ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលរដ្ឋ៤៣គ្រួសារស្នើសុំឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយបង្ហាញឯកសារបញ្ជាក់ក្បាលដីពិត

2019-08-26

ខេត្តសៀមរាប ឥទ្ធិពលកម្ពុជា យោងតាមឯកសាររបស់ប្រជាពលរដ្ឋមានប្រមាណ៤៣គ្រួសាររស់នៅភូមិសាលាក្រវ៉ាន ភូមិរំចេក ភូមិរវាងតាទំ ឃុំរំចេក ស្រុកបន្ទាយស្រី ចង់ឲ្យក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុមលីអ៊ុំឆាយ យកឯកសារមកសាលាស្រុកបន្ទាយស្រី ដើម្បីផ្ទាងផ្ទាត់ថាតើរវាងពលរដ្ឋ៤៣គ្រួសារមួយណាមានបង្កាន់ដៃកាន់កាប់ដីធ្លីពិតប្រាកដនៅលើដីនោះ។

         ពលរដ្ឋមាន៤៣គ្រួសារបានកើតក្ដីមិនសុខចិត្តដោយសារវិវាទដីធ្លីជាមួយក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយច្រើនឆ្នាំណាស់មកហើយ អាជ្ញាធរពាក់ព័ន្ធមានស្ថាបនគ្រប់ក្រសួងបានគូសបញ្ជាក់ឲ្យពួកគេប្រើប្រាស់ដីធ្លីនោះតាំងពីឆ្នាំ២០១៣មកម្លេះ តែក្រុមហ៊ុននេះហាក់មិនអើពើក្នុងការអនុវត្តច្បាប់បន្តិចណាសោះតែងបំពាន ហើយអាជ្ញាធរហាក់ទុកឲ្យរឿងនេះអូសបន្លាយជម្លោះដីធ្លីដ៏រាំរៃពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការដោះសារឲ្យរួចស្រឡះនោះទេយកលេះរួចខ្លួន ហើយតែងធ្វើការផ្លាស់ប្តូរលោកអភិបាលស្រុកជាញ្ញឹកញាប់។

         ពលរដ្ឋ៤៣គ្រួសារថា បើក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយមានឯកសារពិតប្រាកដមែននោះសូមកុំខ្លាចពលរដ្ឋតវ៉ាក្ដី បើមានឯកសារមែនពលរដ្ឋទាំង៤៣គ្រួសារសុខចិត្តប្រគល់ដីនៅទីនោះជូនក្រុមហ៊ុនហើយលែងរវល់ពាក់ព័ន្ធតវ៉ាទៀត។

         ពលរដ្ឋទាំងនេះថា ឯកសារមានរៀងៗខ្លួនថាតើឯកសារមួយណាពិត ឯកសារមួយណាក្លែងក្លាយសូមយកមកបង្ហាញនៅសាលាស្រុកបន្ទាយស្រីក៏បាន ទៅបង្ហាញនៅសាលាខេត្តសៀមរាបក៏បានឬចង់ទៅក្រសួងរៀបចំដែនដីនគររូបនីយ៏កម្មក៏បានពលរដ្ឋតាមទៅទាំងអស់។

         ពលរដ្ឋថា បើអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការឲ្យបានឆាប់ពីបញ្ហាជម្លោះដីធ្លីនេះទេ ពលរដ្ឋដែលមានដីនៅក្នុងប្រព័ន្ធហ៊ុំព័ទ្ធពីក្រុមហ៊ុនលី អ៊ុំអេង ក្រុមហ៊ុនលី អ៊ុំឆាយនេះនិងបន្តរហូតលុះត្រារដ្ឋអំណាចរកយុត្តិធម៏ជូនពួកគាត់ ចំណែកដីដែលបានលក់ទៅឲ្យលីអ៊ុំអេងនៅក្នុងម្លុកលីអ៊ុំឆាយមិនមែនកន្លែងដែលពលរដ្ឋតវ៉ានោះទេ ចំណែកក្រុមហ៊ុនបានលួចជីកនៅពេលយប់។សូមរងចាំតាមដាននៅលេខក្រោយពីការផ្សាយ

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



barbie Island Princess Greek Audio អានបន្ត...

(2019-11-16)


លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រឆាំងលក្ខណៈសម្បត្តិ ភូមិ ឃុំមានសុវត្ថិភាព៩ចំណុច អានបន្ត...

(2019-11-13)


មន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ស្រុកសំឡូត អានបន្ត...

(2019-11-09)


លោកឧត្តមសេនីយ៏ត្រី ម៉ក់ ធារ៉ា ស្នងការរងបញ្ជាឲ្យលោកវរៈសេនីយ៏ទោ ទោ ម៉េងសំណាងនាយរងចុះបង្រ្កាបបទល្មើសព្រៃឈើ អានបន្ត...

(2019-10-26)


ក្រុមគ្រួសារលោកម៉ោញអំត្រូវបានប្ដីលោកជំទាវលីអ៊ុំអេងវៃធ្វើបាបក្រោមការចោទប្រកាន់ពីការទាមទាយកដី អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរាចុះអនុវត្តច្បាប់លើដងផ្លូវជាតិលេខ៦ថាការសង់តូបលក់ដូរចិញ្ចើមផ្លូវប៉ះពាល់ដល់បេតិកភ័ណ្ឌជាតិ អានបន្ត...

(2019-10-24)


អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តមិនគួរមើលរំលងលោក ឃន់ សុខន ធ្វើរបងគ្រឹះព័ន្ធជុំវិញទួលប្រាសាទត្រពាំងហែផ្កា អានបន្ត...

(2019-10-24)


ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ អានបន្ត...

(2019-10-05)


លោក គី វីរិន្ទ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប ឆ្លើយតបការរិះគន់ផ្លូវខូចក្នុងក្រុងសៀមរាប អានបន្ត...

(2019-10-04)


អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុកនៅទីលានជល់ដំរី ក្នុងខែវិច្ឆិកាខាងមុខ អានបន្ត...

(2019-10-03)


គំនូជីវចរ អានបន្ត...

(2019-10-03)


មេបញ្ជាការប៉េអឹមស្រុកសំឡូតយកមេសោរថយន្តចាក់មេបញ្ជាការរងឲ្យត្រូវរបួសត្រង់មុខ អានបន្ត...

(2019-09-18)


Bizarre animal appearances អានបន្ត...

(2019-09-15)


អាជ្ញាធរស្រុកបន្ទាយស្រីហាក់ដាក់គំនាបពលរដ្ឋ៤៣គ្រួសារលំអៀងទៅរកក្រុមហ៊ុនលី អ៊ុំអេង អានបន្ត...

(2019-09-15)


ពលរដ្ឋ៤៣គ្រួសារនៅតែបន្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់រកដំណោះស្រាយទំនាស់ដីធ្លីពីក្រុមហ៊ុនលី អ៊ុំអេងដដែលៗ អានបន្ត...

(2019-09-03)