ទំនាក់ទំនងតាមលេខទូរស័ព្ទ : (+855)12 244 599 / (+855)88 422 0786

ឥទ្ធិពលកម្ពុជា ជាប្រភពព័ត៌មានទាន់ហេតុការណ៍គ្រប់ទីកន្លែង។

ព័ត៌មានថ្មីៗ:

មិនថ្លៃដូចដែលលោកអ្នកគិត ឥទ្ធិពលកម្ពុជា នាំផលិតផលរបស់ លោកអ្នកទៅគ្រប់ទិសទីនៃ ព្រះរាជាណាចក្រកម្ពុជា

ពលរដ្ន៦ភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ ស្រុកស្ទោង

2020-06-20

ខេត្តកំពង់ធំ ឥទ្ធិពលកម្ពុជា ពលរដ្ន៦ភូមិក្នុងឃុំបីនៅស្រុកកំពង់ស្វាយនិងស្រុកស្ទោង មានទំនាស់ដីធ្លីជាមួយអភិបាលស្រុក ទើបស្វែងរកកិច្ចអន្តរាគមន៏ពីថ្នាក់ដឹកនាំ ពលរដ្ឋថាដីធ្លីមានទំនាស់នោះនៅចំនុចខាងលិច ត្រពាំងការ៉ែង , ចំនុចខ្មោចកាហូន , ចំនុចអណ្ដូងតាសេក និងតំបន់ទួលតាអ៊ុ ។ពលរដ្ឋថា លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ សំឡុតគំរាមគំហែងពួកគាត់។

ពលរដ្ឋថា ការសំឡុតគំរាមគំហែងនេះ គឺចង់ទុកដីធ្លីនៅទីនោះឲ្យទៅ លោក ស៊ាន ឆេងកូ មេឈ្មួញដី និងលោក ភិន សំអ៊ុន អតីតៈមេឃុំដំរីស្លាប់ ពួកគាត់បន្តថា ទោះបីឲ្យដីក៏គេយក មិនឲ្យដីក៏គេយកដែរ។និងសង្ខើញដាក់យ៉ាងដាច់អហំការថា ត្រូវតែយក។

          ពលរដ្ឋបន្តថា ចំនួនប្រាំបីគ្រួសារនៅក្នុងភូមិ វល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ បានទទួលលុយ៥គ្រួសារ ក្នុង១ហិចតា ៧០ម៉ឺនរៀល ខ្លះ៨០ម៉ឺនរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយនោះទេ។ ពលរដ្ឋក្នុងភូមិ សំរ៉ង ឃុំព្រះដំរី  ស្រុកស្ទោង បានទទួលលុយ៩គ្រួសារក្នុង១ហិចតា ២លានរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយ នោះទេ ។ពលរដ្ឋក្នុងភូមិបទុមកើត ភូមិបទុមលិច ភូមិកន្ដើប ឃុំរុងរឿង ស្រុកស្ទោង បានទទួលលុយ២៧គ្រួសារ ក្នុង១ហិចតា ៧០ម៉ឺនរៀល ខ្លះ៨០ម៉ឺនរៀល ខ្លះទៀត៩០ម៉ឺនរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយនោះទេ ។ពលរដ្ឋក្នុងភូមិរលួស ឃុំព្រះដំរី ស្រុកស្ទោង បានទទួលលុយ៣គ្រួសារ ក្នុង១ហិចតា ២លានរៀល និង១គ្រួសារទៀត មិនព្រមទទួលលុយនោះទេ។

          ពលរដ្ឋបានលើកឡើងពីការប្រើប្រាស់ដីថា  បានបង្កបង្កើនផលតាំងពីឆ្នាំ១៩៧៩ប្រភេទដីព្រៃ។ដល់ឆ្នាំ២០០៧លិចមុខមនុស្ស៣នាក់ គឺលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ លោក ភិនសំអ៊ុន អតីតៈមេឃុំដំរីស្លាប់ និងលោក ស៊ាន ឆេងកូ  មកគំរាមគំហែងពួកគាត់ ហើ្យបានបង្ខិតបង្ខំឲ្យលក់ដីក្នុងតំលៃថោក។ ដល់ឆ្នាំ២០១៥ កើតរឿងមួយលើក ដល់ឆ្នាំ២០១៩ ស្រាបតែ អ្នកទាំងនោះ យកធ្វើជាកម្មសិទ្ធិផ្តាច់មុខ។

          ពលរដ្ឋបន្ដថា ពួកគាត់ទាំងអស់គ្នាដែលបានទទួលលុយទាំងការភ័យខ្លាចដោយការសំឡុតគំរាមគំហែងពីអ្នកមានអំណាចនិងឈ្មួញដីខាងលើនេះសុខចិត្តប្រគល់លុយអោយវិញ ហើយសុំអោយប្រគល់ដីមកអោយពលរដ្នវិញ ចំណែកអ្នកមិនបានទទួលលុយចំនួន៨គ្រួសារក៏សុំអោយប្រគល់ដីអោយពួកកាតវិញផង។ ពលរដ្នខ្លះទៀតថាពួកគាត់បានកាត់ដីអោយគេពាក់កណ្ដាលទើបគេព្រមបញ្ចប់ជម្លោះ ចំណែកដីដែលនៅសល់ស្នើសុំអោយអាជ្ញាធរធ្វើប័ណ្ណសំគាល់ក្បាលដីឬធ្វើប្លង់កម្មសិទ្ធិអោយតែគេមិនឃើញធ្វើអោយនោះទេ រហូតមកដល់បច្ចុប្បនុ្ន។

