ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ

2019-09-03

 

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា ប្រជាពលរដ្ឋទាំង៤៣គ្រូសារដែលរងគ្រោះដោយសារការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុនលី អ៊ុំអេងស្ថិតនៅក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងដាក់ពាក្យប្ដឹងតវ៉ាទៅសាលាខេត្តសៀមរាប។

            បើទោះបីជាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋទាំង៤៣គ្រួសារជាមួយក្រុមហ៊ុនលី អ៊ុំអេងបានអូសបន្លាយអស់ជាង១០ឆ្នាំក្ដីហើយការតវ៉ាបានផ្ទុះឡើងជាហូរហែរមានពាក្យប្ដឹងជាច្រើនក៏ដោយក៏នៅតែគ្មានដំណោះស្រាយជូនប្រជាពលរដ្ឋដែរ។

            លើកនេះជាលើកទី១១ហើយដែលក្រុមប្រជាពលរដ្ឋត្រូវធ្វើការប្ដឹងតវ៉ាទាមទាររកដំណោះស្រាយ បើគិតពីរយៈពេលទំនាស់ដ៏រាំរៃយូរអង្វែងនេះតាំងតែពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមសូរ ភិរិន្ទ រហូតដល់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមឃឹម ប៊ុនសុង បានអូសមកដល់បច្ចុប្បន្ននេះដល់អភិបាលទីបីហើយគឺឯកឧត្តមអភិបាលខេត្ត ឯកឧត្តមទៀ សីហា ដូចនេះសង្ឈឹមថា ឯកឧត្តមអភិបាលទីបីនឹងមានឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ។

            សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង៤៣គ្រួសារនោះមានបីក្រុមគឺ ទី១.ប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមហើយមិនដែលបានលក់ឲ្យក្រុមហ៊ុនលី អ៊ុំអេងសូម្បីតែ១ម៉ែត្រឡើយ។ ទី២.ប្រជាពលរដ្ឋម្ចាស់ដីទីពីរដែលបានទិញពីម្ចាស់ដើមក៏មិនបានលក់ទៅឲ្យដែរ។ ទី៣.ប្រជាពលរដ្ឋម្ចាស់ដីដើមដែលបានលក់ឲ្យក្រុមហ៊ុនមួយចំនួននៅសល់ផ្ទៃដីមួយចំនួនទៀតដែលមិនទាន់បានលក់ឲ្យក្រុមហ៊ុនលី អ៊ុំអេងនោះទេ។

            ដូចនេះសូមបញ្ជាក់ហើយបញ្ជាក់ទៀតទៅលោកអ្នកសារព័ត៌មានក្ដី អាជ្ញាធរមានសមត្ថកិច្ចក្ដី សាធារណៈជនទាំងអស់ឲ្យបានយល់ច្បាស់ក្នុងរឿងនេះថា ក្រុមហ៊ុនតែងតែចោទប្រកាន់ថា ប្រជាពលរដ្ឋបានលក់ឲ្យគាត់អស់ហើយ នៅតែតាមទារយកទៅវិញ ហើយថែមទាំងយកភស្ថុតាងឈ្មោះទាំងអស់នោះមក(live video)ថា ប្រជាពលរដ្ឋជាអ្នកខូចខិលទៅវិញ ពិសេសមានឈ្មោះដូចជា ទេស ជឿន,ឡី សាម៉េត,ឡី ទាវជាដើម។

         តាមពិតដីគាត់ទាំងអស់ គាត់លក់តែមួយចំណែកទេ ហើយពួកគាត់ទាមទារគឺទាមទារតែចំណែកដីដែលនៅសល់មិនទាន់បានលក់។មានរូបភាពជាក់ស្ដែងកាលពីឆ្នាំ២០០៧និងឆ្នាំ២០០៨ ដែលជាសកម្មភាពក្រុមហ៊ុនទៅឈូសឆាយបំផ្លាញផ្ទះសំបែងនិងស្រែចំការដំណាំរបស់ប្រជាពលរដ្ឋ។

         អាជ្ញាធរគ្រប់ជាន់ថ្នាក់បានជួយដោះស្រាយប្រជាពលរដ្ឋទាំង៤៣គ្រួសារពីក្រុមហ៊ុនលី អ៊ុំអេងប្រគល់ជូនពួកគាត់វិញបន្ទាប់ពីបានត្រួតពិនិត្យនៅខ្លឹមសារឯកសារពាក់ព័ន្ធច្បាស់លាស់ដែលមាននោះហើយលើកនេះក៏ជាលើកទី១១ហើយដែរដែលអាជ្ញាធរចេញមុខជួយជ្រោមជ្រែងសូមមើលរូបភាពពីមុន!!សូមអានត

 

 

 

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)


មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជាចង្អុលឲ្យចុះបង្រ្កាបក្រុមហ៊ុនរ័ត្នសម្បត្តិនៅស្រុកសំឡូត អានបន្ត...

(2019-09-03)


ពលរដ្ឋ៤៣គ្រួសារតវ៉ាដីធ្លីកេរ្ដ៏តំណែលដ៏យូរលង់មកហើយមិនទាន់បានសម្រាច អានបន្ត...

(2019-09-01)


លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបណ្ដោយឲ្យឈ្មួញឈើឈ្មោះឧត្តមហៅ(ដំ)រួចខ្លួនទេបន្ទាប់ពីបានដឹង អានបន្ត...

(2019-08-29)


លិខិតលោកសូរស៊ុនអភិបាលស្រុកបន្ទាយស្រីចាស់មិនអាចបញ្ឈប់ក្រុមហ៊ុនលី អ៊ុំអេងមករំលោភយកដីពលរដ្ឋ៤៣គ្រួសារ អានបន្ត...

(2019-08-28)


ជម្លោះដីពលរដ្ឋ៤៣គ្រួសារឈានដល់ការទាមទាឲ្យក្រុមហ៊ុនលី អ៊ុំអេងយកឯកសារគល់បញ្ជីក្បាលដីពិតមកដោះស្រាយ អានបន្ត...

(2019-08-27)


ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត អានបន្ត...

(2019-08-26)


ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាដីធ្លីជាមួយលោកជំទាវលីអ៊ុំអេង,លីអ៊ុំឆៃច្រើនឆ្នាំ អានបន្ត...

(2019-08-24)


បទល្មើសនេសាទកើតឡើងក្នុងស្រុកបាកាណអាជ្ញាធរពាក់ព័ន្ធមិនបង្រ្កាប អានបន្ត...

(2019-08-22)


លោកឧត្តមសេនីយ៏ត្រីម៉ក់ធារ៉ាស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងសហការណ៏ចុះបង្រាបឧបករណ៏នេសាទខុសច្បាប់ អានបន្ត...

(2019-08-22)


បទល្មើសនេសាទត្រូវបានបង្រ្កាបក្រោមកិច្ចសហការណ៏កម្លាំងខេត្តសៀមរាប អានបន្ត...

(2019-08-22)


លោកឡុង រដ្ឋារក្សអភិបាលស្រុកអង្គរធំថាផ្លូវមួយខ្សែចំណាយថវិការជាតិកសាង អានបន្ត...

(2019-08-08)