាំងលោកនិងចុះទៅទីនោះដើម្បីឃាត់គ្រឿងចក្រដែលបានបំពាន សម្លេងលោកមេឃុំបានជាប់និងវីដេអូនេះ។

            លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មិនបានអត្ថាធិប្បាយទេពីបញ្ហានេះព្រោះលោកគ្រាន់តែឮថាអ្នកកាសែត។

            លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ប្រាប់ថា មិនអត់អោនឲ្យទេបុគ្គលណាបំពានដីព្រៃលោកនិងចាត់ការតាមផ្លូវច្បាប់រដ្ឋបាល លោកសង្ឈឹមថាលោកជឹម មិនា,លោកជឹម មនោផៃ និងមិនបំពានច្បាប់ជាលើកទីពីរនោះទេ។

            ទោះយ៉ាងណាលោកម៉ុយ មានមេភូមិកំបោអរ មានបំណងល្អទុកព្រៃនោះជាសម្បត្តិរួមដីព្រៃសហគមន៏ភូមិសម្រាប់ជំរកសត្វនៅសេសសលចុងក្រោយ។

            លោកគង់ ធា ប្រធានបរិស្ថានបឹងពែរ មិនអាចសុំការទាក់ទងបានទេពីបញ្ហានេះ។

            ចំណែកលោក សូរ ផល្លានាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុក៤ស្រុក មិនមានតម្រុយណាទាក់ទងបានទេទទួលតែដំណឹងសូន្យ។!!នៅមាន(ត)

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



លោកផាត់ សុផារី អធិការរងស្រុកឯកភ្នំ,លោកមាស ណារ៉ុងនាយប្រឆាំងគ្រឿងញៀន នាំគ្នាជំរិតយកលុយបទល្មើសគ្រឿងញៀនរួចដោះលែង អានបន្ត...

(2020-07-27)


ពលរដ្ឋមានប្រមាណ១៦គ្រួសារមិនពេញចិត្តមន្ទីរបរិស្ថានខេត្តកំពង់ធំទៅបំផ្លាញដើមស្វាយចន្ទីនិងដើមកៅស៊ូចោលក្រោមលេះ អានបន្ត...

(2020-07-26)


ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ អានបន្ត...

(2020-07-24)


ដើមស្វាយចន្ទីដើមកៅស៊ូរបស់ពលរដ្ឋត្រូវបានបំផ្លាញក្រោមស្នាដៃមន្ទីរបរិស្ថានខេត្តកំពង់ធំ អានបន្ត...

(2020-07-22)


ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃភូមិកំបោអរមានប្រមាណ១៧ហិតាមានទំនាស់ព្រោះចែកគ្នាមិនត្រូវ អានបន្ត...

(2020-07-19)


ទីតាំងកាយយកអាចម៏ដីរបស់លោកហ៊ុល សេង ហាប់ គ្មានច្បាប់ពីរ៉ែថាមពលខេត្ត អានបន្ត...

(2020-07-15)


លោកវរសេនីយ៍ឯក យី សំអូន រងការរិៈគន់ប្រើហឹង្សាវ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលភ្នំសន្ទុក អានបន្ត...

(2020-07-11)


ក្របីបីក្បាលត្រូវបានបាត់ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន អានបន្ត...

(2020-07-11)


លោកយ៉ុងសម្បត្តិមេប៉ុស្តិ៍ច្រករបៀងស្វាយចេកបានលើកឡើងពីគោលដៅការពារទប់ស្កាត់ពលរដ្ឋឆ្លងដែន អានបន្ត...

(2020-07-02)


មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់ កង់ ម៉ូតូ របស់ម្ចាស់ផ្សារ អានបន្ត...

(2020-06-25)


មន្រ្តីសហគមន៍បឹងពាំរាំងរងការចោទពីលោកស៊ីម ឈីវឈានពិសិដ្ឋ ព្រោះតែការពារបឹងធម្មជាតិ អានបន្ត...

(2020-06-24)


ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង អានបន្ត...

(2020-06-20)


ក្រុមហ៊ុនយីតាក់គ្រុប ចែកជីជូនអ្នកស្រុកប្រាសាទបាគងក្រោមការដឹងនាំលោកសូរ ប្លាតុងអភិបាលស្រុក អានបន្ត...

(2020-06-19)


សមិទ្ធផលក្នុងឃុំមានជ័យមានការអភិវឌ្ឃន៏ផ្លូវក្នុងមូលដ្ឋានសម្រាប់ពលរដ្ឋទូទៅ អានបន្ត...

(2020-06-17)


ច្រកទ្វារអន្តរជាតិដូងបើកឲ្យដឹកទំនិញគ្មានការទប់ស្កាត់ពីមេច្រក អានបន្ត...

(2020-06-15)