          តាមប្រភពបានឲ្យដឹងថា ដីនៅចំនុចខាងលើនេះក្នុង១ហិតាមានតំលៃ៤០០០ដុល្លារ និងចំនុចខ្លះ៥០០០ដុល្លារ

          លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា ពួកគាត់រំលោភយកដីគេ ម្ចាស់គេមកយកដីគេវិញ អាជ្ញាធរសម្របសម្រួលអោយម្ចាស់ដីយកសំណង តែប៉ុណ្ណោះ មិនមែនការទិញលក់ដីទេយើងដោះស្រាយផ្អែកលើឯកសារ។បើពួកគាត់មិនសុខចិត្ត ប្តឹងតុលាការបាន ព្រោះក្រុមការងារបានបើកផ្លូវជូនគាត់ហើយ។

          លោក ស៊ាន ឆេងកូ ០១២២៦៨៨៣២ បានឆ្លើយតបតាមប្រព័ន្ធទូស័ព្ទនៅល្ងាចថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០ ថាលោកគ្រាន់តែជាអ្នកមើលថែដីអោយគេ ម្ចាស់ជាអ្នករស់នៅក្នុងក្រុងភ្នំពេញ មិនមែនជាដីរបស់លោកទេ បើចង់ដឹងច្បាស់អោយទៅលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយទៅទើបដឹងច្បាស់។ 

           លោក គី សាវុធថា ០១១ ៥៥៩៨៤៥ បានឆ្លើយតបតាមប្រព័ន្ធទូស័ព្ទនៅល្ងាចថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០ថា លោកបានដោះបញ្ចប់រួចរាល់ហើយបញ្ហាដីធ្លីខាងលើនេះនៅសល់ប៉ុន្មាននាក់ទៀតដែលពួកគាត់មិនព្រមទទួលយកលុយ មិនសុខចិត្ត អាចប្តឹងទៅតុលាការបាន ព្រោះក្រុមការងារបានបើកផ្លូវជូនពួកគាត់ជានិច្ច ! តែចំពោះការចោទប្រកាន់ថា លោកបានសំឡុតគំរាមគំហែងនិងបង្ខិតបង្ខំអោយពលរដ្នទទួលយកលុយដែលខាងក្រុមហ៊ុនសុខឡុងប្រគល់អោយនោះ លោកបានបដិសេដថា មិនបានសំឡុតគំរាមគំហែងនិងបង្ខិតបង្ខំនោះឡើយ។ ចំពោះពលរដ្ឋថា ពួកគាត់សុខចិត្តប្រគល់លុយអោយទៅក្រុមហ៊ុនវិញ ហើយអោយក្រុមហ៊ុនប្រគល់ដីអោយពួកគាត់វិញ លោកថាពលរដ្ឋមិនមានលិខិតបញ្ចាក់ណាមួយថា ជាដីខ្លួនឯងច្បាស់លាស់នោះទេ ព្រោះពលរដ្ឋមួយចំនួនមិនទទួលកំហុសរបស់ខ្លួនលើការកាប់ឆ្ការរំលោភយកដីតគ្នាលើដីក្រុមហ៊ុននោះឡើយ។!!

ព័ត៌មានស្រាវជ្រាវតាមដានសង្គម



នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរី អានបន្ត...

(2020-12-05)


លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ អានបន្ត...

(2020-12-02)


លោកយ៉ុង សម្បត្តិ មានឋានន្តរស័ក្ខិអនុសេនីយ៍ឯកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេកហៅចាន់គីរី អានបន្ត...

(2020-11-30)


សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់ អានបន្ត...

(2020-11-27)


អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំគោរពកាតព្វកិច្ចបង់ពន្ធ អានបន្ត...

(2020-11-26)


សកម្មភាពប្រដេញរថយន្តពេលយប់តាមផ្លូវជាតិលេខ៦៧ថាជារថយន្តលោក កេត សុធា ហៅបុល អានបន្ត...

(2020-11-26)


ក្រុមគ្រួសារលោក កូប សាឡេះ ខ្មែរឥស្លាមទំនាស់វិវាទដីធ្លីជាមួយគ្រួសារទាំ សារ៉ស់ ទាំ ស្លាម៉ាស់ ដោះស្រាយមិនរួច អានបន្ត...

(2020-11-24)


សមត្ថកិច្ចជំនាញឧត្តរមានជ័យធ្វើការបាញ់បោះដោយសេរីហាក់ឃ្លាតឆ្ងាយពីពាក្យអរគុណសន្តិភាព អានបន្ត...

(2020-11-23)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-19)


លោកលឹង លីនទូលស្នើឲ្យប្រព័ន្ធតុលាការខេត្តសៀមរាបចាត់ការមនុស្សទាំងបីនាក់ក្នុងន័យជំរិតទាប្រាក់ អានបន្ត...

(2020-11-18)


សកម្មភាពកាប់ព្រៃឈើជិតអស់ដោយសារលិខិតឯកសារ អានបន្ត...

(2020-11-17)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-16)


លោកកែវចំរើនហៅព្រីងរហ័សនាម(M.99) កំពុងល្បីថាបានគ្រប់គ្រងល្បែងពេញខណ្ឌ៧មករាហើ្យ អានបន្ត...

(2020-11-15)


មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធពីការឈូសឆាយដីព្រៃកប់សព អានបន្ត...

(2020-11-14)


ពុទ្ធប្បវត្តិ អានបន្ត...

(2020-11-11)