(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា បន្ទាប់ពីការចេញផ្សាយព័ត៌មានមួយមានចំណងជើងថា ដីសាលាស្រុកបវេលត្រូវបានលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ ចំណងជើងនៃអត្ថបទនេះត្រូវបានរដ្ឋបាលស្រុកបានចេញសេចក្ដីបដិសេធ ចំណែកលោក ងួន រតន អភិបាលខេត្តបាត់ដំបង ថាលោកមិនដឹងរឿងនោះទេ។
ពេលថ្មីៗនេះបានបែកធ្លាយពីរឿងលក់ដីរដ្ឋនៅចំណុចខាងជើងរោងម៉ាស៊ីនតាម៉ាន់ ភូមិសាំរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដីនោះនៅជាប់ផ្លូវជាតិលេខ៥៧ ខាងជើងផ្លូវជាដីចំណីផ្លូវផង ជាដីចំណីមាត់អូរផង បានលក់ទៅឲ្យពលរដ្ឋមានប្រមាណប្រាំបីគ្រួសារក្នុងទឹកប្រាក់ពីររយហាសិបដុល្លារ(២៥០$) ពលរដ្ឋទាំងនោះថា ភូមិបាលស្រុកបវេលជាអ្នកទទួលប្រាក់។
លោក អុន ភូមិបាលស្រុកបវេល មិនបានបញ្ជាក់ហេតុផលណាឲ្យបានច្បាស់លាស់ពីរឿងនេះទេ លោកគ្រាន់តែថាយ៉ាងខ្លី«គេធ្វើប័ណ្ណចុះបញ្ជីជាប្រព័ន្ធតាមក្រសួងវាស់វែងរួចរាល់អស់ហើ្យ ចំណែកផ្ទះកំពុងសាងសង់នៅទីនោះរដ្ឋបាលស្រុកចេញសេចក្ដីជូនដំណឹងឲ្យម្ចាស់ផ្ទះផ្អាកហើ្យព្រោះដីរដ្ឋ»។
បណ្ដាញព័ត៌មានប្រចាំស្រុកបានធ្វើការទំនាក់ទំនងទៅលោកមេឃុំបវេល នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ លោកមេឃុំបវេលឆ្លើយថាជាប់រវល់ប្រជុំ ហើ្យបិទទូរស័ព្ទ។
ទោះយ៉ាងណា!!ភាពមិនប្រក្រតីនេះត្រូវបានផ្សាយជាដំណឹងជូនព័ត៌មានជាសកលជ្រាប។!!នៅមាន(ត)
(2021-01-18)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-31)
(2020-12-27)
(2020-12-17)
(2020-12-16)
(2020-12-14)
(2020-12-09)
(2020-12-08)
(2020-12-07)
(2020-12-06)
(2020-12-05)
(2020-12-02)
(2021-01-18)
(2021-01-10)
(2020-12-31)
(2020-12-27)
(2020-12-14)
(2020-12-06)